ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ជាងភ្លើង​ម្នាក់​ទៅ​បាយ​ជាមួយ​មិត្តភក្តិ លុះ​មក​វិញ​បន្ទប់​ត្រូវ​រើ​កកាយ​បាត់​ខ្ទេច​អស់

2 ឆ្នាំ មុន
  • ភ្នំពេញ

បុរស​ជា​ជាងភ្លើង​ម្នាក់ ត្រូវ​មិត្តភក្តិ​នាំ​ទៅ​ហូប​បាយ​នៅ​ខាងក្រៅ​មួយសន្ទុះ លុះ​ពេល​ត្រឡប់​មក​ផ្ទះ​វិញ ស្រាប់តែ​ត្រូវ​ចោ​.​រ​គា​.​ស់​បន្ទប់​ជួល រួច​យក​ម៉ូតូ​មួយ​គ្រឿង និង​ទូរស័ព្ទ​ដៃ​ចំនួន​២​គ្រឿង ព្រមទាំង​របស់របរ​មួយ​ចំនួន​ទៀត

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ជា​ជាងភ្លើង​ម្នាក់ ត្រូវ​មិត្តភក្តិ​នាំ​ទៅ​ហូប​បាយ​នៅ​ខាងក្រៅ​មួយសន្ទុះ លុះ​ពេល​ត្រឡប់​មក​ផ្ទះ​វិញ ស្រាប់តែ​ត្រូវ​ចោ​.​រ​គា​.​ស់​បន្ទប់​ជួល រួច​យក​ម៉ូតូ​មួយ​គ្រឿង និង​ទូរស័ព្ទ​ដៃ​ចំនួន​២​គ្រឿង ព្រមទាំង​របស់របរ​មួយ​ចំនួន​ទៀតបាត់​​​អស់រលីង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​២​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០២៤ ស្ថិត​នៅ​ក្នុងភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

សេចក្តីរាយការណ៍​បន្ត​ថា ជន​រង​គ្រោះ​ខាងលើ​មានឈ្មោះ ណៃ វេហា ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​ជា​ជាងភ្លើង ស្នាក់​នៅផ្ទះ​ជួល ស្ថិត​ក្នុងភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ នឹង​មានស្រុក​កំណើត​នៅ​ឃុំ​សំរោង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។ ចំណែក​សម្ភារៈ​ដែល​ជនសង្ស័យ​លួ​.​ច រួម​មាន ៖ ទី​១- ម៉ូតូ​ឌ្រី​ម​សង់ ស៊េរី​២០០៨ មួយ​គ្រឿង ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1W-0275, ទី​២- ទូរស័ព្ទ​ចំនួន​២​គ្រឿង​, ទី​៣- ជណ្ដើរ​ជាងភ្លើង​ចំនួន​២ និង​ទី​៤- ដុំ​ហ្វា​យ​ៗ​ចំនួន​១​ផង​ដែរ​។

តាម​ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ បាន​ប្រាប់​អោយ​ដឹង​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​សម្រាក​នៅផ្ទះ​ជួល​ម្នាក់ឯង រហូត​ដល់​វេលា​ម៉ោង​១០​យប់ ថ្ងៃ​ទី​១៥ ខែមករា មិត្តភក្តិ​របស់​គាត់​ដែល​រស់នៅ​បន្ទប់​ជួល​ជិត​គ្នា​នោះ ទើប​ត្រឡប់​មក​ពី​ធ្វើការ​យប់​(​ក្លិប​)​វិញ ដោយ​មិនសូវ​ស្រួលខ្លួន ក៏​កោសខ្យល់ និង​សម្រាក់​មួយសន្ទុះ លុះ​នៅ​វេលា​ម៉ោង​២​រំលង​អធ្រាត្រ​ថ្ងៃ​កើតហេតុ​ជន​រង​គ្រោះ និង​មិត្តភក្តិ​នាំ​គ្នា​ទៅ​ហូប​បាយ​នៅ​ខាងក្រៅ ដោយ​ជិះ​ម៉ូតូ​ជាមួយ​មិត្តភក្តិ រួច​ទុក​ខ្លួនឯង​ម៉ូតូ​នៅផ្ទះ​មួយ​គ្រឿង​។

ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ បាន​ប្រាប់​បន្ត​ទៀត​ថា ខណៈ​គាត់​ត្រឡប់​មក​ពី​ញ៉ាំ​បាយ​វិញ ក៏​ឃើញ​ទ្វារ​បន្ទប់​ជួល​របើក លុះ​ពេល​ចុះ​ទៅ​មើល​ស្រាប់តែ​បាត់​ម៉ូតូ​នៅ​ក្នុង​បន្ទប់ រួម​ទាំង​អីវ៉ាន់ និង​របស់របរ​មួយ​ចំនួន​ទៀត ហើយ​បន្ទប់​ជួល​វិញ ត្រូវ​បាន​ជនសង្ស័យ​រើ​កកាយ​របស់របរ​រាយ​ប៉ាយ​ពេញ​បន្ទប់​តែ​ម្ដង​។

ក្រោយ​ពេល​កើតហេតុ បងប្អូន​ប្រជាពលរដ្ឋ​នាំ​គ្នា​តេ​ប្តឹង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ភ្លាម​ៗ​ដែរ ប៉ុន្តែ​សមត្ថកិច្ច​មិន​បាន​មក​ភ្លាម​ៗ​នោះ​ទេ ដោយ​មិនដឹង​ថា តើ​រវល់​ធ្វើ​អ្វី​នោះ​ឡើយ? គ្រាន់តែ​លឺ​ថា «ចេញ​ទៅ​ហើយ​ៗ» តែ​មិនឃើញ​មក​ទេ​។ លុះដល់​វេលា​ម៉ោង​៦​និង​២០​នាទី​ព្រឹក ទើប​ឃើញ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍ ចុះ​មក​ដល់​កន្លែង​កើតហេតុ ដើម្បី​សួរនាំ​ជន​រង​គ្រោះ​រឿងហេតុ​ដែល​កើតឡើង​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ