យុវជន២នាក់ជិះគេចពីគេដេញវា.យ ជ្រុលបុ.កម៉ូតូប្តីប្រពន្ធឌុបគ្នាទៅផ្សារ ស្លា.ប់ម្នាក់ របួសធ្ងន់ស្រាល៣នាក់
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ យុវជន២នាក់ជិះម៉ូតូមួយគ្រឿងយ៉ាងលឿន ដើម្បីគេចពីក្រុមក្មេងស្ទាវមួយក្រុម
រាជធានីភ្នំពេញ ៖ យុវជន២នាក់ជិះម៉ូតូមួយគ្រឿងយ៉ាងលឿន ដើម្បីគេចពីក្រុមក្មេងស្ទាវមួយក្រុម
រាជធានីភ្នំពេញ ៖ យុវជន២នាក់ជិះម៉ូតូមួយគ្រឿងយ៉ាងលឿន ដើម្បីគេចពីក្រុមក្មេងស្ទាវមួយក្រុមទៀត ដែលប្រដេញវា.យពួកគេ មិនប្រយ័ត្នក៏ជ្រុលទៅបុកជាមួយម៉ូតូមួយគ្រឿងទៀតដែលជិះពីរប្តី ប្រពន្ធ បណ្តាលឱ្យយុវជនម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ចំណែកយុវជនម្នាក់ទៀតរងរបួសស្រាល រីឯប្តីប្រពន្ធរងរបួសធ្ងន់ ។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៣និង៥០នាទីឈានចូលព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ នៅចំណុចស្តុបក្តាន់២ ផ្លូវសហព័ន្ធ រុស្ស៊ី សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

យុវជនម្នាក់ដែលបាត់បង់ជីវិតឈ្មោះ មាស សាវ័ន អាយុ១៧ឆ្នាំ ជាបុគ្គលិកការ៉ាសសាំង នៅម្តុំស្ពានព្រែកតាមាក់ ជាអ្នកបើកម៉ូតូ ចំណែកយុវជនម្នាក់ទៀតឈ្មោះ ធី ជាអ្នកអង្គុយពីក្រោយ រងរបួសស្រាល ។ យុវជនទាំងពីរនាក់ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០២៣ ពណ៌ខ្មៅ ពាក់ស្លាក ភ្នំពេញ 1KH-8024 ។

យោងតាមប្រភពព័ត៌មានពីយុវជនឈ្មោះ ធី បានប្រាប់អោយដឹងថា មុនពេលកើតហេតុ ក្រុមគាត់មានគ្នា៤នាក់ ជិះម៉ូតូ២គ្រឿង ធ្វើដំណើរចេញពីផ្សារជម្ពូវ័ន ត្រឡប់ទៅកន្លែងធ្វើការនៅព្រែកតាម៉ាក់វិញ ដោយរូបគេជិះម៉ូតូជាមួយជនរងគ្រោះឈ្មោះ មាស សាវ័ន ។ ខណៈធ្វើដំណើរតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចស្ពានអាកាស៥មករា ក៏ជួបក្រុម ក្មេងស្ទាវមួយក្រុមទៀត ដែលធ្វើដំណើរបញ្ច្រាសទិសគ្នា មានគ្នាប្រមាណ២០ម៉ូតូដែរ តែក្រុមខ្លួនមិនធ្លាប់ស្គាល់ឡើយ ។

តាមប្រភពដដែលបានបន្តថា ស្រាប់តែក្រុមក្មេងទំនើងទាំងនោះ បានបត់ម៉ូតូត្រឡប់ក្រោយ មកប្រដេញវា.យពួកខ្លួន ធ្វើអោយពួកខ្លួនភ័យ ក៏បន្ថែមល្បឿនម៉ូតូ បើករត់មកដល់ស្តុបក្តាន់២ ក៏មាន ម៉ូតូមួយគ្រឿងទៀតជិះគ្នាពីរនាក់ប្តីប្រពន្ធ ធ្វើដំណើរបញ្ច្រាសទិសគ្នាបត់ឆ្វេងឆ្លងផ្លូវបុ.កផ្ទប់គ្នាពេញទំហឹង បណ្តាលឲ្យយុវជនឈ្មោះ មាស សាវ័ន ស្លា.ប់ភ្លាមៗនៅកន្លែងកើតហេតុ និងឈ្មោះ ធី រងរបួសស្រាល ។ ចំណែកជនរងគ្រោះ២នាក់ប្តីប្រពន្ធរងរបួសធ្ងន់ ដោយប្តីរងរបួសបាក់ជើងខាងស្តាំចំណែកប្រពន្ធចុកឆ្អល់ណែនថប់ទ្រូង ។

តាមប្រភពសមត្ថកិច្ចបានប្រាប់អោយដឹងថា ជនរងគ្រោះពីរនាក់ប្តីប្រពន្ធនោះ មុនកើតហេតុ ពួកគាត់ជិះម៉ូតូឌុបគ្នា ក្នុងគោលបំណងទៅផ្សារដើមគរ ទិញបន្លែ ខណៈមកដល់ចំណុចកើតហេតុ ក៏ជួប គ្រោះថ្នាក់ចរាចរណ៍ ដោយម៉ូតូក្មេងស្ទាវដេញវា.យគ្នាមកបុកពួកគាត់រងរបួស ។
ក្រោយកើតហេតុ សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់អោយសាច់ញាតិចាត់ចែងធ្វើបុណ្យតាមប្រពៃណី ចំណែកជនរងគ្រោះ២នាក់ប្តីប្រពន្ធ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត្រ នៅសល់តែម៉ូតូ និងរថយន្តប្រគល់អោយសមត្ថកិច្ចជំនាញវាស់វែងយកទៅរក្សាទុករង់ចាំដោះស្រាយនៅពេលក្រោយ ៕








ចែករំលែកព័តមាននេះ