ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះ​ផ្ទួន​ៗ! បុរស​២​នាក់​ជួប​គ្រោះថ្នាក់ ថែម​ទាំង​មាន​ជន​ឆ្លៀតឱកាស​លើក​ម៉ូតូ​យក​ទៅ​បាត់

2 ឆ្នាំ មុន
  • ភ្នំពេញ

បុរស​ម្នាក់​បាន​ស្លា​.​ប់​បា​.​ត់ប​.​ង់ ក្រោយ​ពេល​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ ចំណែកឯ​បុរស​ម្នាក់​ទៀត រង​របួសធ្ងន់ ខណៈ​ពេល​ជិះ​ម៉ូតូ​តាម​ផ្លូវ ហើយ​​ត្រូវ​រថយន្ត​ម៉ា​កតា​កូ​ម៉ា ពាក់​ផ្លា​ក​លេខ​ខេមរភូមិន្ទ បើក​ដោយ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​បាន​ស្លា​.​ប់​បា​.​ត់ប​.​ង់ ក្រោយ​ពេល​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ ចំណែកឯ​បុរស​ម្នាក់​ទៀត រង​របួសធ្ងន់ ខណៈ​ពេល​ជិះ​ម៉ូតូ​តាម​ផ្លូវ ហើយ​​ត្រូវ​រថយន្ត​ម៉ា​កតា​កូ​ម៉ា ពាក់​ផ្លា​ក​លេខ​ខេមរភូមិន្ទ បើក​ដោយ​បុរស​ម្នាក់​ទៀត​ទាំង​ស្ថានភាព​ស្រវឹង ក្នុង​ល្បឿន​លឿន រួច​បុ​.​ក​រះ​ពីក្រោយ​ម៉ូតូ​ពេញទំហឹង​តែ​ម្ដង​។ ស្រាប់តែ​ភ្លាម​ៗ​នោះ ក៏​មាន​ជន​ឆ​.​ក់​ឱកាស​លើកយក​ម៉ូតូ​ជន​រង​គ្រោះ​ម៉ាក​ស្គុ​ប​ពី ជិះ​ទៅ​បាត់ ចំណែក​រថយន្ត​បង្ក និង​អ្នក​បើក​ត្រូវ​សមត្ថកិច្ច​តាម​ឃាត់ខ្លួន​បាន​ភ្លាម​ៗ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០២៤ នៅ​ចំណុច​លើ​ផ្លូវ​៩២​កែង​ផ្លូវ ភ្នំពេញ​ហាណូយ ស្ថិត​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។

សេចក្តីរាយការណ៍​បន្ត​ថា ស​.​ព​ជន​រង​គ្រោះ​ខាងលើ​មានឈ្មោះ រស់ កុសល ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខ​របរ​អ្នក​រត់​តុ​ការ ស្នាក់​នៅ​ស្រុក​ស្អាង ខេត្តកណ្ដាល និង​ជន​រង​គ្រោះ​ម្នាក់​ទៀត​មិន​ស្គាល់ឈ្មោះ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ស្គុ​ប​ពី ពណ៌​ស មិន​ចាំ​ស្លាក​លេខ (​ត្រូវ​ជនសង្ស័យ​លួ​.​ច​ទៅ​បាត់​) ។

តាម​ប្រភព​ពី​កន្លែង​កើតហេតុ បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​កើតហេតុ គេ​ឃើញ​ជន​រង​គ្រោះ​២​នាក់​ជិះ​ម៉ូតូ​២​គ្រឿង​ផ្សេង​គ្នា ដោយ​មួយ​គ្រឿង​ម៉ាក​ហុងដា​ស្គ​ប់​ពី ពណ៌​ស មិន​ចាំ​ស្លាក​លេខ និង​មួយ​គ្រឿង​ទៀត​ម៉ាក​ហុងដា​ប៊ីត ពណ៌​ស ពាក់​ផ្លា​ក​លេខ កណ្តាល​1AS-0435 ជិះ​ស្របគ្នា​តាម​បណ្តោយ​ផ្លូវ​លេខ​៩២ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ក្នុង​ល្បឿន​មធ្យម​។

ប្រភព​ដដែល​បន្ត​ថា ខណៈ​ពេល​ម៉ូតូ​ទាំង​២​គ្រឿង​ខាងលើ​ជិះ​មក​ដល់​ចំណុច​កើតហេតុ កែង​នឹង​ផ្លូវ​ភ្នំពេញ​ហាណូយ ស្រាប់តែ​គេ​ឃើញ​មាន​រថយន្ត​បង្ក​មួយ​គ្រឿង ម៉ា​កតា​កូ​ម៉ា ពណ៌​ស ពាក់​ផ្លា​ក​លេខ ខេមរភូមិន្ទ​02 2-0035 បើកបរ​ដោយ​បុរស​ម្នាក់ តាម​បណ្តោយ​ផ្លូវ​លេខ​៩២ មក​ពីក្រោយ ស្រប​ទិស​គ្នា​ពី​កើតមក​លិច ក្នុង​ល្បឿន​យ៉ាង​លឿន​ទាំង​ស្ថានភាព​ស្រវឹង​ជោកជាំ រួច​ទៅ​បុ​.​ក​រះ​ពីក្រោយ​ម៉ូតូ​ទាំង​២​គ្រឿង​ពេញទំហឹង បណ្ដាល​ឱ្យ​ប៉ើង​ទៅ​មុខជា​ច្រើន​ម៉ែត្រ​។

ប្រភព​ដដែល​បន្ត​ថា ភ្លាម​ៗ​នោះ​ដែរ ពលរដ្ឋ​ជិតខាង​ក៏​នាំ​គ្នា​ទាក់ទង​ទៅ​រថយន្ត​សា​មុ​យ មក​ដឹក​ជន​រង​គ្រោះ​ទាំង​២​នាក់​ទៅ​សង្គ្រោះ​ភ្លាម​ៗ តែ​ជា​អកុសល​បុរស​រង​គ្រោះ​ម្នាក់ ដោយ​មាន​សភាព​ធ្ងន់ធ្ងរ​ពេក ក៏​បាន​ដាច់ខ្យល់​ស្លា​.​ប់​ខណៈ​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​តែ​ម្តង​ទៅ ចំណែក​បុរស​ម្នាក់​ទៀត​កំពុង​​តែ​សង្គ្រោះ​បន្ទាន់​។ រីឯ​រថយន្ត​បង្ក​វិញ មិន​ព្រម​ឈប់​ដោះស្រាយ​នោះ​ទេ គឺ​ព្យាយាម​រត់គេច​ខ្លួន រហូត​ដល់​ផ្លូវលំ​ជិត​មណ្ឌល​កែប្រែ​ឱកាស​ខ្ញុំ ក៏​ត្រូវ​សមត្ថកិច្ច​តាម​ឃាត់​បាន​ទាំង​រថយន្ត និង​អ្នក​បើករថយន្ត រួច​យក​ទៅ​ប៉ុស្ដិ៍​នគរបាល​សង្កាត់​ឃ្មួ​ញ ហើយ​ប្រគល់​ឲ្យ​សមត្ថកិច្ច​ជំនាញ​។ ដោយឡែក​ម៉ូតូ​ម៉ាក​ស្កុប​ពី របស់​ជន​រង​គ្រោះ ខណៈ​ពេល​គ្រោះថ្នាក់​ចរាចរណ៍ ក៏​ត្រូវ​បាន​ជន​ឆ្លៀតឱកាស​លួ​.​ច​យក​ទៅ​បាត់​តែ​ម្ដង​។

ក្រោយ​ពេល​កើតហេតុ​ខាងលើ សមត្ថកិច្ច​មូលដ្ឋាន​ប៉ុស្តិ៍​ភ្នំពេញ​ថ្មី សហការ​ជាមួយ​ជំនាញ​ចរាចរណ៍​ខណ្ឌ​សែន​សុខ បាន​ចុះ​ទៅ​ដល់​ពិនិត្យ​ជុំវិញ​ទីតាំង​កើតហេតុ រួច​ក៏​ទំនាក់ទំនង​ទៅ​មន្ត្រី​ជំនាញ​ចរា​ចរណ៍​ក្រុង​បន្ត ដើម្បី​ចុះ​មក​ធ្វើការ​វាស់វែង និង​ធ្វើ​កំណត់ហេតុ រួច​យក​រថយន្ត​បង្ក និង​ម៉ូតូ​ជន​រង​គ្រោះ​ទៅ​រក្សារ​ទុក ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​នៅ​ថ្ងៃក្រោយ​។ ចំណែក​ស​.​ព​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថ​កិច្ច​ជំនាញ ធ្វើ​លិខិត​ប្រគល់​ស​.​ព​អោយ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ