ព្រះកាយច័ន្ទ បានគ្រងម្កុដ Miss Grand ភ្នំពេញ និងប្រាប់ពីមូលហេតុនាំឲ្យនាងប្រកួត
1 ឆ្នាំ មុន
ភ្នំពេញ
នៅទីបំផុតកម្មវិធី Miss Grand ភ្នំពេញបានស្វែងរកម្ចាស់ម្កុដឃើញហើយកាលពីរាត្រីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយក្នុងនោះតារាពហុជំនាញ ព្រះកាយច័ន្ទ បានគ្រងម្កុដមួយនេះ ។…
នៅទីបំផុតកម្មវិធី Miss Grand ភ្នំពេញបានស្វែងរកម្ចាស់ម្កុដឃើញហើយកាលពីរាត្រីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយក្នុងនោះតារាពហុជំនាញ ព្រះកាយច័ន្ទ បានគ្រងម្កុដមួយនេះ ។ ក្រោយការប្រកួតយ៉ាងស្វិតស្វាញជាមួយបេក្ខនារីពេញដោយសមត្ថភាព និងរូបសម្រស់ជាច្រើនរូប ព្រះកាយច័ន្ទ បានបង្ហាញខ្លួនធ្វើបានយ៉ាងល្អ ដែលអាចទាក់ទាញគណៈកម្មការសម្រេចជ្រើសរើសរូបនាង អោយគ្រងម្កុដនៅក្នុងចវគ្គផ្តាច់ព្រ័ត ។
ព្រះកាយច័ន្ទ បានសម្តែងក្តីរំភើបរីករាយយ៉ាងខ្លាំង ក្នុងពេលដែលនាងមានឪកាសបានគ្រងម្កុដ Miss Grand ភ្នំពេញ សម្រាប់ត្រៀមខ្លួនចូលរួមប្រកួត Miss Grand Cambodia២០២៤ នាពេលខាងមុខនេះ ហើយនេះក៏ជាការសម្រេចជោគជ័យនូវជំហ៊ានដំបូងសម្រាប់នាងក្នុងក្តីស្រមៃលើវិថីបវរកញ្ញា ។
ជាការកត់សម្គាល់តារាសម្តែងនាង ព្រះកាយច័ន្ទ បានបង្ហាញនូវមូលហេតុសំខាន់ៗមួយចំនួនដែលនាងបានសម្រេចចិត្តដាក់ពាក្យចូលរួមប្រកួតកម្មវិធី Miss Grand Cambodia ដែលជាកម្មវិធីមួយកំពុងល្បីល្បាញ និងមានអ្នកមានសមត្ថភាពជាច្រើនកំពុងចាប់អារម្មណ៍ចូលរួមការប្រកួតប្រជែង ។
ក្នុងនាមជាបេក្ខភាពមួយរូបសម្រាប់ការប្រកួត Miss Grand Cambodia តំបន់ភ្នំពេញ ព្រះកាយច័ន្ទ បានបញ្ជាក់ថា មូលហេតុដែលនាងសម្រេចដាក់ពាក្យប្រឡងក្នុងកម្មវិធីខាងលើនេះ គឺដោយសារនាងជឿជាក់ទៅលើសមត្ថភាពដែលនាងមាន ជាពិសេសនាងក៏ចង់ត្រួសត្រាយផ្លូវសម្រាប់កូនសិស្សដែលនាងកំពុងបង្រៀនដែលមានបំណងបង្ហាញសមត្ថភាពលើឆាកអន្តរជាតិ ។
ព្រះកាយច័ន្ទ បានអះអាងថា កន្លងមកនាងបានឃើញបេក្ខភាពកម្ពុជាដែលបានចូលរួមប្រកួត Miss Grand គឺមិនសូវទទួលបានជោគជ័យឡើយ បើទោះបីជាបេក្ខភាពរបស់យើងមានរូបសម្រស់ និងសមត្ថភាពល្អក៏ដោយ ។
សម្រាប់ការដាក់ពាក្យប្រឡងក្នងកម្មវិធីខាងលើ ព្រះកាយច័ន្ទ បានប្រកាសពីការតាំងចិត្តរបស់នាងថា នាងដាក់ពាក្យប្រគួត Miss Grand Cambodia ហើយបើនាងមិនបានជាប់ទៅប្រគួតនៅ Miss Grand International ទេ នាងសុំមិនទៅប្រកួតក្នុងកម្មវិធីផ្សេងនោះទេ អគុណដែលបងប្អូនគ្រាំទ្រ នាងនឹងមិនធ្វើឲ្យបងប្អូនអស់សង្ឃឹមឡើយ នាងនឹងព្យាយាមបន្ថែមដើម្បីកម្ពុជា ៕
ចែករំលែកព័តមាននេះ