ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គង់ ច័ន្ទស្រីមុំ សម្រេចកែ និងពង្រីកដើមទ្រូង ដោយឈរលើមូលហេតុទាំងនេះ

2 ខែ មុន
  • ភ្នំពេញ

តារា​សម្តែង និង​ពិធី​ការិនី​នាង គង់ ច័ន្ទ​ស្រី​មុំ បាន​សម្រេច​ធ្វើការ​វះកាត់​ពង្រីក​ដើមទ្រូង​ជា​លើក​ដំបូង​របស់​ខ្លួន បន្ទាប់​ពី​ចូល​ប្រឡូក​សិល្បៈ​ជាង​១០​ឆ្នាំ ខណៈ​ពេល​ដែល​ការ​វះកាត់​នេះ​ត្រូវ​បាន​តារា​ស្រី​រូប​នេះ​បញ្ជាក់​ថា ធ្វើ​ឡើង​ក្រោម​ហេតុផល​លើក​ហុងស៊ុយ​ឆ្នាំ​ថ្មី ។ គង់…

តារា​សម្តែង និង​ពិធី​ការិនី​នាង គង់ ច័ន្ទ​ស្រី​មុំ បាន​សម្រេច​ធ្វើការ​វះកាត់​ពង្រីក​ដើមទ្រូង​ជា​លើក​ដំបូង​របស់​ខ្លួន បន្ទាប់​ពី​ចូល​ប្រឡូក​សិល្បៈ​ជាង​១០​ឆ្នាំ ខណៈ​ពេល​ដែល​ការ​វះកាត់​នេះ​ត្រូវ​បាន​តារា​ស្រី​រូប​នេះ​បញ្ជាក់​ថា ធ្វើ​ឡើង​ក្រោម​ហេតុផល​លើក​ហុងស៊ុយ​ឆ្នាំ​ថ្មី ។

គង់ ច័ន្ទ​ស្រី​មុំ មិន​បាន​លាក់លៀម​ពី​ការ​វះកាត់​ពង្រីក​ដើមទ្រូង​របស់​នាង​នា​ពេល​នេះ​ឡើយ ពោល​នាង​បាន​ចែកចាយ​ដំណើរការ​នៃ​ការ​វះកាត់​នេះ នៅ​លើ​បណ្តាញ​សង្គម ដែល​ធ្វើ​ឲ្យ​មហាជន ជា​ពិសេស​បណ្តា​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​សម្តែង​ការ​ភ្ញាក់ផ្អើល​នឹក​ស្មាន​មិន​ដល់ ។

ជាមួយនឹង​រូបភាព​វី​ដេ​អូ​បង្ហាញ​ពី​ដំណើរការ​វះកាត់​ដែល​បាន​បង្ហោះ​តាម​បណ្តាញ​សង្គម​នាង គង់ ច័ន្ទ​ស្រី​មុំ បាន​ភ្ជាប់​ជាមួយ​សំ​ណេ​រថា « មិន​ចេះ​លាក់​ទេ​សម្រាប់ mommy ចូល​ចិត្ត​និយាយ​ត្រង់​ៗ ១0​ឆ្នាំ​ជាង​ហើយ ព្រោះតែ​ហុងស៊ុយ​ទើប​ដាច់​ចិត្ត update បើ​មិន​ព្រោះតែ​ហុងស៊ុយ​ទេ ក៏​មិន​ដាច់​ចិត្ត​ទៅ​ចោល​ធី​ម​ថ្នល់ជាតិ​ឡើយ មើល​វី​ដេ​អូ​នេះ​ឱ្យ​ដល់​ចប់​ទើប​ដឹង​ថា ខ្លួនឯង​សំណាង​ប៉ុណ្ណា​ស្រី​មុំ​អើយ​» ។

ដោយឡែក​នៅ​ក្នុង​វី​ដេ​អូ ដដែល​នេះ​វិញ គង់ ច័ន្ទ​ស្រី​មុំ បាន​លើក​ឡើង​ថា មូលហេតុ​ដែល​អ្នក​នាង​សម្រេចចិត្ត​មក​កែ​ដើមទ្រូង​នេះ​ក៏​ព្រោះតែ​រឿង​ហុងស៊ុយ ។ នាង​បញ្ជាក់​ថា សម្រាប់​គេ​អ្នក​នាង​មិនដឹង​ថា គេ​ជឿ ឬ​អត់​នោះ​ទេ ប៉ុន្តែ​សម្រាប់​អ្នក​នាង​ផ្ទាល់ គឺ​ជឿ​ខ្លាំង​តែ​ម្ដង នៅ​ក្នុង​ឆ្នាំ​២០២៤ នេះ គឺជា​ឆ្នាំ​ដែល​ល្អ និង​សំណាង​បំផុត​សម្រាប់​អ្នក​នាង អ៊ីចឹង​ហើយ​ទើប​នៅ​ដើមឆ្នាំ​ក៏​សម្រេចចិត្ត​ថា មក​បន្ថែម​ដើមទ្រូង​ថ្មី​តែ​ម្ដង ដើម្បី​ជា​ការ​លើករាសី​បន្ថែម​ទៀត ។

យ៉ាងណា បើ​តាម​អ្នក​នាង គង់ ច័ន្ទ​ស្រី​មុំ សម្រាប់​ការ​វះកាត់​ពង្រីក​សុ​ដ​.​ន់​នា​ពេល​នេះ គឺ​ធ្វើ​ឡើង​នៅ​ក្នុង​គ្លី​និ​ច​មួយ​កន្លែង​នៅ​ក្នុងស្រុក ហើយ​មុន​ធ្វើការ​វះកាត់​នាង​ក៏​បាន​ធ្វើការ​ពិភាក្សា​យ៉ាង​លម្អិត​ជាមួយ​ក្រុម​គ្រូពេទ្យ​ជំនាញ​ផង​ដែរ ។ នាង​បន្ថែម​ថា ក្រោយ​ការ​វះកាត់​រយៈពេល​ប្រមាណ​ជា​២​ម៉ោង នាង​ពិតជា​មាន​អារម្មណ៍​រីករាយ និង​កក់ក្តៅ​យ៉ាង​ខ្លាំង​ដោយ​នាង​ឃើញ​មាន​ក្រុម​គ្រូពេទ្យ​ប្រមាណ​ជា​១០​នាក់​បាន​មក​ថែរក្សា​យកចិត្ត​ទុក​ចំពោះ​នាង ។

នាង​បញ្ជាក់​ថា ក្រុម​គ្រូពេទ្យ​ជំនាញ​បាន​ធ្វើ​ឲ្យ​នាង​យ៉ាង​ស្រស់​ស្អាត និង​មិន​មានការ​ឈឺចិត្ត ហើយ​អ្វី​ដែល​ពិសេស​ថែម​ទៀត​នោះ​នាង​ក៏​រឹតតែ​កក់ក្តៅ ពេល​ដែល​នាង​បាន​ទទួល​ការ​មើលថែ​យ៉ាង​ល្អ​ពី​ស្វាមី កូន​ៗ និង​មិត្តភក្តិ​ជិត​ស្និត​របស់​នាង ។ ទោះជា​យ៉ាងណា គង់ ច័ន្ទ​ស្រី​មុំ នឹង​បញ្ជាក់​ពី​ហេតុផល​ដែល​ធ្វើ​ឲ្យ​នាង​សម្រេចចិត្ត​ធ្វើការ​វះកាត់​ពង្រីក​ដើមទ្រូង​នៅ​គ្លី​និ​ច​ក្នុងស្រុក ដោយ​មិន​ចេញ​ទៅ​ក្រៅ​ស្រុក បន្ទាប់​ពី​ស្ថានភាព​របស់​នាង​បាន​ល្អ​ប្រសើរ​ឡើង​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ