ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនដឹង​សោះ​! កម្ពុជា​មាន​ដើម​ប្រង់​មាន​អាយុ​១​ពាន់​ឆ្នាំ និង​កើត​មុន​មនុស្ស​ទៀត

5 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រង់ ជា​ឈ្មោះ​ប្រទាល​មួយ​ពួក មាន​ធាង​រឹង ស្លឹក​រឹង​ល្អិត ។ ដើម​ប្រង់ ជា​រុក្ខជាតិ​ប្រទាល​កម្រ​មួយ​ប្រភេទ​ដែល​ពុំ​សូវ​មាន​អ្នក​ស្គាល់ ហើយ​អ្នកខ្លះ​មិន​ធ្លាប់​ទាំង​ឮ​ពី​ឈ្មោះ​របស់​វា​ថែម​​ទៀត​ផង…

រាជធានី​ភ្នំពេញ ៖ ប្រង់ ជា​ឈ្មោះ​ប្រទាល​មួយ​ពួក មាន​ធាង​រឹង ស្លឹក​រឹង​ល្អិត ។ ដើម​ប្រង់ ជា​រុក្ខជាតិ​ប្រទាល​កម្រ​មួយ​ប្រភេទ​ដែល​ពុំ​សូវ​មាន​អ្នក​ស្គាល់ ហើយ​អ្នកខ្លះ​មិន​ធ្លាប់​ទាំង​ឮ​ពី​ឈ្មោះ​របស់​វា​ថែម​​ទៀត​ផង ។ យ៉ាងណាមិញ ប្រង់​មាន​អាយុកាល​វែង​រហូត​ដល់​១​ពាន់​ឆ្នាំ និង​កកើត​នៅ​លើ​ផែនដី​យើង​នេះ មុន​មនុស្ស​កកើត​ទៅ​ទៀត ។

ក្នុង​ការ​និមន្ត​ទៅ​កាន់​វត្ត​មួយ​ក្នុងស្រុក​បាណ​ន់ នៅ​ខេត្តបាត់ដំបង កាលពី​ពេល​កន្លង​ទៅ​នេះ សម្តេចព្រះ​ព្រហ្ម​រតន​មុនី ពិន សែ​ម សិរី​សុ​ណ្ណោ ព្រះ​អង្គ​និមន្ត​ទស្សនា​ក្នុង​បរិវេណ​វត្ត​នោះ ក៏​ឃើញ​មាន​ដាំ​ដើម​ប្រង់ ដោយ​ព្រះ​អង្គ​ក៏​មាន​ថេរ​ដីកា​ថា ប្រង់​នេះ អ្នក​វិទ្យាសាស្ត្រ​បស្ចិមប្រទេស គេ​ស្រាវជ្រាវ​ថា តើ​អ្វី​ដែល​កើត​នៅ​លើ​ផែនដី​នេះ​មុនគេ ដល់​ពេល​គេ​ស្រាវជ្រាវ​ទៅ​រក​ឃើញ​ដើម​ប្រង់​នេះ​មួយ និង​សត្វ​ដាយ​ណូ​ស្ស័​រ​នឹង​មួយ ទាំង​នឹង​គឺ​កើត​មុន​មនុស្ស នៅ​លើ​ផែនដី​យើង​នឹង ។​

ប៉ុន្តែ​សត្វ​ដាយ​ណូ​ស្ស័​រដាច់​ពូជ​ហើយ នៅ​តែ​ដើម​ប្រង់​នឹង ហើយ​ប្រង់​នេះ ប្រសិនបើ​មិន​មានការ​ទទួល​គ្រោះថ្នាក់​អន្តរាយ ដោយសារ​ភ្លើង ឬ​ក៏​អ្វី​ឆេះ​ទេ វា​នៅ​ទាល់តែ​ចាស់​ព្រេង ចាស់​ព្រឹទ្ធ ងាប់​ធម្មតា មាន​អាយុ​បាន​១​ពាន់​ឆ្នាំ ។ អាត្មា​ដាំ​ប្រង់​នេះ​បាន​ច្រើន ។

ព្រះ​អង្គ​បាន​មាន​ថេរ​ដីកា​បន្ត​ថា ហើយ​ពូជ​ប្រង់​នៅ​ស្រុក​ខ្មែរ​យើង​មាន​៥​ពូជ អត់​ដូច​គ្នា​ទេ ពូជ​នៅ​ភ្នំព្រឹក​១​ពូជ​ផ្សេង ពូជ​នៅ​ខាង​កោះកុង កំពង់សោម​១​ពូជ​ផ្សេង ខាង​សំឡូត និង​កំពង់ស្ពឺ ពូជ​ជា​មួយ​គ្នា ហើយ​នៅ​ខាង​មណ្ឌលគិរី​១​ពូជ​ទៀត ខាង​សៀមរាប​១​ពូជ​ទៀត ។ អាត្មា​មាន​ទាំង​៥​ពូជ​
នឹង ។

សូម​បញ្ជាក់​ថា កាលពី​អំឡុង​ឆ្នាំ​២០២១ ផេ​ក​វត្ត​រាជ​បូ​ណ៌ ក្រុង​សៀមរាប បាន​បង្ហោះ​រូបភាព​ដើម​ប្រង់​ជា​ច្រើន​សន្លឹក អម​ដោយ​សំ​ណេ​រថា «​ដើម​ប្រង់ ( Cycas ) ជា​រុក្ខជាតិ​ប្រទាល​កម្រ​មួយ​ប្រភេទ​ដែល​ពុំ​សូវ​មាន​អ្នក​ស្គាល់ ហើយ​អ្នកខ្លះ​មិន​ធ្លាប់​ទាំង​ឮ​ពី​ឈ្មោះ​របស់​វា​ថែម​ទៀត​ផង ។

ដើម្បី​ឲ្យ​កូន​ខ្មែរ​បានឃើញ​បាន​ស្គាល់​ពី​រុក្ខជាតិ​មួយ​ប្រភេទ​នេះ ក៏​ដូច​ជា​រុក្ខជាតិ​កម្រ​ដទៃ​ផ្សេង​ទៀត​នោះ ព្រះ​មហាវិមលធម្ម​បាន​ផ្តួចផ្តើម​គំនិត​ទិញ​ដើម​ប្រង់​រាប់​សិប​ដើម​ដែល​មាន​អាយុកាល​វែង​ៗ និង​មានការ​ចូលរួម​ជួយ​ពី​ញាតិ​ញោម​មួយ​ចំនួន​ផង​នោះ ជា​លទ្ធផល​គឺ​បាន​ទទួល​ផ្លែផ្កា​គួរ​ឲ្យ​កត់សម្គាល់ ។ បញ្ជាក់ ដើម​ប្រង់​ដែល​លោក​បាន​នាំ​យក​មក​ដាំ​ក្នុង​វត្ត​គឺ​មាន​អាយុកាល​ច្រើន​ណាស់ ជិត​ដល់​មួយ​រយ​ឆ្នាំ​ក៏​មាន​…» ។

ក្រោយ​មានការ​បង្ហោះ​ពី​ដើម​ប្រង់ ក៏​មាន​ពុទ្ធ​បរិ​ស័​ទ្ធ​ជា​ច្រើន​ចូល​ខំ​មិន និង​បញ្ចេញមតិ​ផ្សេង​ៗ​គ្នា​ថា ទើបបាន​ស្គាល់ ចំណែក​អ្នកខ្លះ​ខំ​មិន​ថា តាម​ពិត​ដើម​ប្រង់​សោះ ដើ​ព្រៃ​ឃើញ​រហូត រីឯ​អ្នកខ្លះ​ទៀត​ខំ​មិន​សួរ​ថា ព្រះ​អង្គ​ម្ចាស់​វា​មាន​ផ្លែ​អត់​ហើយ​ផ្លែ​វា​អាច​ញុំ​បាន​អត?

បន្ទាប់​មក​ផេ​ក​វត្ត​រាជ​បូ​ណ៍ ក្រុង​សៀមរាប បាន​ឆ្លើយ​តប​វិញ​ថា ជា​រុក្ខ​ជាតិពុល ចំណែក​អ្នកខ្លះ​ខំ​មិន​ថា ភូមិ​ឃុំ​ស្រុក​ខេត្ត​ខ្ញុំ​មិន​ខ្វះ​ទេ អ្នកខ្លះ​ទៀត​ខំ​មិន​ថា ផ្លែ​ប្រង់​អាច​ធ្វើ​ជា​ថ្នាំលាប ពេល​សត្វ​មាន​ពិស​ខាំ ខ្លះ​ទៀត​ថា នៅ​តំបន់​ប្រាសាទ កោះ​កេរ្តិ៍ ខេត្តព្រះវិហារ សំបូរ​គួរសម ខ្លះ​ខំ​មិន​ថា នៅ​ស្រុក​វាល​វែង ពោធិ៍សាត់ សម្បូរ​ណាស់ ខ្លះ​ខំ​មិន​ទៀត​ថា សម័យ​មុន​នាំ​ក្រុម​ក្មេង​វត្ត ជីក​យក​មក​ដាំ បែកញើស​រហាម ចំណែក​អ្នកខ្លះ​ខំ​មិន​ថា ជា​ឱសថ​ដេញ​ជម្ងឺ​ពិស ឬ​អា​ព្យាបាល​កូន​ឆ្កែ​រលាក​ពោះវៀន​ដំណាក់កាល​ដំបូង​ៗ​បាន​ទៀត​ផង ទាន និង​អ្នកខ្លះ​ទៀត​ក៏​ខំ​មិន​ទៀត​ថា ផ្ទះ​ខ្ញុំព្រះករុណា បាន​ដាំ​ពីរ​បី​ដើម​ដែរ ជា​រុក្ខជាតិ​លូតលាស់​យឺត​ជាទី​បំផុត តែ​មាន​សម្រស់​ស្អាត​នៅ​ពេល​ចេញ​ពន្លក​ស្លឹក និង​លាស់​ស្លឹក​ខ្ចី ៕ ដោយ ៖ យៀង ធីតា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ