ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អីយ៉ា​ស់​! លោកយាយ​ៗ​រាំ​ស្អាត​ខ្លាំង​ណាស់ ក្មេង​ៗ​ជំនាន់​ក្រោយ​សុំ​ចាញ់ហើយ (​វី​ដេ​អូ​)

2 ខែ មុន
  • ភ្នំពេញ

ថ្មី​ៗ​នេះ ផ្ទុះ​ការ​ចាប់អារម្មណ៍​ពេញ​បណ្តាញ​សង្គម ធ្វើ​ឱ្យ​បងប្អូន​មហាជន​ពិតជា​ប្លែក​អារម្មណ៍​ទៀត​ហើយ ក្រោយ​ពេល​ឃើញ​យាយ​ៗ​ឡើង​រាំ​ចង្វាក់​ក្បាច់ ក​ន្ទ្រឹ​ម និង​រាំវង់​យ៉ាង​ស្រស់​ស្អាត​តែ​ម្ដង ហើយ​កំពុង​តែ​សាង​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​។ នេះ​ដូច​ពាក្យ​គេ​ថា

រាជធានី​ភ្នំពេញ ៖ ថ្មី​ៗ​នេះ ផ្ទុះ​ការ​ចាប់អារម្មណ៍​ពេញ​បណ្តាញ​សង្គម ធ្វើ​ឱ្យ​បងប្អូន​មហាជន​ពិតជា​ប្លែក​អារម្មណ៍​ទៀត​ហើយ ក្រោយ​ពេល​ឃើញ​យាយ​ៗ​ឡើង​រាំ​ចង្វាក់​ក្បាច់ ក​ន្ទ្រឹ​ម និង​រាំវង់​យ៉ាង​ស្រស់​ស្អាត​តែ​ម្ដង ហើយ​កំពុង​តែ​សាង​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​។ នេះ​ដូច​ពាក្យ​គេ​ថា អាយុ​គ្រាន់តែ​ជា​តួលេខ សំខាន់​កាលពី​ក្មេង​រាំ​សប្បាយ​ម្ដង ដល់​ចាស់​កោង​ខ្នង​រាំ​សប្បាយ​ផ្តាំ​ចាស់​ម្ដងទៀត​។

យុវជន​ស្រករ​ក្រោយ តិច​ថា មិន​ចេះ​រាំ​ចង្វាក់​ប្រជាប្រិយ​ខ្មែរ​ទៅ? ក្រោយ​យាយ​ៗ​មួយ​ក្រុម រាំ​ចង្វាក់​ប្រជាប្រិយ​ខ្មែរ​បាន​យ៉ាង​ល្អ​សមឥត​ទាស់ ហើយ​ស្រុះគ្នា​ទៀត ធ្វើ​ឱ្យ​មហាជន​សម្តែង​ការ​ពេញចិត្ត​យ៉ាង​ខ្លាំង តាម​រយៈ​ការ​រាំ​ចង្វាក់​ទាំង​អស់នោះ ហើយ​នេះ​ក៏​ជា​ការ​ថែរក្សា អភិរក្ស នូវ​ក្បាច់​រាំ​ទាំងនេះ​ឱ្យ​កាន់តែ​គង់វង្ស​ផូរផង់​ផង​ដែរ​។

ជា​ការ​ពិត​ណាស់ «​ខ្ញី​ចាស់​កាន់តែ​ហឹរ​» ដោយ​មហាជន​ជា​ច្រើន​បាន​សរសើរ​លោកយាយ​មិន​ដាច់​ពី​មាត់​នោះ​ឡើយ ចំពោះ​ការ​រាំ​ដ៏​ស្រស់​ស្អាត​នេះ ហើយ​នេះ​អាច​និយាយ​បាន​ថា គឺជា​រូបភាព​ដាស់តឿន​ដល់​យុវជន ឱ្យ​ងាក​មក​ចាប់អារម្មណ៍​លើ​ចង្វាក់​ប្រជាប្រិយ​ខ្មែរ និង​លះបង់​នៅ​សិល្បៈ​បរទេស ដែល​មិនមែន​ជា​សិល្បៈ​របស់​ខ្លួន​។

តាម​រយៈ​វី​ដេ​អូ​នេះ ត្រូវ​បាន​ចែកចាយ​ដោយ លោក ស៊ឹ​ម សុ​ភ័​ណ្ឌ ដែល​ត្រូវ​គេ​ស្គាល់​ថា គឺជា​តារា​សម្តែង​នោះ លោក​បាន​ធ្វើការ​ចែកចាយ​រូបភាព​វី​ដេ​អូ​ទាំងនេះ ដោយ​លោក​លើក​ឡើង​ថា «​មិន​សរសើរ​មិន​បាន ម៉ែ​ម៉ែ​រាំក្បាច់​ស្រុះគ្នា​ស្អាត​ណាស់ ក្មេង​ៗ​ខ្លះ​សុំ​ចាញ់​ម៉ែ​ម៉ែ​ហើយ​។ ម៉ែ​ម៉ែ និង​យាយ​យាយ សុំ​សប្បាយ​ម្ដង​ហើយ គឺ​សប្បាយ​ផ្តាំ​ចាស់ »​។

ចំពោះ​រូបភាព​វី​ដេ​អូ​ខាងលើ​នេះ ឃើញ​ថា មិន​សរសើរ​មិន​បាន​នោះ​ទេ ដោយ​លោកយាយ​រាំ​មួយ​ៗ សំខាន់​វគ្គ​មាន​ចង្វាក់ មាន​ក្បាច់ ដៃ​ក៏​ល្វត់ល្វន់ ចង្កេះ​ក៏​បាន រហូត​ធ្វើ​ឱ្យ​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ផ្ទុះ​ការ​សរសើរ ហើយ​នាំ​គ្នា​លើក​ឡើង​ថា «​លោកយាយ​រាំក្បាច់​នេះ បាន​ចំ​ចង្វាក់​ពី​ដើម​ល្អ​ណាស់ ហើយ​លើកដៃ និង​ជើង​បាន​ស្រុះគ្នា សូម​អរគុណ​ណាស់​»​។ និង​អ្នកខ្លះ​ទៀត​លើក​ឡើង​ថា «​ក្មេង​ៗ​ឥឡូវ​មួយ​ចំនួន គេ​ចាក់​បទ​រាំវង់ សា​រ៉ា​វ៉ា​ន់ ម៉ា​ឌី​ស្សុ​ន​… អី​នឹង គ្មាន​អ្នក​ចូល​រាំ​ទេ មាន​តែ​ដេញ​គេ​ឱ្យ​ដូរ​បទ​»​។

មហាជន​ខ្លះ​ទៀត​ក៏​បាន​ខ​មិន​លើក​ឡើង​ថា «​លោកយាយ​បង្ហាញ​ក្បាច់​ដល់​ចៅ​ៗ​ជំនាន់​ក្រោយ ចូរ​រក្សា​ឱ្យ​បាន​ណា​កូនចៅ​។ អរ​ព្រះ​គុណ​ណាស់​លោកយាយ​»​។ អ្នកខ្លះ​ទៀត​បាន​ធ្វើការ​លើក​ឡើង​ថា «​នៅ​ស្រុក​ណា​អូន រាំ​ស្អាត​ៗ​ណាស់ ម៉ាក់អ៊ំ​ៗ​អើយ ក្មេង​ៗ​ឥឡូវ​រាំ​អត់​ស្អាត​ដូច​ម៉ាក់យាយ ម៉ាក់អ៊ំ ហ្នឹង​ទេ​»​។

ក្រោយ​មានការ​លើក​ឡើង​ពី​មហាជន​ច្រើន​ផុសផុល​រួច​ហើយ​នោះ សង្ឃឹមថា យុវជន​នឹង​ងាក​មក​ចាប់អារម្មណ៍​ចំពោះ​ចង្វាក់​ប្រជាប្រិយ​ខ្មែរ​ទាំងនេះ ព្រោះ​មាន​តែ​ជាតិ​សាសន៍​ខ្មែរ​តែ​ប៉ុណ្ណោះ ដែល​ជា​អ្នក​ថែរក្សា​នូវ​សម្បត្តិ​ទាំងនេះ ក៏​ដូច​ជា​លើក​ស្ទួយ និង​ការពារ​ឱ្យ​គង់វង្ស​ផង​ដែរ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា តាម​រយៈ​ការ​រំលេច​ចេញ​នេះ សង្ឃឹមថា នឹង​ជា​សារ​រូបភាព​វី​ដេ​អូ​មួយ ដែល​ធ្វើ​ឱ្យ​យុវជន​ជួយ​លើក​ស្ទួយ ថែរក្សា ក៏​ដូច​ជា ការពារ​សិល្បៈ​របាំ​ប្រពៃណី​ឱ្យ​កាន់តែ​ល្អ ព្រោះ​ប្រជាជន​ខ្មែរ គឺជា​ពលរដ្ឋ​ដែល​រួសរាយ និង​ពូកែ​ញញឹម​ទៀត​ផង​៕

អត្ថបទ​ដោយ ៖ លី​ហួ គី​ម​ឆាយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ