ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ស្អាត ឌី យ៉ា​នុ​ត ធីតា​ឯក​សង្ក្រាន្ត នឹង​លេច​វត្តមាន​សម្តែង​ក្នុង​ខ្សែភាពយន្ត​ជា​លើក​ដំបូង

3 ខែ មុន
  • ភ្នំពេញ

ស្រី​ស្អាត ឌី យ៉ា​នុ​ត នឹង​លេច​វត្ត​មាននៅ​ក្នុង​ខ្សែភាពយន្ត​ជា​លើក​ដំបូង ក្នុង​អាជីព​សិល្បៈ បន្ទាន់​ពី​កញ្ញា​បាន​គ្រង​មកុដ​ជា​ធីតា​ឯក​សង្ក្រាន្ត​ឆ្នាំ​ថ្មី ដែល​បិទ​បញ្ចប់​ការ​ប្រកួត​កាលពី​ពេល​ថ្មី​ៗ​នេះ ខណៈ​ពេល​ដែល​នាង​ក៏​បាន​ត្រៀមខ្លួន​រួចរាល់​សម្រាប់​

រាជធានី​ភ្នំពេញ ៖ ស្រី​ស្អាត ឌី យ៉ា​នុ​ត នឹង​លេច​វត្ត​មាននៅ​ក្នុង​ខ្សែភាពយន្ត​ជា​លើក​ដំបូង ក្នុង​អាជីព​សិល្បៈ បន្ទាន់​ពី​កញ្ញា​បាន​គ្រង​មកុដ​ជា​ធីតា​ឯក​សង្ក្រាន្ត​ឆ្នាំ​ថ្មី ដែល​បិទ​បញ្ចប់​ការ​ប្រកួត​កាលពី​ពេល​ថ្មី​ៗ​នេះ ខណៈ​ពេល​ដែល​នាង​ក៏​បាន​ត្រៀមខ្លួន​រួចរាល់​សម្រាប់​ការងារ​លើ​វិ​ថី​សិល្បៈ​ចាប់ពី​ពេល​នេះ​តទៅ ។

យ៉ាងណា ស្រី​ស្រស់​រូប​នេះ នៅ​មិន​ទាន់​អាច​បង្ហើប​ពី​ខ្សែភាពយន្ត​រឿង​អ្វី​ដែល​នាង​ចាប់ផ្តើម​សម្តែង​ជា​លើក​ដំបូង​នេះ​ឡើយ ដោយ​នាង​គ្រាន់តែ​បង្ហើប​ខ្លី​ថា «​ខ្សែភាពយន្ត​នោះ គ្រង​នឹង​ចាក់​ផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍​នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​»​។

ស្រី​ស្អាត ឌី យ៉ា​នុ​ត បាន​អះអាង​ប្រាប់​កោះសន្តិភាព​ថា «​បន្ទាប់​ពី​នាង​ទទួល​បាន​តំណែង​ជា​ធីតា​ឯក​សង្ក្រាន្ត​នេះ​រួច​មក នាង​ក៏​ទទួល​បានការ​អញ្ជើញ​ពី​ផលិតករ​មួយ​ចំនួន​ឱ្យ​ចូលរួម​សម្តែង​ខ្សែភាពយន្ត ហើយ​នាង​ក៏​សម្រេច​ទទួលយក​ការ​ថត​នេះ​ជា​បន្តបន្ទាប់​ផង​ដែរ​»​។

នាង​បញ្ជាក់​ថា «​សម្រាប់​អាជីព​សម្តែង​នេះ នាង​ជឿជាក់​លើ​ខ្លួនឯង​អាច​ធ្វើ​បាន ទោះបីជា​នាង​មិន​ទាន់​អាច​ធ្វើ​ល្អ​១០០% ក៏​ដោយ ប៉ុន្តែ​នាង​នឹង​ព្យាយាម​ឱ្យ​ល្អ​បំផុត ដោយសារ​នាង​ពិតជា​ចូល​ចិត្ត​លើ​វិស័យ​សិល្បៈ ជា​ពិសេស​អ្នក​គឺ​ចូល​ចិត្ត​ភាពយន្ត និង​សិល្បៈ​បែប​បុរាណ​ៗ​តែ​ម្ដង​» ។

យ៉ាងណា​ម៉ិ​ញ បើ​តាម​ស្រី​ស្អាត ឌី យ៉ា​នុ​ត បញ្ជាក់​ទៀត​ថា «​បើ​ទោះបីជា​ពេល​នេះ នាង​ទទួល​ថត​ភាពយន្ត​នេះ​ក៏​ដោយ ប៉ុន្តែ​សម្រាប់​ឈុត​ឱប​ថើប​ខ្លាំង គឺ​នាង​មិន​អាច​ទាន់​គិត ឬ​ហ៊ាន​ថត​នៅឡើយ​ទេ ដោយសារ​បច្ចុប្បន្ន នាង​មានឈ្មោះ​ជា ធីតា​សង្ក្រាន្ត​គឺជា​ទេវតា​ដែល​ជា​នារី​រម្យទម ដូច្នេះ​នាង​មិន​អាច​ថត​ឈុត​បែប​នេះ​ឡើយ​»​។

ដោយឡែក ពាក់ព័ន្ធ​នឹង​ការ​ចូលរួម​ការ​ប្រឡង​កម្មវិធី «​ធីតា​ឯក​សង្ក្រាន្ត​» នា​ពេល​នេះ ស្រី​ស្អាត ឌី យ៉ា​នុ​ត បាន​លើក​ឡើង​ថា «​ដោយសារ​តែ​នាង​ស្រឡាញ់​កម្មវិធី​មួយ​នេះ​ខ្លាំង ព្រោះ​ជា​កម្មវិធី​បុរាណ​ដែល​បង្ហាញ​ពី​វប្បធម៌ និង​ទំនៀមទម្លាប់​ខ្មែរ ហើយ​នាង​ក៏​ជា​មនុស្ស​ម្នាក់​ដែល​មានចិត្ត​ស្រឡាញ់​ទៅ​លើ​ផ្នែក​នេះ ខណៈ​ពេល​ដែល​បច្ចុប្បន្ន នាង​កំពុង​តែ​សិក្សា​មហាវិទ្យាល័យ​ទេសចរណ៍ និង​បដិ​សណ្ឋារកិច្ច​នេះ​ផង​ដែរ​»​។

នាង​បញ្ជាក់​ថា «​សម្រាប់​ការ​ចូលរួម​ប្រឡង​កម្មវិធី​ខាងលើ​នេះ​ដែរ គឺ​នាង​ក៏​មាន​បំណង​ចង់​បញ្ចេញ​សមត្ថភាព និង​ចង់​បង្ហាញ​ឱ្យ​បរទេស​បានដឹង​ថា ខ្មែរ​ក៏​មាន​នារី​ស្រស់​ស្អាត មាន​សមត្ថភាព ចំណេះដឹង និង​ប្រាជ្ញា​ថែម​ទៀត​ផង​»​។

នាង​បន្ថែម​ថា «​ការ​ដាក់​ពាក្យ​ប្រឡង​កម្មវិធី​ខាងលើ​នេះ​ទៀត​សោត គឺ​នាង​ក៏​បាន​ដាក់​ក្តី​សង្ឃឹម​ច្រើន​សម្រាប់​ទទួល​បាន​ជោគជ័យ ដោយសារ​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច ហើយ​កន្លង​មក នាង​ផ្ទាល់​ក៏​ធ្លាប់​ចូលរួម​សម្តែង​ការ​ថត​ម៉ូ​ដ និង​សម្អាងការ ហើយ​នាង​ក៏​ធ្លាប់​ចូលរួម​ការងារ​សង្គម​មួយ​ចំនួន​ដូច​ជា កម្មវិធី​រាត្រី​ចង​ចាំ​ជាដើម​»​។

ជា​ការ​កត់សម្គាល់ បន្ទាប់​ពី​ក្លាយជា​ម្ចាស់​មកុដ​ធីតា​ឯក​សង្ក្រាន្ត​ភ្លាម ស្រី​ស្អាត ឌី យ៉ា​នុ​ត បាន​សម្តែង​នូវ​មោទនភាព​បំផុត​សម្រាប់​ការ​តំណាង​ឱ្យ​ខេត្តសៀមរាប ដែល​ជា​ទឹកដី​កំណើត ហើយ​បាន​ជាប់​ជា​ជ័យ​លា​ភី «​ធីតា​ឯក​សង្ក្រាន្ត​» រដូវ​កាល​ទី​៥ និង​ដើរ​ជា​តួ​ទេវតា ឈ្មោះ «​ម​ហោ​ទ​រា​ទេវី » ខណៈ​ពេល​នាង​ក៏​បាន​អរគុណ​ដល់​កម្មវិធី «​ធីតា​ឯក​សង្ក្រាន្ត​» និង​ក្រុមការងារ​ដែល​ផ្តល់​ឱកាស​ឱ្យ​រូប​នាង​បញ្ចេញ​សមត្ថភាព ហើយ​នាង​នឹង​ប្រើ​តំណែង​មួយ​នេះ​ឱ្យ​មាន​តម្លៃ​បំផុត​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ