ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៧​ក្បាច់ ដើម្បី​កុំអោយ​ឈឺចាប់​ដោយសារ​បំណុល

3 ខែ មុន
  • ភ្នំពេញ

លុយ​សំខាន់​នរណា​ក៏​ចង់បាន ចង់រក ចង់​មាន ចង់​កាន់កា.ប់ ចង់​ចាយវាយ និង​ចង់​គ្រប់គ្រង ពោល​ពេល​ណា​និយាយ​អំពី​លុយ គឺ​សុទ្ធតែ​ពាក្យ​ថា ចង់​ទាំងអស់ ប៉ុន្តែ​ជា​ទូទៅ​វា​មិន​ងាយ​នឹង​ទទួល

លុយ​សំខាន់​នរណា​ក៏​ចង់បាន ចង់រក ចង់​មាន ចង់​កាន់កាប់ ចង់​ចាយវាយ និង​ចង់​គ្រប់គ្រង ពោល​ពេល​ណា​និយាយ​អំពី​លុយ គឺ​សុទ្ធតែ​ពាក្យ​ថា ចង់​ទាំងអស់ ប៉ុន្តែ​ជា​ទូទៅ​វា​មិន​ងាយ​នឹង​ទទួល​បាន​វា​មក​ដោយ​ស្រួល​ៗ​នោះ​ទេ ។

វិធី​ដែល​អាច​រក​លុយ​បាន គឺ​មក​ពី​ការងារ ការ​វិនិយោគ ការ​ធ្វើ​អាជីវកម្ម ការ​ធ្វើ​ជំនួញ​ជួញដូរ ជាដើម ហើយ​ចុង​ក្រោយ គឺ​ខ្ចី​ពី​គេ ។

ខ្ចី​គេ​នេះ គឺជា​ជំរើស​មួយ ប៉ុន្តែ​គួរតែ​ជា​ជំរើស​ចុង​ក្រោយ ហើយ​នៅ​មុន​នឹង​គិតដល់​ការ​ខ្ចី​គេ សូម​សួរ​ខ្លួនឯង​អោយ​បាន​ច្រើន​ដង នូវ​សំណួរ​មួយ​ចំនួន​ខាងក្រោម​ជា​មុន​សិន ។ សំណួរ​ដែល​យើង​ត្រូវ​តែ​សួរ​នោះ គឺ​រួម​មាន ៖

១- តើ​ខ្ញុំ​ត្រូវការ​ខ្ចី​គេ​ប៉ុន្មាន ?
សំណួរ​នេះ ចាំបាច់​ត្រូវ​តែ​សួរ ដើម្បី​សិក្សា​ពី​តម្រូវការ​លុយ​ដែល​យើង​ត្រូវការ ហើយ​កំណត់​អោយ​ច្បាស់លាស់ ។ ក្រៅពី​នេះ យើង​ក៏​ត្រូវ​តែ​ដឹង​ថា តើ​យើង​ខ្ចី​គេ​នៅ​ក្នុង​ទំហំ​នោះ តើ​គេ​អាច​អោយ​យើង​ខ្ចី​ដែរ​ឬទេ ?

២- តើ​ខ្ញុំ​ត្រូវការ​បង់ការ​ប្រាក់​អោយ​គេ​ប៉ុន្មាន​នៅ​ក្នុង​មួយ​ខែ?
ជា​ទូទៅ នៅ​ពេល​ដែល​គេ​អោយ​យើង​ខ្ចី​លុយ កម្រ​មាន​អ្នក​ណា​អោយ​យើង​ខ្ចី ឬ​យក​លុយ​ពី​គេ​យក​មក​ចាយវាយ​ដោយ​ស្រួល ដោយ​គ្មាន​តម្រូវការ​ការ​ប្រាក់​នោះ​ទេ​។ ដូច្នេះ​អ្នក​ត្រូវ​តែ​ដឹង​ឲ្យ​ប្រាកដ ហើយ​សិក្សា​អោយ​លម្អិត​លើ​អត្រា​ការ​ប្រាក់ ប្រយ័ត្ន​វ័ណ្ឌ​.​ក​នឹង​បំណុល ។

៣- តើ​ខ្ញុំ​ត្រូវ​សងបំណុល​គេ​វិញ​រយៈពេល​ប៉ុន្មាន?
ជា​ធម្មតា​ទេ នៅ​ពេល​ដែល​យើង​ខ្ចី​ពី​គេ គឺ​គ្មាន​ម្ចាស់បំណុល​ណា​អោយ​យើង​ជំពាក់​គេ​រហូត​មួយ​ជីវិត​នោះ​ទេ ។ ម្ចាស់បំណុល​គ្រប់​រូប​រមែង​ដាក់​កាលបរិច្ឆេទ​កំណត់​ច្បាស់លាស់ ដូច្នេះ​យើង​ក៏​ត្រូវ​តែ​ដឹង ដើម្បី​លៃលក​សង​គេ​អោយ​បាន​ត្រឹមត្រូវ​។ បើ​មិន​ដូច្នេះ​ទេ វិបត្តិ​បំណុល​នឹង​កាន់តែ​ធ្ងន់ធ្ងរ​សម្រាប់​អ្នក ។

៤- តើ​ខ្ញុំ​អាច​មាន​លុយ​គ្រប់គ្រាន់ ដើម្បី​បង់ប្រាក់ និង​ទប់​ថ្លៃ​ចំណាយ​ប្រចាំ​ថ្ងៃ​បាន​ឬទេ ?
នៅ​ពេល​អ្នក​ដើរ​ខ្ចី​លុយ​គេ សូមកុំ​គិតតែ​ពី​ប្រឹងប្រែង​អោយ​គេ​ផ្តល់​អោយ​យើង​ខ្ចី​ច្រើន​ហួស ពី​សមត្ថ​ភាព​របស់​យើង​។ យើង​ត្រូវ​តែ​សួរ​ខ្លួនឯង ហើយ​រិះគិត​ថា ទំហំ​ដែល​យើង​ខ្ចី​គេ នេះ​យើង​អាច​រត់​រួច​ទេ ហើយ​តើ​វា​អាច​នៅ​សេសសល់​ដើម្បី​ទប់​ថ្លៃ​ចំណាយ​ប្រចាំ​ថ្ងៃ​ឬ​អត់? ។ សូម​ចាំ​ថា ដាច់ខាត​កុំ​ខ្ចី​គេ​យក​ទៅ​ចាយវាយ ឬ​សងបំណុល​គេ ។

៥- តើ​លុយ​ដែល​យើង​ខ្ចី​នេះ ត្រូវ​បង់ថ្លៃ​សេវាកម្ម​ផ្សេង​ៗ​បន្ថែម​ឬទេ ?
នៅ​ពេល​នេះ អ្នក​ដែល​មាន​លុយ​ខ្លះ គឺ​ទាមទារ​ឯកសារ និង​លិខិតបញ្ជាក់​ច្រើន ហើយ​ដូច្នេះ​ដើម្បី​ទទួល​បាន​លុយ​ពី​ការ​ខ្ចី​នេះ យើង​ត្រូវ​តែ​រង​នូវ​ការ​ខាតបង់​ដោយ​ត្រូវ​គិតគូរ នៅ​លើ​ថ្លៃ​រត់ សេវាកម្ម​ផ្សេង​ៗ​បន្ថែម​ទៀត ។

៦- តើ​ខ្ញុំ​មាន​ជម្រើស​អ្វី​ទៀត​ក្រៅពី​ខ្ចី​លុយ​ពី​គេ​ឬទេ ?
មុន​នឹង​ខ្ចី​លុយ​គេ យើង​ដាច់ខាត​ក៏​ត្រូវ​តែ​សួរ​សំណួរ​នេះ​មួយ​ចំពោះ​ខ្លួន​យើង​ដែរ ។ ជា​ទូទៅ កាលណា​យើង​រស់នៅ​ក្នុង​ជីវភាព​ដែល​មាន​បំណុល​ច្រើន​ពេក ពោល​គឺ​លើស​ពី​៤០​ភាគរយ នៃ​ចំណូល​នោះ ជីវ​ភាព​យើង​គឺ​នៅ​ក្នុង​ខ្សែបន្ទាត់​ក្រហម​នៃ​ហានិភ័យ​ហើយ ។

៧- តើ​ម្ចា​ប់​បំណុល​អាច​ធ្វើបាប​អ្នក​ឬទេ?
សូម​រើស​ប្រភព ឬ​សិក្សា​ពី​ប្រវត្តិ​ម្ចាស់បំណុល​អោយ​ច្បាស់លាស់ បើ​មិន​ដូច្នេះ​ទេ យើង​ក៏​អាច​នឹង​មាន​ហានិភ័យ​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​ថែម​ទៀត ដោយសារ​តែ​ម្ចាស់បំណុល​នេះ​ផង​ដែរ​។ សូម​ប្រយ័ត្ន ! ពួក​អ្នក​​រកស៊ី​ចងការ​ប្រាក់​ក្រៅ​ប្រ័​ពន្ធ ។ ពួក​នេះ កា​.​ច​សម្បើម ហើយ​អាច​ធ្វើបាប​អ្នក ។ សម័យនេះ មាន​មនុស្ស​ជា​ច្រើន ព្រោះតែ​បំណុល​ដែល​ពី​ដំបូង​បន្តិច ប៉ុន្តែ​ដោយ​យើង​មិន យល់ ឬ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន គឺ​យើង​បាន​ធ្លាក់​នៅ​ក្នុង​អន្ទាក់​នៃ​បំណុល ជនខិលខូច​សង មិន​ចេះ​ចប់ ។

អត្ថបទ​ដោយ ៖ ហេង ចេស្តារ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ