ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋសភា ប្រកាសជ្រើសរើសឥស្សរជន ២រូប ជាសមាជិកព្រឹទ្ធសភា នីតិកាលទី៥​

2 ខែ មុន
  • ភ្នំពេញ

ភ្នំពេញ៖ អគ្គលេខាធិការដ្ឋានរដ្ឋសភា បានប្រកាស​ថា រដ្ឋសភា នីតិកាលទី៧ នេះ នឹងធ្វើការជ្រើសតាំង​ឥស្សរជន ២រូប ជាសមាជិក​ព្រឹទ្ធសភា នីតិកាលទី៥។…

ភ្នំពេញ៖ អគ្គលេខាធិការដ្ឋានរដ្ឋសភា បានប្រកាស​ថា រដ្ឋសភា នីតិកាលទី៧ នេះ នឹងធ្វើការជ្រើសតាំង​ឥស្សរជន ២រូប ជាសមាជិក​ព្រឹទ្ធសភា នីតិកាលទី៥។ ឥស្សរជន ដែលមានបំណងចូលរួម​ការជ្រើសតាំងនេះ ត្រូវដាក់ពាក្យសុំឈរឈ្មោះជាបេក្ខជន នៅអគ្គលេខាធិការដ្ឋានរដ្ឋសភា ចាប់ពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤​។

សូមរម្លឹកថា ព្រឹទ្ធសភា នីតិកាលទី៥ មានសមាជិក​​សរុប​ ៦២រូប​។ ក្នុងនោះ ៥៨រូប ជ្រើសតាំងតាមរយៈការបោះឆ្នោតអសកល នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។ ២រូប ជ្រើសតាំងពីរដ្ឋសភា និង ២រូប ចាត់តាំងដោយ​ព្រះមហាក្សត្រ​។

សម្រាប់ការបោះឆ្នោតព្រឹទ្ធសភា នីតិកាលទី៥ នាថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ មានគណបក្ស ៤ ចូលរួមប្រកួតប្រជែង រួមមាន៖ គណបក្ស​ប្រជាជនកម្ពុជា គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សឆន្ទៈខ្មែរ និងគណបក្ស​កម្លាំងជាតិ។

ការបោះឆ្នោតព្រឹទ្ធសភា គឺជាការបោះឆ្នោតអសកល ដែលមានតែអ្នកតំណាងរាស្ត្រ ក្នុងតំណែង ចំនួន ១២៥រូប និងសមាជិកក្រុម​ប្រឹក្សាឃុំសង្កាត់ ក្នុងតំណែង ចំនួន ១១​៦២២រូប ជាអ្នកបោះឆ្នោត។

លទ្ធផលនៃការបោះឆ្នោតឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ បង្ហាញថា មានគណបក្ស ៩ បានជាប់ឆ្នោត ដែលមានសមាសភាពសរុប ១១៦២២រូប។ ក្នុងនោះ គណបក្សប្រជាជនកម្ពុជា ឈ្នះឆ្នោតច្រើនជាងគេ ជាង ៨០ភាគរយ ដោយមានសមាសភាពជាក្រុមប្រឹក្សាឃុំសង្កាត់ ចំនួន ៩៣៧៦រូប។ គណបក្សភ្លើងទៀន មាន ២១៩៨រូប។ គណបក្សហ៊្វុនស៊ិនប៉ិច ១៩រូប។ គណបក្សរួបរួមជាតិ ១៣រូប។ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ៦រូប។ គណបក្សខ្មែរស្រឡាញ់ជាតិ ៥រូប​។ គណបក្សយុវជនកម្ពុជា ៣រូប។ គណបក្សកម្ពុជានិយម ១រូប។ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ១រូប។

ដោយឡែក លទ្ធផលនៃការបោះឆ្នោតតំណាងរាស្ត្រ នីតិកាលទី៧ នាខែកក្កដា ឆ្នាំ២០២៣ គឺក្នុងចំណោមអាសនៈរដ្ឋសភា សរុប ១២៥រូប មានគណបក្សប្រជាជនកម្ពុជា ១២០រូប និងគណបក្សហ៊្វុនស៊ិនប៉ិច ៥រូប៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ