ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ័យយ៉ាងណាទៅ ! យន្តហោះដឹកអ្នកដំណើរពីរគ្រឿងបុកគ្នានៅព្រលានយន្តហោះនៅអាកាសយានដ្ឋាន Kansai

2 ខែ មុន

សារព័ត៌មាន​ជប៉ុន​ក្យូ​ដូ បាន​រាយការណ៍​នៅ​ថ្ងៃ​ទី​០២ ខែកុម្ភៈ ឆ្នាំ​២០២៤​ថា យន្តហោះ​ដឹក​អ្នកដំណើរ​ពីរ​គ្រឿង​របស់​ក្រុមហ៊ុន​អាកាសចរណ៍ All Nippon Airways (ANA )…

សារព័ត៌មាន​ជប៉ុន​ក្យូ​ដូ បាន​រាយការណ៍​នៅ​ថ្ងៃ​ទី​០២ ខែកុម្ភៈ ឆ្នាំ​២០២៤​ថា យន្តហោះ​ដឹក​អ្នកដំណើរ​ពីរ​គ្រឿង​របស់​ក្រុមហ៊ុន​អាកាសចរណ៍ All Nippon Airways (ANA ) បាន​ជួប​ឧបទ្ទវហេតុ​ប៉ះទង្គិច​គ្នា កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​០១ ខែកុម្ភៈ ឆ្ន​២០២៤ នៅ​នៅ​ឯអាកាស​យានដ្ឋាន Kansai ក្នុង​ទីក្រុង Itami ខេត្ត Osaka ភាគ​ខាងលិច​ប្រទេស​ជប៉ុន ប៉ុន្តែ​សំណាងល្អ​មិន​មាន​អ្នកដំណើរ ឬ​បុគ្គលិក​ណា​ម្នាក់​រង​របួស​នោះ​ទេ​។

អាកាសយានដ្ឋាន Kansai បានឱ្យ​ដឹង​ថា ឧបទ្ទវហេតុ​ដែល​ពាក់ព័ន្ធ​នឹង​យន្តហោះ​ទាំង​ពីរ​នេះ​បាន​កើតឡើង​នៅ​ម៉ោង​ប្រហែល​១០​និង​១០​នាទី​ព្រឹក ប៉ុន្តែ​មិន​មាន​សេចក្តីរាយការណ៍​អំពី​ការ​ឆាបឆេះ ឬ​លេច​ធ្លាយ​ប្រេង​ទេ ហើយ​អាជ្ញាធរ​បាន​និយាយ​ថា ពួក​គេ​កំពុង​ពិនិត្យ​រក​មូលហេតុ​នៃ​ការ​ប៉ះទង្គិច​នេះ ។ ក្រុមហ៊ុន​អាកាសចរណ៍ ANA Holdings បាន​បញ្ជាក់​ថា ជើងហោះហើរ​លេខ 422 ដែល​មាន​អ្នកដំណើរ និង​បុគ្គលិក​សរុប​៦៩​នាក់ នៅ​លើ​យន្តហោះ​នោះ ទើបតែ​ធ្វើ​ដំណើរ​មក​ពី​ទីក្រុង Fukuoka និង​ចុះ​ចត​ដល់​ដី​ព្រ​លាន​យន្តហោះ ។

កំឡុង​ពេល​បើកបរ​នៅ​លើ​ផ្លូវ​រត់​ឆ្ពោះទៅ​កាន់​ទីតាំង​ដាក់​អ្នកដំណើរ​ចុះ​នោះ ស្រាប់តែ​ស្លាប​ស្តាំ​របស់​យន្តហោះ​នេះ​បាន​បុក​ស្លាប​ខាងស្តាំ​នៃ​យន្តហោះ​ដឹក​អ្នកដំណើរ​មួយ​គ្រឿង​ទៀត ជើងហោះហើរ​លេខ 1637 ដែល​ផ្ទុក​អ្នកដំណើរ និង​បុគ្គលិក​ចំនួន ៧៣​នាក់ ដែល​មក​ពី​ទីក្រុង Matsuyama ។ ក្រុមហ៊ុន​អាកាសចរណ៍​បន្ថែម​ថា ឧបទ្ទវហេតុ​យន្តហោះ​បុក​ស្លា​.​ប់​គ្នា​នេះ បណ្តាល​ឱ្យ​មានការ​លុប​ចោល​ជើងហោះហើរ​របស់​ក្រុមហ៊ុន ចំនួន​១០​ជើង​ទាំង​ទៅ និង​មក នៅ​ព្រ​លាន​យន្តហោះ Kansai ។

គួរ​រំលឹក​ថា ថ្មី​ៗ​នេះ ក្រុមហ៊ុន​អាកាសចរណ៍ ANA ទើបតែ​បាន​ជួយ​ហេតុការណ៍​ប្លែក​ៗ នៅ​លើ​យន្តហោះ​របស់​ខ្លួន ដោយ​កាលពី​ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០២៤ យន្តហោះ Boeing 737-800 ជើងហោះហើរ​លេខ 1182 របស់ ANA ដែល​កំពុង​ធ្វើ​ដំណើរ​ទៅ​កាន់​អាកាសយានដ្ឋាន Toyama ត្រូវ​បាន​បក​ក្បាល​ត្រឡប់​ទៅ​អាកាសយានដ្ឋាន Sapporo-New Chitose វិញ​ភ្លាម បន្ទាប់​ពី​មាន​ស្នាម​ប្រេះ​ត្រូវ​បាន​រក​ឃើញ​នៅ​ផ្នែក​ខាងក្រៅ​នៃ​បង្អួច​កាប៊ី​ន​យន្តហោះ ។ រំលង​បាន​តែ​៣​ថ្ងៃ ពោល​មក​ដល់​ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​២០២៤ យន្តហោះ​មួយ​គ្រឿង​ទៀត​របស់ ANA ដែល​មាន​អ្នកដំណើរ ១៥៩​នាក់​នៅ​លើ​នោះ​ធ្វើ​ដំណើ​ចេញពី​ប្រទេស​ជប៉ុន ឆ្ពោះទៅ​សហរដ្ឋអាមេរិក ធ្វើ​បើក​បក​ក្បាល​ត្រឡប់​ទៅ​កាន់​អាកាសយានដ្ឋាន Haneda ទីក្រុង​តូ​ក្យូ វិញ​ភ្លាម​ៗ បន្ទាប់​ពី​អ្នកដំណើរ​ស្រវឹងស្រា​ម្នាក់​បាន​ខាំ​ដៃ​អ្នកបម្រើ​លើ​យន្តហោះ​នោះ​ឱ្យ​មាន​របួស ។

យ៉ាងណា​ក៏​ដោយ ឧបទ្ទវហេតុ​យន្តហោះ​បុក​ស្លា​.​ប​គ្នា​ឯអាកាស​យានដ្ឋាន Kansai ត្រូវ​បាន​ចាត់​ទុក​ថា ជា​ហេតុការណ៍​យន្តហោះ​ទី​១ បើក​ទំព័រ​នៃ​ខែ​ទី​២ នៃ​ឆ្នាំ​២០២៤ ហើយ​ហេតុការណ៍ ស្រ​ដៀង​គ្នា​នេះ​ក៏​ទើបតែ​កើតឡើង​រវាង​យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Korean Air បាន​ប៉ះ​ជាមួយ​យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Cathay Pacific Airways នៅ​អាកាសយានដ្ឋាន​មួយ​ក្នុង​ទីក្រុង Hokkaido ភាគ​ខាងជើង​ប្រទេស​ជប៉ុន​កាលពី​ថ្ង​ទី​១៦ ខែមករា ។

ប៉ុន្តែ​ហេតុការណ៍​គ្រោះថ្នាក់​យន្តហោះ​នៅ​ជប៉ុន ដែល​មនុស្ស​ជុំវិញ​ពិភពលោក​នៅ​តែ​ដិតដាម​ក្នុង​អារម្មណ៍​ជាប់​ជា​និច្ច​នោះ គឺ​ព្រឹ​ត្ត​ការណ៍ ២ មក​រា យន្តហោះ​បុក​គ្នា​ផ្ទុះ​ឆេះ​រវាង​យន្តហោះ Japan Airlines និង​យន្តហោះ​ឆ្មាំ​សមុទ្រ​ជប៉ុន នៅ​អាកាសយានដ្ឋាន Haneda ទីក្រុង​តូ​ក្យូ ដោយ​ធ្វើ​ឱ្យ​មនុស្ស ៥​នាក់​បាន​ស្លា​.​ប់ ដែល​រំលង​តែ​១​ថ្ងៃ​ពី​គ្រោះ​រញ្ជួយ​ដី​ដ៏​ខ្លាំងក្លា​បំផុត ស​ម្លា​.​ប់​មនុស្ស ២៤០​នាក់ បាត់​ខ្លួន​១៥​នាក់ និង​មនុស្ស​ប្រមាណ​១៣០០​នាក់​បាន​រង​របួស ដែល​ធ្វើ​ឱ្យ​ហេតុការណ៍​នេះ ក្លាយជា​គ្រោះ​រញ្ជួយ​ដី​ដែល​មាន​មនុស្ស​ស្លា​.​ប់​បំផុត​នៅ​ក្នុង​ប្រទេស​ជប៉ុន​ចាប់តាំងពី​ការ​រញ្ជួយ​ដី​ក្នុង​ឆ្នាំ​២០១៦​មក​៕ អត្ថបទ​៖​អោម ចែត​ច័ន្ទ​ណា​រ៉ា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ