ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បងប្អូន​អ្នក​រត់​(PassApp)​ដែល​មាន​បំពាក់​អំ​ពូ​ល​ខុស​បច្ចេកទេស​​​ដោះ​ចេញ​វិញ

3 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទន្ទឹម​នឹង​ការ​បង្ក្រាប​ដូច​ភ្លៀងរលឹម​របស់​កម្លាំង​សមត្ថកិច្ច​ទៅ​លើ​ម្ចាស់​យានយន្ត​គ្រប់​ប​ប្រភេទ​ដែល​ចូល​ចិត្ត​បំពាក់​អំ​ពូ​ល​ភ្លើង ​និង​ឧបករណ៍​កែ​ច្នៃ​ខុស​លក្ខណៈ​បច្ចេកទេសនោះជាក់់ស្តែង កម្លាំង​ក៏​បាន​រក​ឃើញ​បងប្អូន​អ្នក​រត់​(PassApp)​មួយ​ចំនួន ក្នុង​នោះ ​តម្រូវ​ឱ្យ​ពួកគាត់​ត្រូវដោះ​ចេញ​វិញ​ដោយ​ខ្លួនឯង ដើម្បីចូលរួមការការពារ​គ្រោះថ្នាក់ណាមួយដែល​អាចកើតមាន​ឡើង​ដោយយថាហេតុ ។ យោង​តាម​ផេ​ក​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​ថា…

រាជធានី​ភ្នំពេញ ៖ ទន្ទឹម​នឹង​ការ​បង្ក្រាប​ដូច​ភ្លៀងរលឹម​របស់​កម្លាំង​សមត្ថកិច្ច​ទៅ​លើ​ម្ចាស់​យានយន្ត​គ្រប់​ប​ប្រភេទ​ដែល​ចូល​ចិត្ត​បំពាក់​អំ​ពូ​ល​ភ្លើង ​និង​ឧបករណ៍​កែ​ច្នៃ​ខុស​លក្ខណៈ​បច្ចេកទេសនោះជាក់់ស្តែង កម្លាំង​ក៏​បាន​រក​ឃើញ​បងប្អូន​អ្នក​រត់​(PassApp)​មួយ​ចំនួន ក្នុង​នោះ ​តម្រូវ​ឱ្យ​ពួកគាត់​ត្រូវដោះ​ចេញ​វិញ​ដោយ​ខ្លួនឯង ដើម្បីចូលរួមការការពារ​គ្រោះថ្នាក់ណាមួយដែល​អាចកើតមាន​ឡើង​ដោយយថាហេតុ ។

យោង​តាម​ផេ​ក​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​ថា កម្លាំង​ចុះ​អនុវត្ត​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ខណ្ឌទួលគោក បាន​ធ្វើការ​ឃាត់ PassApp ដែល​បំពាក់​ភ្លើង​ហ្វា​កែ​ច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស​ចំនួន​០២​គ្រឿង នៅ​យប់​ថ្ងៃ​ទី​០២ ខែកុម្ភៈ ឆ្នាំ​២០២៤ ។

ដោយ​អនុវត្ត​តាម​បទបញ្ជា​ដ៏​ម៉ឺងម៉ាត់​របស់​ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក​ចុះ​អនុវត្ត​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​ត្រួតពិនិត្យ​ជាតិ​ស្រវឹង​បាន​ធ្វើការ​ឃាត់ PassApp បំពាក់​ភ្លើង​ហ្វា​កែ​ច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស ហើយ​សមត្ថកិច្ច​បានឱ្យ​ម្ចាស់ PassApp ដោះ​ចេញ​ដោយ​ខ្លួនឯង និង​ធ្វើ​កិច្ចសន្យា​បញ្ឈប់​បំពាក់​ភ្លើង​ហ្វា កែ​ច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស​ដោយ​ខុសច្បាប់ ។

សូម​រំលឹក​ដែរថា លោក​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ដាក់​បទបញ្ជា​ដល់​កម្លាំង​សមត្ថកិច្ច​ចុះ​អនុវត្ត​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ទាំង​១៤​ខណ្ឌ និង​កម្លាំង​ជំនាញ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក ធ្វើការ​ត្រួតពិនិត្យ​អំ​ពូ​ល​ភ្លើង ឧបករណ៍ កែ​ច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស​បង្ក​ឱ្យ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណៈ ជា​ពិសេស ប៉ះពាល់​ដល់​ការ​ធ្វើ​ដំណើរ​របស់​អ្នក​ដទៃ ។

អត្ថបទសរសេរ ដោយ