ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទះ​ថ្លៃ​បំផុត​នៅ​លើ​លោក ​មាន​តម្លៃ​ខ្ទង់ពាន់​លាន​ដុល្លារ​ស្ថិត​នៅ​ប្រទេស​ណា?

3 ខែ មុន

នៅ​លើ​ពិភពលោក​នេះ​កន្លែង​ដែល​មាន​លំនៅ​ស្ថាន​ច្រើន​ជាងគេ គឺ​នៅ​ទ្វីបអាស៊ី អាហ្វ្រិក អឺរ៉ុប អា​មេ​រិ​ក​ខាងត្បូង និង​អា​មេ​រិ​ក​ខាងជើង ប៉ុន្តែ​កន្លែង​ដែល​មាន​លំនៅ​ស្ថាន​ថ្លៃ​បំផុត​នៅ​លើ​ពិភពលោក គឺ​ភាគច្រើន​នៅ​អឺរ៉ុប ។ តើ​នៅ​កន្លែង​ណាខ្លះ​ដែល​មាន​លំនៅ​ស្ថាន​ដែល​មាន​តម្លៃ​ថ្លៃ​បំផុត​នៅ​លើ​ពិភពលោក?…

នៅ​លើ​ពិភពលោក​នេះ​កន្លែង​ដែល​មាន​លំនៅ​ស្ថាន​ច្រើន​ជាងគេ គឺ​នៅ​ទ្វីបអាស៊ី អាហ្វ្រិក អឺរ៉ុប អា​មេ​រិ​ក​ខាងត្បូង និង​អា​មេ​រិ​ក​ខាងជើង ប៉ុន្តែ​កន្លែង​ដែល​មាន​លំនៅ​ស្ថាន​ថ្លៃ​បំផុត​នៅ​លើ​ពិភពលោក គឺ​ភាគច្រើន​នៅ​អឺរ៉ុប ។

តើ​នៅ​កន្លែង​ណាខ្លះ​ដែល​មាន​លំនៅ​ស្ថាន​ដែល​មាន​តម្លៃ​ថ្លៃ​បំផុត​នៅ​លើ​ពិភពលោក? ថ្ងៃនេះ​កម្មវិធី​លុយ​នៃ​សារព័ត៌មាន​កោះសន្តិភាព សូម​ចែករំលែក​ចំណេះដឹង​នេះ​ខ្លះ​ៗ​ថា កន្លែង​ដែល​មាន​លំនៅ​ស្ថាន​ថ្លៃ​បំផុត​កសាង គឺ​ភាគច្រើន​នៅ​អឺរ៉ុប ដោយឡែក​អាស៊ី​ក៏​មិន​អត់​នោះ​ដែរ ។

១. វិមាន​បាក​ឃី​ង​ហាំ ( Buckingham ) នៅ​ចក្រភព​អង់គ្លេស

វិមាន​នេះ​មាន​តម្លៃ​ប្រមាណ​ជា​៤,៩ ពាន់​លាន​ដុល្លារ ដែល​ធ្វើ​ឱ្យ​វា​ក្លាយជា​លំនៅ​ស្ថាន​នៅ​ក្នុង​បញ្ជី​ដែល​មាន​តម្លៃ​ថ្លៃ​បំផុត​នៅ​លើ​ពិភពលោក ហើយ​គេ​ដឹង​ថា ជា​រតនៈសម្បត្តិ​របស់​គ្រួសារ​រាជវង្ស​អង់គ្លេស ។ វិមាន​ដ៏​ស្កឹមស្កៃ​នេះ​មាន​បន្ទប់​សរុប​៧៧៥​បន្ទប់ នៅ​ក្នុង​នោះ​បន្ទប់​ប្រជុំ​១៩​បន្ទប់ ក៏​ដូច​ជា អាង​ហែល​ទឹក ។ ក្រៅពី​នេះ​វា​មាន​សួនច្បារ ហើយ​គេ​ជឿជាក់​ថា ក៏​នៅ​មាន​បន្ទប់សម្ងាត់​មួយ​ចំនួន​ទៀត ស្ថិត​នៅ​ជុំវិញ​វិមាន​ដ៏​ប្រណិត​លាតសន្ធឹង​លើ​ផ្ទៃដី​ប្រហែល ៧៧.០០០ ម៉ែត្រការ៉េ ។

២. ខុន​ដូ Antilia ប្រទេស​ឥណ្ឌា

ជា​លំនៅ​ដ្ឋា​ន​ឯកជន​ថ្លៃ​បំផុត​នៅ​លើ​ពិភពលោក​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ទីក្រុង​បុ​ម​បៃ ប្រទេស​ឥណ្ឌា ។ លំនៅ​ស្ថាន​នេះ​កំពុង​តែ​ត្រូវ​បាន​គ្រប់គ្រង​ដោយ លោក មូ​កេស អាំ​បា​នី (Mukesh Ambani ) ដែល​ជា​អ្នកមាន​បំផុត​នៅ​ក្នុង​ប្រទេស​ឥណ្ឌា ហើយ​ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​តាម​កោះ​ទេវ​កថា​មួយ​នៅ​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក មាន​តម្លៃ​ប្រមាណ​២​ពាន់​លាន​ដុល្លារ ។ អគារ​ទំហំ ៤០០.០០០ ម៉ែត្រការ៉េ​នេះ​ជា​សំណង់​ទំនើប​ដែល​មាន​២៧ ជាន់ តែ​វា​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ទប់ទល់​នឹង​ការ​រញ្ជួយ​ដី​បាន ។

៣. វីឡា Leopolda ប្រទេស​បារាំង
ជា​លំនៅ​ឋាន​ឯកជន​ថ្លៃ​បំផុត​នៅ​អឺរ៉ុប​ដែល​គេ​កសាង​ឡើង ស្ថិត​នៅ​ចន្លោះ​ផ្នែក ដ៏​មាន​កិត្យានុភាព​បំផុត​នៃ​ពិភពលោក​ពីរ គឺ Monaco និង Nice ដែល​មាន​តម្លៃ​ប្រមាណ​ជា​៧៥០​លាន​ដុល្លារ ជា​លំនៅ​ដ្ឋា​ន​ដែល​ថ្លៃ​បំផុត​ទី​៣ នៅ​លើ​ពិភពលោក ។ ភាព​អស្ចារ្យ និង​ទាន់សម័យ វា​ជា​អចលនទ្រព្យ​ដ៏​ប្រណីត​មួយ​នៅ French Riviera ជាមួយនឹង​អតីតកាល​ដ៏​រុងរឿង ហើយ​ដំបូង​បង្អស់​ជា​កម្មសិទ្ធិ​របស់​ស្តេច Leopold II នៃ​ប្រទេស​បែ​ល​ហ្ស៊ិ​ក ។ ចាប់តាំងពី​ពេល​នោះ​មក វា​ត្រូវ​បាន​ឆ្លងកាត់​ការ​គ្រប់គ្រង​ដោយ​ម្ចាស់​ផ្សេង​ៗ​ដែល​ផ្ទេរ​ពី​មួយ​ទៅ​មួយ​ជា​បន្តបន្ទាប់ ។

៤. វីឡា Les Cèdres ប្រទេស​បារាំង

ជា​លំនៅ​ស្ថាន​សាងសង់​ប្រហែល​ក្នុង​ឆ្នាំ​១៨៣០ ដោយ​មាន​ទំហំ ៣៥ ហិច​តា​នៅ Saint-Jean-Cap-Ferrat ភាគ​ខាងត្បូង​នៃ​ប្រទេស​បារាំង ។ ទីនោះ​ជា​វិមាន​ប្រណីត​មាន​តម្លៃ​ជា​ប្រ​វ​តិ្ត​សាស្ត្រ ហើយ​ក៏​ធ្លាប់​ជា​កម្មសិទ្ធិ​របស់​ស្តេច Leopold II នៃ​ប្រទេស​បែ​ល ហ្ស៊ិ​ក​ដែរ ។ វីឡា​ប្រណីត​នេះ​មាន​តម្លៃ​ប្រមាណ​ជា​៤៥០​លាន​ដុល្លារ ដោយ​វា​មាន​អាង​ហែល​ទឹក ទំហំ​ប៉ុន​ស្តង់ដា​អាង​ហែល​ទឹកអូ​ឡាំ​ពិ​ក សាល​បាល់បោះ​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល និង​ទេសភាព​គួរ​ជាទី​មោ​ទ​នៈ និង​មនោ​រម្យ ។

៥.​វិមាន Les Palais Bulles ប្រទេស​បារាំង

ជា​លំនៅ​ស្ថាន ប្រណីត​បំផុត​នៅ French Riviera​ដែល​មាន​តម្លៃ​ប្រមាណ​ជា ៤២០​លាន​ដុល្លារ ។ វិមាន​ប្រណីត​នេះ​ត្រូវ​បាន​រចនា​ឡើង​ដោយ​ស្ថាបត្យករ​ហុង​គ្រី គឺ លោក Antti Lovag និង​មាន​បន្ទប់​ចំនួន​ដប់ ដែល​តុបតែង​ដោយ​វិចិត្រករ សហ​សម័យ​ផ្សេង​ៗ​គ្នា ។ វិមាន​ដ៏​ប្រណីត​នេះ​ក៏​ជា​កន្លែង​សម្រាប់​មហោស្រព​ធំ​៥០០​កៅអី បើកចំហរ​នៅ​លើ​ទីវាល​នៃ​តំបន់​ភ្នំ​ជាមួយនឹង​ទេសភាព​ដែល​អាច​មើលឃើញ​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ ។ វិមាន​នេះ គឺជា​កម្មសិទ្ធិ​ចុង​ក្រោយ​របស់​អ្នក​ច្នៃ​ម៉ូ​ដ​ជនជាតិ​បារាំង Pierre Cardin ដែល​បាន​ទិញ​វិមាន​ប្រវត្តិសាស្ត្រ​ក្នុង​ឆ្នាំ​១៩៩២ ជា​ផ្ទះ​វិស្សមកាល​ដ៏​ប្រណីត និង​ជា​ផ្ទៃ​ខាងក្រោយ​សម្រាប់​ព្រឹត្តិការណ៍​ម៉ូ​ដ និង​តារា​ល្បី​ជា​ច្រើន ៕ ដោយ ៖ ស ផាត់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ