ទីផ្សារដំឡូងមីមានតម្លៃ មន្ត្រីកសិកម្មផ្តល់បច្ចេកទេសដើម្បីទទួលបានទិន្នផលខ្ពស់
- ស្ទឹងត្រែង
ខេត្តស្ទឹងត្រែង៖មន្ត្រីជំនាញកសិកម្មជំរុញ ឱ្យប្រជាសហគមន៍រួមគ្នាផ្តល់បច្ចេកទេសនិងជួយ
ខេត្តស្ទឹងត្រែង៖មន្ត្រីជំនាញកសិកម្មជំរុញ ឱ្យប្រជាសហគមន៍រួមគ្នាផ្តល់បច្ចេកទេសនិងជួយ
ខេត្តស្ទឹងត្រែង៖មន្ត្រីជំនាញកសិកម្មជំរុញ ឱ្យប្រជាសហគមន៍រួមគ្នាផ្តល់បច្ចេកទេសនិងជួយចែករំលែកពូជដំឡូងមីជូនគ្នាទៅវិញទៅមក ដើម្បីពង្រឹងសមត្ថភាព មានលទ្ធភាពសម្រាប់ សហគមន៍ឈានទៅលើកកម្ពស់ជីវភាពរស់នៅ ដែលទទួលបានពីការដាំដុះដំណាំកសិកម្មនៅមូលដ្ឋាន ។
ជួបប្រជាសហគមន៍កសិកម្មសាមគ្គីអភិវឌ្ឍចំការលើនៅភូមិរំដេង ឃុំចំការលើស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែង នាថ្មីៗនេះ លោកទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទបានបញ្ជាក់ថានៅឆ្នាំ២០២៤ប្រជាកសិករបាននាំគ្នាប្រឹងប្រែងដាំដុះបន្ថែមនូវស្វាយចន្ទីរ ស្វាយកែវល្មៀត និងដំឡូងមីច្រើនជាងគេ ហើយដំណាំទាំង៣ប្រភេទនេះកំពុងដើរតួនាទីសំខាន់នៅខេត្តស្ទឹងត្រែង ដើម្បីឈានទៅបង្កើតសហគមន៍បន្ថែមសម្រាប់ពង្រឹងផ្នែកទីផ្សារ ក្នុងការទិញលក់ផលិតកម្ម ។
លោកបន្តថាបច្ចុប្បន្ននេះរាជរដ្ឋាភិបាល ក៍ដូចជាអាជ្ញាធរពាក់ព័ន្ធនៅក្នុងខេត្ត បានជួយដល់កសិករ តាំងពីការផ្តល់ដីកសិកម្ម ការផ្តល់ពូជ ការបណ្តុះបណ្តាលបច្ចេកទេសដាំដុះ ដើម្បីបង្កើនជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែបានធូរធារឡើង ។លោកបន្ថែមថារាជរដ្ឋាភិបាលមានមន្ទីរកសិកម្មជាសេនាធិការ ដើម្បីជួយបងប្អូន បើខ្វះចំណេះដឹងបច្ចេកទេសយើងបណ្តុះបណ្តាលបងប្អូន ឬយកទៅទស្សនកិច្ចសិក្សា ហើយបើមានលទ្ធភាពជាមួយអង្គការនៅពេលនេះ មានពូជមានអីទៀត យើងផ្តល់ជូនបងប្អូនយើងបន្ថែមដើម្បីឱ្យបងប្អូនរឹងដៃរឹងជើងចេះធ្វើការងារជាក្រុម បង្កើតនូវផលដំណាំរបស់ខ្លួន។
លោកប្រុញ ពិសី ប្រធានសហគមន៍កសិកម្ម សាមគ្គីអភិវឌ្ឍចំការលើ បានបញ្ជាក់ថាបច្ចុប្បន្នប្រជាកសិករមានជីវភាពធូរធារច្រើន បន្ទាប់ពីបានដាំដុះដំឡូងមី ទៅតាមបច្ចេកទេស ព្រោះនៅពេលប្រមូលផល ក្នុងមួយហិកតាទទួលបានទិន្នផល ចាប់ពី២០តោនឡើងទៅ ចាត់ជាចំណាត់ថ្នាក់ល្អ។
លោកបន្តថា កសិករនៅភូមិឃុំយើងទាំងមូលដែលមានផ្ទៃដីសេសសល់ យើងចង់ឱ្យគាត់ដាំដុះបន្ថែមទៀត ដើម្បីកុំឱ្យពួកគាត់ទុកដីទំនេចោយហើយទៅចំណាកស្រុក ធ្វើការងារនៅក្រៅប្រទេស ឬក៍ទៅធ្វើជាកម្មករគេ ។
លោកស្រី សិត សាយ កសិករនៅភូមិឃុំចំការលើនេះដែរបានបញ្ជាក់ថា ប៉ុន្មានឆ្នាំចុងក្រោយនេះកសិករយើងយល់ដឹងច្រើន និងនាំគ្នាប្រឹងប្រែងធ្វើការងាររៀងៗខ្លួន មិនទុកផ្ទៃដីឱ្យទំនេរដូចកាលពីកន្លងមកទេ គឺនាំគ្នាដាំដំឡូងមី ព្រោះមានតម្លៃទីផ្សារល្អ ហើយអាជ្ញាធរខេត្ត ស្រុកបានសាង
សង់ផ្លូវ ស្ពានបានល្អ ស្រួលឈ្មួញមកទិញដល់ចំការតែម្តង។
លោកស្រីបន្តថានេះជាកត្តារួមផ្សំបានជំរុញឱ្យប្រជាកសិករគ្រប់រូបខិតខំដាំដុះមិនមានពេលទំនេរទេ ព្រោះមានដី មានពូជ គោយន្តក៍មាន អាចបំរើការងារកសិកម្មបានទៅតាមបំណង តែបើបងប្អូនណាក្រីក្រគឺមានតែអ្នកខ្ជិលមិនធ្វើអ្វីតែប៉ុណ្ណោះ ។
សូមបញ្ចាក់ថា ដំណាំដំឡូងមីនៅខេត្តស្ទឹងត្រែងឆ្នាំ២០២៤នេះ ប្រជាកសិករដាំដុះបានជាង៤ម៉ីនហិចតា ចំណែកទិន្នផលលក់បានតម្លៃខ្ពស់ជាងឆ្នាំ២០២២ ដំឡូងស្រស់លក់បាន៤២០រៀល ស្ងួត៧៨០រៀលក្នុងមួយគីឡូក្រាម ។
ជាមួយគ្នានេះមន្ទីរកសិកម្មបង្កើតសហគមន៍ដំឡូងមីបានចំនួន២ និងសហគមន៍ចន្ទីរបានចំនួន១៣សហគមន៍ ដែលកំពុងដំណើរការទៅបានល្អក្នុងពេលសព្វថ្ងៃនេះ ៕
ចែករំលែកព័តមាននេះ