ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តន្ត្រីក​រម្នាក់​ស្លា.ប់​ដោយសារ​ជិះ​ម៉ូតូ​បុ.ក​គំនរ​បាវ​ស្រូវ​លើ​ចិញ្ចើមថ្នល់​​

3 ខែ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ បុរស​ម្នាក់ដែល​គេ​អះអាង​ថា ជា​តន្ត្រីករ (​ដៃ​អក​)ផង បាន​ស្លា.ប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ក្រោយ​ពី​ត្រឡប់​មក​ពី​ប្រគំ​តន្ត្រី ហើយ​ជិះ​ម៉ូតូ​បុក​គំនរ​បាវ​ស្រូវ ដែល​គេ​រៀប​នៅ​លើ​ចិញ្ចើមថ្នល់ កាលពី​វេលា​ម៉ោង​៨…

ខេត្តបាត់ដំបង ​៖ បុរស​ម្នាក់ដែល​គេ​អះអាង​ថា ជា​តន្ត្រីករ (​ដៃ​អក​)ផង បាន​ស្លា.ប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ក្រោយ​ពី​ត្រឡប់​មក​ពី​ប្រគំ​តន្ត្រី ហើយ​ជិះ​ម៉ូតូ​បុក​គំនរ​បាវ​ស្រូវ ដែល​គេ​រៀប​នៅ​លើ​ចិញ្ចើមថ្នល់ កាលពី​វេលា​ម៉ោង​៨ ​និង​៤០​នាទី​យប់​ថ្ងៃ​ទី១៤ មក​រា នៅ​លើ​កំណាត់​ផ្លូវ​ហា​យ​វេ ស្ថិត​ត្រង់​ចំណុច​ភូមិ​បឹង​រាំង សង្កាត់​អូរ​ម៉ា​ល់ ក្រុង​បាត់ដំបង​។

ប្រភព​ព័​ត៌​មានបាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ថា វិច ភេទប្រុស ​អាយុ​៣៥​ឆ្នាំ ជា​តន្ត្រីករ​(​ដៃ​អក​) ប្រចាំ​វង់​តន្ត្រី​ «​ភ្នំ​រំសាយសក់​» ​។ ប្រភព​ដដែល​បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​បាន​ស្លាប់​ដោយសារ​ជិះ​ម៉ូតូ​បុក​គំនរ​បាវ​ស្រូវ​នៅ​ពេល​យប់ ដែល​ម្ចាស់​ស្រូវ​បាន​ដឹក​យក​ទៅ​គរ​ទុក​នៅ​ក្បែរ​ចិញ្ចើមថ្នល់​ហា​យ​វេ ត្រង់​ចំណុច​កើតហេតុ​ខាងលើ ដើម្បី​រង​ចាំ​រថយន្ត​ទៅ​ដឹក ​។

អ្នក​តន្ត្រី​ធ្លាប់​រួប​អាជីពបាន​និយាយ​ថា នៅ​ថ្ងៃ​កើតហេតុ តន្ត្រី​ករដៃ​អក​រូប​នេះ ជាមួយនឹង​ក្រុម​វង់​តន្ត្រី​របស់​ខ្លួន ត្រូវ​គេ​ជួល​ឲ្យ​ទៅ​ប្រគំ​ក្នុង​កម្មវិធី​គេ នៅ​ស្រុក​ថ្មគោល​។ ប្រភព​ដដែល​បាន​ប្រាប់​ថា ក្រោយ​បញ្ចប់​កម្មវិធី តន្ត្រីក​រូប​នេះ​រូប​នេះ​បាន​ផឹកស៊ី​ជុំ​គ្នា​រហូត​ដល់​យប់​បន្តិច​ទើប​ត្រឡប់​មក​ផ្ទះ​វិញ ដែល​ទំនងជា​ស្រវឹង​បន្តិច​ដែរ​។ លុះ​ជិះ​តាម​ដងផ្លូវ​ហា​យ​វេ ដល់​ត្រង់​ចំណុច​កើតហេតុ ក៏​បុក​គំនរ​បាវ​ស្រូវ​ដួល​បោក​ស្លាប់​តែ​ម្ដង​។

សមត្ថកិច្ច​បាន​ចុះ​ទៅ​កាន់​កន្លែង​កើតហេតុ ដើម្បី​ពិនិត្យ​សាកសព និងគំនរ​បាវ​ស្រូវ ដែល​ម្ចាស់​បាន​ដឹក​យក​ទៅ​គរ​ទុក​ក្បែរ​ចិញ្ចើមថ្នល់ ដែល​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​។ សមត្ថកិច្ច​បាន​និយាយ​ថា បើ​ពិនិត្យ​កន្លែង​កើ​ហេតុ នៅ​ទីនោះ​មាន​ស្ថានភាព​ង​ងិ​ត​គ្មាន​ភ្លើង​បំភ្លឺ​ផង ស្រប​ពេល​ជន​រង​គ្រោះ ទំនងជា​ស្រវឹងស្រា​ផង ទើប​ជិះ​បុក​គំនរ​បាវ​ស្រូវ​រហូត​ដូ​ល​ស្លាប់​បែប​នេះ​។

នេះ​មិនមែន​ជា​លើក​ទី​១ទេ ​ដែល​អ្នកដំណើរ​ជិះ​បុក​គំនរ​បាវ​ស្រូវ​នៅ​លើ​ចិញ្ចើម​ថ្នាក់ ឬ ជិះ​រថយន្ត​ចត​លើ​ចិញ្ចើមថ្នល់​ឡើង​ស្រូវ​។ កាលពី​ប៉ុន្មាន​ខែ​មុន​នេះ លោក ស សា​ម៉ុ​ន មេ​ប៉ុ​ស្ដ៏​នគរបាល ឃុំ​កំពង់​ព្រៀង ស្រុក​សង្កែ បាន​ជិះ​បុក​គូទ​រថយន្ត​យក្ស​មួយ​គ្រឿង​នៅ​ពេល​យប់ បណ្ដាល​ឲ្យ​ដូ​ល​បោក​ក្បាល​ស្លាប់​ភ្លាម​ៗ នៅ​ក្រោម​គូទ​រថយន្ត ខណៈ​រថយន្ត​នោះ​កំពុង​ចត​ឡើង​ស្រូវ​នៅ​លើ​ចិញ្ចើមថ្នល់​។

ដូច្នេះ ​អាជ្ញាធរ ឬសមត្ថកិច្ច​មូលដ្ឋាន គួរតែ​មាន​វិធាន​ចំពោះ​រថយន្ត​ដឹកស្រូវ​ចត​លើ​ចិញ្ចើមថ្នល់ ឬ ការ​ដឹក​បាវ​ស្រូវ​យក​ទៅ​គរ​ទុក​នៅ​លើ​ចិញ្ចើមថ្នល់ ដែល​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អ្នកដំណើរ​៕ ​

អត្ថបទសរសេរ ដោយ