ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយមាន​ការ​ចោទប្រកាន់ ពលរដ្ឋ​ជិត​២០០​នាក់​​​លើក​គ្នា​​ដាក់​បណ្តឹង​នៅ​តុលាការ

3 ខែ មុន
  • ក្រចេះ

ខេត្តក្រចេះ​៖ ប្រជាពលរដ្ឋ​ជិត​២០០​នាក់​ បាន​ផ្ទុះ​ប្រតិកម្ម​នឹង​កាសែត​អន​ឡាញ​៣​អង្គភាព​ដែល​បាន​​ផ្សាយ​ចោទប្រកាន់​ពួក​គាត់​ចំនួន​៥​នាក់​ថា រស់នៅ​អនាធិបតេយ្យ និង​ជា​មេខ្លោង​កាប់​ទន្ទ្រាន​ដី​ព្រៃរបស់​រដ្ឋ ។ ពួក​គាត់​ដែល​មក​ពី​ភូមិ​ត្រពាំង​ឈូក ឃុំ​ឃ្សឹ​ម ស្រុក​ស្នួល បាន​លើកគ្នា​ទៅ​ដាក់​បណ្ដឹង​នៅ​សាលាដំបូង​ខេត្ត…

ខេត្តក្រចេះ​៖ ប្រជាពលរដ្ឋ​ជិត​២០០​នាក់​ បាន​ផ្ទុះ​ប្រតិកម្ម​នឹង​កាសែត​អន​ឡាញ​៣​អង្គភាព​ដែល​បាន​​ផ្សាយ​ចោទប្រកាន់​ពួក​គាត់​ចំនួន​៥​នាក់​ថា រស់នៅ​អនាធិបតេយ្យ និង​ជា​មេខ្លោង​កាប់​ទន្ទ្រាន​ដី​ព្រៃរបស់​រដ្ឋ ។ ពួក​គាត់​ដែល​មក​ពី​ភូមិ​ត្រពាំង​ឈូក ឃុំ​ឃ្សឹ​ម ស្រុក​ស្នួល បាន​លើកគ្នា​ទៅ​ដាក់​បណ្ដឹង​នៅ​សាលាដំបូង​ខេត្ត កាលពី​ព្រឹក​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០២៤​កន្លង​ទៅ ដោយនៅ​ក្នុង​ដៃ​មាន​កាន់​ស្លាក​អង្គភាព​ព័ត៌មាន​អន​ឡាញ​ទាំង​៣​នោះ​ផង ។

ពួក​គាត់​លើក​ឡើង​ថា ការ​លើកគ្នា​មកនេះ​គឺ​គោលបំណង​ដាក់​ពាក្យ​ប្តឹង​នៅ​តុលាការ​សុំ​ឲ្យ​សារ​ព័ត៌មាន​ទាំង​៣​អង្គភាព​ចុះ​ផ្សាយ​បំភ្លឺ​ឡើង​វិញ​ព្រោះ​ការ​ចុះ​ផ្សាយ​របស់​អង្គភាព​ទាំង​៣​នេះ គឺ​បំភ្លៃ​ការ​ពិត ។ ប្រជាពលរដ្ឋ​ទាំងនោះ​បន្ត​ថា អង្គភាព​សារព័ត៌មាន​ទាំង​៣​នោះ បាន​ចុះ​ផ្សាយ​ចោទ​ប្រកាន់​ពួក​គាត់​ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​ថា ពួក​គាត់​ចំនួន​៥​នាក់​ជា​មេខ្លោង​ញុះញង់​ឲ្យ​ប្រជា​ពលរដ្ឋ​មក​កាប់​ទន្ទ្រាន​យក​ដី​គម្រប​ព្រៃរបស់​រដ្ឋ ដែល​មាន​ព្រះរាជក្រឹត្យ​ចេញ​ឲ្យ​ក្រសួង​បរិស្ថាន​គ្រប់គ្រង​នៅ​ដែន​ព្រៃ​កែវ​សីមា ។

ពួក​គាត់​រស់នៅ​មាន​មេ​ភូមិ មេឃុំ មានច្បាប់​ទម្លាប់​ត្រឹមត្រូវ ព្រមទាំង​មាន​សៀវភៅ​ស្នាក់​នៅ ហើយ​ដី​ដែល​គាត់​កំពុង​រស់នៅ​នោះ ចាប់តាំងពី​ឆ្នាំ​២០១៤​មក​ម្ល៉េះ ហើយ​ដី​មាន​ប្លង់​ភូមិ ឃុំ​ត្រឹមត្រូវ​អាច​ដាក់បញ្ចាំ​នៅ​ធនាគារ​បាន​ទៀត​ផង ។ ពួក​គាត់​បញ្ជាក់​ថា អង្គភាព​សារព័ត៌មាន​ដែល​ចុះ​ផ្សាយ​មិន​ពិត​នោះ​រួម​មាន គេហទំព័រ​រស្មី​ឆ្នាំង​មាស គេហទំព័រ​រ​ដ្ឋា​រស្មី​ស្ទឹង​ត្រង់ និង Flash news ដែល​បាន​ផ្សាយ​ថា​ប្រជា ពលរដ្ឋ​រស់នៅ​អនាធិបតេយ្យ ថែម​ទាំង​ញុះញង់​ឲ្យ​ប្រជាពលរដ្ឋ​ស្អប់​អាជ្ញាធរ ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ថែម​ទាំង​ចោទ​ថា ពួក​គាត់​កាប់​បំផ្លាញ​ព្រៃឈើ និង​ចោទ​ថា លោក​អភិបាលស្រុក​ស្នួល​ជា​អ្នក​បើកភ្លើង​ខៀវ​ឲ្យ​ប្រជាពលរដ្ឋ​កាប់​ទន្ទ្រាន​ដី​រដ្ឋ​យក​ធ្វើ​ជា​សម្បត្តិ​ផ្ទាល់ខ្លួន ។

រជាពលរដ្ឋ​ទាំងនោះ សំណូមពរ​ដល់​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន សូម​ជួយ​អន្តរាគមន៍ និង​ពិនិត្យ​វែកមុខ​រក​អង្គភាព​ទាំង​៣​នោះ ឲ្យ​ចុះ​ផ្សាយ​បកស្រាយ​រឿង​ដែល​បាន​ចុះ​ផ្សាយ​ចោទប្រកាន់​ពួក​គាត់​ទាំង​៥​នាក់ និង​អាជ្ញាធរ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ