ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​សម្តែង​លោក កា​វី​ន បាន​បង្ហូរទឹកភ្នែក​ក្នុង​ថ្ងៃ​ពិសេស ពេល​នឹកឃើញ​ដល់​ម្ដាយ (​វី​ដេ​អូ​)

3 ខែ មុន
  • ភ្នំពេញ

តារា​សម្តែង​លោក កា​វី​ន បាន​បង្ហូរទឹកភ្នែក ក្រោយ​លោក​នៅ​តែ​នឹករលឹក​ដល់​ម្តាយ​ដែល​ជា​ព្រះ​រស់ ទោះបីជា​ម្តាយ​លោក​បាន​លាចាក​គ្មាន​ថ្ងៃ​នឹង​វិល​ត្រឡប់​វិញ​ក៏​ដោយ​។ ជា​ការ​ពិត​ណាស់ តារា​សម្តែង​រូប​នេះ កាលពី​កន្លង​ទៅ បាន​លះបង់​គ្រប់​បែប​យ៉ាង​ក្នុង​ការ​ជួយ​ដល់​ម្តាយ តែ​អ្វី​ៗ​មិន​អាច​ស្ថិត​ថេរ​នោះ​ទេ

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​លោក កា​វី​ន បាន​បង្ហូរទឹកភ្នែក ក្រោយ​លោក​នៅ​តែ​នឹករលឹក​ដល់​ម្តាយ​ដែល​ជា​ព្រះ​រស់ ទោះបីជា​ម្តាយ​លោក​បាន​លាចាក​គ្មាន​ថ្ងៃ​នឹង​វិល​ត្រឡប់​វិញ​ក៏​ដោយ​។ ជា​ការ​ពិត​ណាស់ តារា​សម្តែង​រូប​នេះ កាលពី​កន្លង​ទៅ បាន​លះបង់​គ្រប់​បែប​យ៉ាង​ក្នុង​ការ​ជួយ​ដល់​ម្តាយ តែ​អ្វី​ៗ​មិន​អាច​ស្ថិត​ថេរ​នោះ​ទេ ការ​កើត​ចាស់​ឈឺ​ស្លា​.​ប់​ជា​ច្បាប់ធម្មជាតិ គ្មាន​អ្វី​អាច​ប្រកែក​បាន​ឡើយ​។

នៅ​ក្នុង​ថ្ងៃកំណើត​ខ្លួនឯង​នោះ តារា​សម្តែង​លោក កា​វី​ន បាន​បង្ហូរទឹក ហើយ​និយាយ​ទៅ​កាន់​អ្នក​ម្តាយ​ដោយ​ភាព​ខ្សឹប​ខ្សួល​ថា «​រាល់​ឆ្នាំ ម្តាយ​ជា​អ្នក​ជូនពរ តែ​ឆ្នាំ​នេះ ខ្លួន​ជា​អ្នក​ជូនពរ​ម្តាយ​វិញ​»​។

លោក​មានការ​នឹករលឹក ព្រោះថា ក្រោយ​អត់​ពី​ឪពុក​នោះ ម្តាយ​នេះ​ហើយ​ដែល​បាន​ដើរតួរ​ជា​ម្តាយ​ផង និង​ជា​ឪពុក​ផង ពោល​គឺ​តារា​សម្តែង​លោក កា​វី​ន កំព្រា​ឪពុក​តាំងពី​លោក​នៅ​ក្មេងខ្ចី​មក​ម្ល៉េះ ហើយ​ម្តាយ គឺជា​អ្នករ៉ាប់រង​គ្រប់​សព្វបែបយ៉ាង ក្នុង​ការ​ចិញ្ចឹម​តារា​សម្តែង​រូប​នេះ រហូត​ធំធាត់​មក​ដល់​សព្វថ្ងៃ​។

ទន្ទឹម​នឹង​នោះ តារា​សម្តែង​រូប​នេះ ក៏​បា​នប​ង្ហាះ​សារ​នៅ​លើ​បណ្តាញ​សង្គម​របស់​លោក​ថា «​រីករាយ​ថ្ងៃកំណើត​របស់ខ្ញុំ ១០.​មក​រា​.២០២៤ សូម​ឲ្យ​សំ​ណេ​រ​បានដឹង​លឺ​ដល់​ម៉ាក់​ខ្ញុំ ហ៊ិ​ន ដាន​។ ជាដំបូង ខ្ញុំ​សូម​អរគុណ និង​ជូនពរ​ចំពោះ​លោក​អ្នក​មានគុណ​ទាំង​ពីរ​របស់ខ្ញុំ គឺ​ប៉ា​និង​ម៉ាក់ ជា​ពិសេស​ម៉ាក់​ទី​ស្រលាញ់ ជា​ម៉ាក់​ដ៏​កម្សត់​របស់​កូន ចាប់តាំងពី​ប៉ា​បាន​ចែក​ឋាន​ទៅ​ចោល​ពួក​យើង​ទៅ ពួក​យើង​រស់នៅ​ក្នុង​ភាព​ក្រលំបាក​វេទនា តែ​កូន​ទទួល​បាន​ភាព​កក់ក្តៅ​ពី​ម៉ាក់​ខ្លាំង​ណាស់ ក្នុង​រយៈពេល​២៩​ឆ្នាំ​មកនេះ​»​។

តារា​សម្តែង​រូប​នេះ បា​នប​ង្ហាះ​សារ​បន្ត​ថា «​ម៉ាក់ គឺជា​វីរៈនារី​ដ៏​អង់អាច​ក្លាហាន សែន​អស្ចារ្យ​គួរ​អោយ​គោរព​កោតសរសើរ​ណាស់​សម្រាប់​កូន ម៉ាក់​ស៊ូ​មិន​យក​គ្រួសារ​ទៀត​ទេ ម៉ាក់​ដើរតួរ​ជា​ឪពុក​ផង ម្តាយ​ផង ជម្នះ​គ្រប់​ឧបសគ្គ​ដើម្បី​កូន ម៉ាក់​ខំ​គ្រប់​បែប​យ៉ាង ទោះ​ស្ថានភាព​ពួក​យើង​ពេល​នោះ ស្ថិត​ក្រោម​​ភាព​ក្រលំបាក​ខ្លាំង​បែប​ណា តែ​ម៉ាក់​ខំតស៊ូ​ណាស់​ដើម្បី​ចិញ្ចឹម​បីបាច់​ថ្នាក់ថ្នម​ផ្តល់​ភាព​កក់ក្តៅ​ឲ្យ​កូន តែងតែ​មេត្តា​ដល់​កូន អប់រំ​ទូន្មាន ប្រៀនប្រដៅ​កូន​បាន​យ៉ាង​ល្អ​បំផុត​»​។

តារា​សម្តែង​រូប​នេះ បា​នប​ង្ហាះ​សារ​បន្ត​ថា «​ឆ្នាំ​១៩៩៥ ប៉ា​បាន​ចែក​ឋាន​ទៅ​ចោល​ពួក​យើង តែ​ពេល​នេះ​ចុងឆ្នាំ​២០២៣ ម៉ាក់​ក៏​ចែក​ឋាន​ទៅ​ចោល​កូន​ទៀត បន្សល់​ទុក​ឈ្មោះ​ឲ្យ​កូន​ជា​កូនកំព្រា កូន​សែន​នឹករលឹក​ដល់​ម៉ាក់​ជា​ពន់ពេក​ណា​ម៉ាក់ ព្រោះ​ម៉ាក់​តែងតែ​បារម្ភ តែងតែ​សន្ដោស​ប្រណី ម៉ាក់​ខ្លាច​កូន​ឯកា​។ តែ​ពេល​នេះ ក៏​ពិតជា​ឯការ​ពិតមែន​ណា​ម៉ាក់ សម្តី​ពេល​ម៉ាក់​នៅ​រស់​និយាយ​ត្រូវ​ទាំងអស់ តែ​កូន​សន្យា​ប្រាប់​ម៉ាក់​ថា កូន​នឹង​ធ្វើ​ខ្លួនឯង​ឲ្យ​រឹង​មាំ ខំ​រស់​បន្ត​ដើម្បី​ម៉ាក់​ណា ធ្វើ​ជា​មនុស្ស​ល្អ​ទៀងត្រង់ រស់នៅ​ដោយ​កិត្តិយស ចែករំលែក​ក្តី​ស្រលាញ់​ជូន​មនុស្ស​ជុំវិញ​ខ្លួន​ណា​ម៉ាក់ ដូច​ម៉ាក់​បាន​ប្រដៅ​កូន​ចឹ​ង​»​។

តារា​សម្តែង​រូប​នេះ បា​នប​ង្ហាះ​សារ​បន្ត​ទៀត​ថា «​កូន​សូម​ជូន​ជា​បុណ្យ​កុសល​ជូន​ដល់​ម៉ាក់​គ្រប់ពេល​ដែល​កូន​បាន​ធ្វើ សូម​ផ្សង​ជួប​ម៉ាក់​គ្រប់​ៗ​ជាតិ​ណា​ម៉ាក់ សូម​ឲ្យ​កូន​មាន​សេចក្តីសុខ​ណា​ម៉ាក់ កូន​ស្រលាញ់​ម៉ាក់ រហូត​ស្រលាញ់​ដូច​កាល​ម៉ាក់​នៅ​រស់​ចឹ​ង​ណា​ម៉ាក់ ហើយ​ក៏​សូម​អរគុណ​ដល់​មនុស្ស​ជុំវិញ​ខ្លួន​ខ្ញុំ​គ្រប់​រូប ដែល​ស្រលាញ់​ចូល​ចិត្ត​រូប​ខ្ញុំ​»​។

គួរ​បញ្ជាក់​ផង​ដែរ​ថា តារា​សម្តែង​លោក កា​វី​ន រូប​នេះ ពិតជា​កូន​កត្តញ្ញូ ដោយ​កាលពី​ម្តាយ​របស់​លោក​ជួប​ទុក្ខ​លំបាក​នោះ លោក​លះបង់​អ្វី​សព្វបែបយ៉ាង​ក្នុង​ការ​ជួយ​ដល់​ម្ដាយ ព្រោះ​លោក​ខ្លាច​ការ​បាត់បង់ ដោយ​កាលពី​កន្លង​ទៅ លោក​ក៏​បាន​បាត់បង់​ឪពុក​ទាំង​ក្មេងខ្ចី ហើយ​អោយ​លោក​តស៊ូ​ជាមួយ​ម្តាយ​ដែល​ជា​ស្ត្រី​ពិការ​ផង​ដែរ​៕

អត្ថ​ដោយ​ដោយ ៖ លី​ហួ គី​ម​ឆាយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ