ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាយ​មួយ​ពេល​ចំណាយ​១០០0​ទៅ​ជាង​២០០០​ដុល្លារ ក្នុង​ហាង​ទាំងនេះ

3 ខែ មុន

សម្រាប់​យើង​ជា​ពលរដ្ឋ​ដែល​មាន​ប្រាក់​ចំណូល​ជា​មធ្យម​ត្រឹមតែ​២០០០​ដុល្លារ​នៅ​ក្នុង​មួយ​ឆ្នាំ ការ​ទទួលទាន​អាហារ​ពេល​ល្ងាច​មួយ​ពេល​ថ្លៃ​ចាប់ពី​ជិត​១.០០០​ដុល្លារ​ទៅ​២.២០០​ដុល្លារ គឺ​ពិតជា​ថ្លៃ​ខ្លាំង​ណាស់​។ ប៉ុន្តែ​កម្ពុជា ក៏​មាន​អ្នក​ដែល​មាន​លទ្ធភាព​ទទួលទាន​អាហារ​មាន​តម្លៃ​ទាំងនេះ

សម្រាប់​យើង​ជា​ពលរដ្ឋ​ដែល​មាន​ប្រាក់​ចំណូល​ជា​មធ្យម​ត្រឹមតែ​២០០០​ដុល្លារ​នៅ​ក្នុង​មួយ​ឆ្នាំ ការ​ទទួលទាន​អាហារ​ពេល​ល្ងាច​មួយ​ពេល​ថ្លៃ​ចាប់ពី​ជិត​១.០០០​ដុល្លារ​ទៅ​២.២០០​ដុល្លារ គឺ​ពិតជា​ថ្លៃ​ខ្លាំង​ណាស់​។ ប៉ុន្តែ​កម្ពុជា ក៏​មាន​អ្នក​ដែល​មាន​លទ្ធភាព​ទទួលទាន​អាហារ​មាន​តម្លៃ​ទាំងនេះ ក៏​មិន​តិច​នាក់​នោះ​ដែរ ។

តើ​ការ​ទទួលទាន​អាហារ​ពេល​ល្ងាច​ដែល​មាន​តម្លៃ​ចាប់ពី​១.០០០​ដុល្លារ ទៅ​២.២០០​ដុល្លារ នៅ​ក្នុង​មួយ​ពេល មាន​បម្រើសេវា​កម្មនេះ​នៅ​ទីណា?

កម្មវិធី​លុយ​នៃ​សារព័ត៌មាន​កោះសន្តិភាព សូម​ជូន​ឈ្មោះ​ភោ​ជនី​ដ្ឋា​ន​ចំនួន​៥ សម្រាប់​ជា​ជម្រើស​នៅ​ក្នុង​ការ​ស្វែង​យល់ ហើយ​ប្រសិនបើ​មាន​លទ្ធភាព​ក៏​អាច​សាកល្បង​ទទួលទាន​អាហារ​នៅ​ភោជនីយដ្ឋាន​ដ៏​ប្រណីត​ទាំង​៥​នេះ​បាន​ដែរ នៅ​ពេល​ទៅ​ដើរ​លេង​នៅ​ប្រទេស​ទាំងនេះ ក្នុង​ពិភពលោក​។

១- ភោជនីយដ្ឋាន Alchemist ៖
ស្ថិត​នៅ​ក្នុង​ទីក្រុង​ខូ​ប​ផេ​ន​ហេ​ហ្គេ​ន ប្រទេស​ដា​ណឺ​ម៉ាក​។ វា​គឺជា​ភោជនីយដ្ឋាន​ដ៏​ប្រណីត​មួយ​កន្លែង ដែល​មាន​តែ​៥​បន្ទប់​តែ​ប៉ុណ្ណោះ ហើយ​បន្ទប់​នីមួយ​ៗ​អាច​ទទួលភ្ញៀវ​សរុប​១៥​នាក់​។

ភោជនីយដ្ឋាន​នេះ ត្រូវ​បាន​គេ​សន្មត់​ថា ជា​ភោជនីយដ្ឋាន​ដ៏​ប្រណីត និង​មាន​តម្លៃ​ថ្លៃ​ជាងគេ ដោយ​សារ​ភ្ញៀវ​ម្នាក់​ត្រូវ​ចំណាយ​អស់​រហូត​ដល់​ទៅ​២.២០០​ដុល្លារ ហើយ​ពួក​គេ​អាច​មាន​ជម្រើស​នៅ​ក្នុង​ការ​ទទួលទាន​អាហារ​ចំនួន​៥០​មុខម្ហូប​។ ភោជនីយដ្ឋាន​នេះ មា​នទី​តាំងនៅ​ក្នុង​អគារ​ដ៏​ប្រណីត ដែល​មាន​បរិយា​កាស​គួរ​ជាទី​មោ​ទ​នៈ សម្រាប់​អ្នក​ដែល​មាន​លុយ និង​មាន​អំណាច​។

២- ភោជនីយដ្ឋាន Sublimotion នៅ​ប្រទេស​អេ​ស្ប៉ា​ញ
ភោជនីយដ្ឋាន​នេះ ត្រូវ​បាន​គេ​ចាត់ទុកជា​ភោជនីយដ្ឋាន​ដែល​ថ្លៃ​បំផុត​លំដាប់ថ្នាក់​ទី​២ នៅ​លើ​ពិភពលោក ដោយសារ​ភ្ញៀវ​អាច​ទទួលទាន​អាហារ​ថ្ងៃត្រង់ ដែល​មាន​បញ្ជី​កំពូល​មុខម្ហូប​ដ៏​មានឱជារស ចំនួន​១២​មុខម្ហូប​។

តែ​ភ្ញៀវ​អាច​ទទួលទាន​នៅ​ក្នុង​តម្លៃ​ប្រមាណ​ជា ១.៨០០ ដុល្លារ ក្នុង​មួយ​ពេល ។ ភោជនីយដ្ឋាន​នេះ វា​មាន​តម្លៃ​ថ្លៃ​បែប​នេះ ដោយសារ​តែ​បន្ទប់​នីមួយ​ៗ គឺ​បំពាក់​ដោយ​ឧបករណ៍​ទំនើប​ៗ និង​មាន​ប្រព័ន្ធ​សំឡេង​ដ៏​ល្អ​បំផុត​។

៣- ភោជនីយដ្ឋាន The French Laundry ស្ថិត​នៅ​ក្នុង​សហរដ្ឋអាមេរិក
ជា​ភោជនីយដ្ឋាន​ដែល​មាន​ទីតាំង​កសាង​ឡើង​ពី​ថ្ម​ទន្លេ និង​ឈើ​កម្រ ហើយ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​ភោជនីយដ្ឋាន​លំដាប់​ពិភពលោក​ទី​៣ ។

ភោជនីយដ្ឋាន​នេះ មាន​ទីតាំង​ស្ថិត​នៅ​ភាគ​ខាងជើង​នៃ​ជ្រលង​ភ្នំ​ណា​ប៉ា ហើយ​មុខម្ហូប​នីមួយ​ៗ​នៅ​ក្នុង​ភោជនីយដ្ឋាន​នេះ គឺ​សុទ្ធតែ​ជា​របស់​ប្រណីត​ដែល​មានការ​សម្រិតសម្រាំង​យ៉ាង​ត្រឹមត្រូវ​ហ្មត់ចត់​បំផុត ។ ដើម្បី​ទទួលទាន​អាហារ​នៅ​ហាង​នេះ គឺ​អាច​នឹង​ត្រូវ​ចំណាយ​ចាប់ពី ៥៥០​ដុល្លារ ទៅ​១.២០០​ដុល្លារ ។

៤- ភោជនីយដ្ឋាន Piazza Duomo ស្ថិត​នៅ​ប្រទេស​អ៊ី​តា​លី
ភោជនីយដ្ឋាន​នេះ មាន​បម្រើ​សេវាកម្ម​ហូប​ចុក​តាម​បញ្ជី​មុខម្ហូប​ដែល​មាន​តម្លៃ និង​រសជាតិ​សមរម្យ​ទេ ប៉ុន្តែ​សេវាកម្ម គឺ​លំដាប់​កំពូល ។

ការ​ដែល​គេ​បាន​ជ្រើសរើស​ភោជនីយដ្ឋាន​នេះ ជា​ភោជនីយដ្ឋាន​លំដាប់​ពិភពលោក​បែប​នេះ ដោយ​សារ​តែ​នៅ​ក្នុង​បញ្ជី​មុខ​ម្ហួ​ប​ទាំងនេះ មានមុខ​ម្ហូប​១០​មុខ ដែល​មាន​តម្លៃ​ថ្លៃ ដោយ​មួយ​ពេល​ម្នាក់ គឺ​ត្រូវ​ចំណាយ​ដល់​ទៅ​១.១០០​ដុល្លារ​។

៥- ភោជនីយដ្ឋាន​ម៉ាសា ស្ថិត​នៅ​ក្រុង​ញ៉ូ​វ​យ៉​ក សហរដ្ឋអាមេរិក
ភោជនីយដ្ឋាន​ល្អ​បំផុត និង​ថ្លៃ​ជាងគេ​លំដាប់​ទី​៥ នៅ​លើ​ពិភពលោក គឺ​ភោ​ជនី​ដ្ឋា​ន ម៉ាសា ដោយនៅ​ក្នុង​បញ្ជី​ម្ហូប​មានមុខ​ម្ហូប​២៦​មុខ ដែល​តម្រូវ​ឱ្យ​ភ្ញៀវ​ត្រូវ​ចំណាយ​ដល់​ទៅ ៩៥០​ដុល្លារ ដើម្បី​ទទួល​ទាន​អាហារ​នៅ​ភោជនីយដ្ឋាន​នេះ​មួយ​ពេល ។

ភោជនីយដ្ឋាន​នេះ គឺជា​ភោជនីយដ្ឋាន​ជប៉ុន​មួយ ដែល​មា​នទី​តាំងនៅ​ក្នុង​ទីក្រុង​ញ៉ូ​វ​យ៉​ក សហរដ្ឋអាមេរិក ។

អត្ថបទ​ដោយ ៖ ស ផាត់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ