ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​បបួល​សង្សារ​ងូតទឹក​ជាមួយ​គ្នា តែ​នាង​មិន​ព្រម ក៏​ជិះ​ម៉ូតូ​ទៅ​ស្ពាន​ជ្រោយចង្វារ​ផ្អើល

3 ខែ មុន
  • ភ្នំពេញ

បុរស​ម្នាក់ ព្រោះតែ​ខឹង​នឹង​សង្សារ​មិន​ព្រម​​ចូល​ទៅ​ងូតទឹក​ជាមួយ​ខ្លួន បែរជា​បោ​.​ក​កន្ត្រក​ដាក់​សាប៊ូ​ចោល រួច​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម​ឡើង​ស្ពាន​ជ្រោយចង្វារ ហើយ​ទៅ​លោ​.​ត​ទឹកតែ​ម្ដង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ម្នាក់ ព្រោះតែ​ខឹង​នឹង​សង្សារ​មិន​ព្រម​​ចូល​ទៅ​ងូតទឹក​ជាមួយ​ខ្លួន បែរជា​បោ​.​ក​កន្ត្រក​ដាក់​សាប៊ូ​ចោល រួច​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម​ឡើង​ស្ពាន​ជ្រោយចង្វារ ហើយ​ទៅ​លោ​.​ត​ទឹកតែ​ម្ដង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២០២៤ នៅ​ចំណុច​លើ​ស្ពាន​ជ្រោយចង្វារ ស្ថិត​ក្នុង​សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។

សេចក្តីរាយការណ៍​បន្ត​ថា បុរស​ខឹង​សង្សារ​ខាងលើ​នេះ​មានឈ្មោះ ប៉ែ​ត ចាន់ អាយុ​២១​ឆ្នាំ ជា​បុគ្គលិក​ក្រុមហ៊ុន​វិ​រៈ​ប៊ុ​ន​ថាំ ស្នាក់​នៅ​ក្រុមហ៊ុន ស្ថិត​ក្នុង​សង្កាត់​ជ្រោយចង្វារ នឹង​មានស្រុក​កំណើត​នៅ​ខេត្តកំពង់ធំ ។

យោង​តាម​ការ​បញ្ជាក់​ពី​នារី​ម្នាក់ ត្រូវជា​សង្សារ​របស់​បុរស​រង​គ្រោះ បាន​ប្រាប់​ឲ្យ​ដឹង​ថា «​មុន​កើតហេតុ ជន​រង​គ្រោះ​បាន​បបួល​រូប​នាង​ចូល​ទៅ​ងូតទឹក​ជាមួយ​គ្នា​នៅ​ក្នុង​បន្ទប់ តែ​រូប​នាង​ប្រកែក​មិន​ព្រម​ចូល​នោះ​ទេ​។ ពេល​នោះ ក៏​ធ្វើ​ឲ្យ​ជន​រង​គ្រោះ​មានចិត្ត​ខឹង​យ៉ាង​ខ្លាំង ក៏​ទាញ​យក​កន្ត្រក​ដាក់​សាប៊ូ​បោ​.​ក​ចោល រួច​ក៏​ស្លៀកពាក់​ទាញ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០២៤ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ កណ្តាល​1AS-8689 ជិះ​ចេញពី​កន្លែង​ស្នាក់​នៅ​ក្នុង​ក្រុមហ៊ុន​វី​រៈ​ប៊ុ​ន​ថាំ រួច​ជិះ​ក៏​ឡើង​លើ​ស្ពាន​ជ្រោយចង្វារ ស្រាប់តែ​មួយសន្ទុះ​ក្រោយមក ក៏​បាន​តេ​ហៅ​រូប​នាង ជា​សង្សារ​ឲ្យ​មក​យក​ម៉ូតូ​ត្រឡប់​ទៅ​វិញ​»​។

ប្រភព​ដដែល​បន្ត​ថា «​បន្ទាប់​មក រូប​នាង​ជា​សង្សារ និង​នារី​ម្នាក់​ទៀត​ជា​មិត្ត​រួមការ​ងារ បាន​នាំ​គ្នា​រត់ឡើង​លើ​ស្ពាន​ទាំង​ប្រញាប់​ប​ប្រញាល់​។ លុះ​ពេល​ឡើង​មក​ដល់ រូប​នាង​ជា​សង្សារ​ក៏​បាន​យក​កា​តាប​មួយ​ឲ្យ​ទៅ​បុរស​រង​គ្រោះជា​សង្សារ ពេល​នោះ​ដែរ ជន​រង​គ្រោះ​ក៏​បាន​ទុក​ស្បែកជើង​មួយគូរ និង​កា​តាប​មួយ រួម​ទាំង​ទូរស័ព្ទ​មួយ​គ្រឿង​ចោល​នៅ​លើ​ស្ពាន ហើយ​ក៏​លោ​.​ត​ចូល​ទៅ​ក្នុង​ទន្លេ​លិច​បាត់​តែ​ម្តង​ទៅ​។ ភ្លាម​នោះ​ដែរ នារី​ជា​សង្សារ​ក៏​អង្គុយ​យំ រួច​ស្រែក​ឱ្យ​អ្នក​ធ្វើ​ដំណើរ​ឆ្លងកាត់​ជួយ និង​ទាក់ទង​ទៅ​សមត្ថកិច្ច​មូលដ្ឋាន ដើម្បី​ឱ្យ​ចុះ​មក​ទីតាំង​កើតហេតុ​ភ្លាម​ៗ​ផង​ដែរ​»​។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​ឡើង​មក​ដល់​កន្លែង​កើតហេតុ រួច​នាំ​នារី​ជា​សង្សារ និង​ម៉ូតូ​ជន​រង​គ្រោះ យក​ទៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ជ្រោយចង្វារ ដើម្បី​សួរនាំ​បន្ត​ជុំវិញ​រឿងហេតុ​ការណ៍​ខាងលើ បន្ទាប់​មក​ធ្វើ​កំណត់ហេតុ រួច​ប្រគល់​ម៉ូតូ​ទៅ​ឲ្យ​នារី​ជា​សង្សារ​វិញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ