ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសម្នាក់ត្រូវពលរដ្ឋដេញតាមចាប់ខ្លួន ក្រោយឮអ្នកលក់ដូងស្រែកផ្អើលមហាវិថីព្រះមុនីវង្ស

3 ខែ មុន
  • ភ្នំពេញ

ជនសង្ស័យម្នាក់ត្រូវបានប្រជាពលរដ្ឋចាប់បាន បន្ទាប់ពីធ្វើសកម្មភាពបម្រុង​លួ.ច​ទ្រព្យសម្បត្តិពីអ្នក​លក់​ផ្លែ​ដូង បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣និង២០នាទីទៀបភ្លឺថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ នៅចំណុចមហាវិថីព្រះមុនីវង្ស

រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានប្រជាពលរដ្ឋចាប់បាន បន្ទាប់ពីធ្វើសកម្មភាពបម្រុង​លួ.ច​ទ្រព្យសម្បត្តិពីអ្នក​លក់​ផ្លែ​ដូង បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣និង២០នាទីទៀបភ្លឺថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ នៅចំណុចមហាវិថីព្រះមុនីវង្ស ក្បែរស្តុបពេទ្យចិន ស្ថិតក្នុងសង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

យោងតាមប្រភពពីបុរសចំណាស់ដែលជាអ្នកលក់ផ្លែដូង បានប្រាប់ឱ្យដឹងថា ជារៀងរាល់ថ្ងៃពួកគាត់តែងតែចេញពីលក់ផ្លែដូង មកសម្រាកនៅក្រោមដើមឈើក្បែរអគារមួយកន្លែង ចំណុចមហាវិថីព្រះមុនីវង្ស កែងផ្លូវ២៧៨។ លុះសម្រាន្តលក់ដល់ម៉ោង៣ទៀបភ្លឺ គាត់ក៏បានភ្ញាក់ពីគេង រួចទៅបត់ជើងតូច ស្រាប់តែប្រទះឃើញជនសង្ស័យ២នាក់ មានកាបូបស្ពាយ (កាតាប) កំពុងអង្គុយលើកៅអីជ័រក្បែរ​បុរសរងគ្រោះ​ដែល​ជា​អ្នក​ដូង​ដូច​គ្នា​។

បុរសរងគ្រោះ

បុរសចំណាស់អ្នកលក់ផ្លែដូង ប្រាប់ឱ្យដឹងបន្តថា ពេលនោះគាត់ក៏បានស្រែកសួរ ព្រោះមិនដែលស្គាល់​ជនសង្ស័យទាំង២នាក់នោះទេ។ ខណៈពេលគាត់ស្រែកសួរនោះ ក៏ធ្វើឱ្យជនរងគ្រោះភ្ញាក់ឡើង រួច​ឆែក​មើលទ្រព្យសម្បត្តិ ស្រាប់តែបាត់អស់រលីងតែម្ដង។ ភ្លាមៗនោះ ពួកគាត់ក៏នាំគ្នាដេញតាមចាប់​ជនសង្ស័យទាំង២នាក់។ 

ជនសង្ស័យ

ប្រភពដដែលបន្តថា បន្ទាប់មកប្រជាពលរដ្ឋឃើញហេតុការណ៍ដូច្នេះ ក៏នាំគ្នាជួយដេញតាមចាប់ខ្លួនបាន​ម្នាក់ និងធ្វើការឆែកឆេរមើលកាបូបស្ពាយនោះ ស្រាប់តែឃើញមានកម្ទេចកញ្ចប់បារី និងកូន​ថង់តូចមួយ ដោយ​សង្ស័យថា «ជាគ្រឿ.ងញៀ.ន» ក៏នាំគ្នាឃាត់សួរនាំ ទើបជនសង្ស័យឆ្លើយថា «ខ្លួនពិតជាបានប្រើប្រាស់គ្រឿ.ងញៀ.នពិតមែន ព្រមទាំងបានលួ.ចកៅអីជ័រគេ លុះដើរមកដល់ចំណុចកើតហេតុ ក៏អង្គុយចុះ ស្រាប់តែត្រូវពូលក់ផ្លែដូងដឹងមុន ទើបនាំគ្នារត់តែម្ដងទៅ»។ ចំណែកជនសង្ស័យ​ម្នាក់ទៀតរត់គេចខ្លួនបាត់ស្រមោល។ 

ក្រោយពេលកើតហេតុនេះ ប្រជាពលរដ្ឋនាំគ្នាទាក់ទងទៅសមត្ថកិច្ចព្រមទាំងសំណូមពរឱ្យសមត្ថកិច្ចមានចំណាត់ការទៅលើក្រុមជនសង្ស័យដែលប្រើប្រាស់គ្រឿ.ងញៀ.ន និងតែងតែបន្លំលួ.ចទ្រព្យសម្បត្តិ​គេផង ព្រោះករណីនេះ មិនមែនជាលើកទី១នោះទេ ដែលពួកគាត់ត្រូវបានគេលួ.ចទ្រព្យនោះ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ