រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា សមត្ថកិច្ចចុះអន្តរាគមន៍នៅពេលមានទំនាស់ពាក្យសម្ដីនៅក្នុងការដ្ឋាន រហូតឈានដល់ប្រើអំពើហិ.ង្សា ស្រាប់តែភាគីម្ខាងទាញយកដំបងវា.យសមត្ថកិច្ច បណ្ដាលពកក្បាល ហើយត្រូវកងកម្លាំងអន្តរាគមន៍ឃាត់បានជនបង្កចំនួន២នាក់នាំមកសាកសួរ បង្កឱ្យមានការភ្ញាក់ផ្អើលកាលវេលាម៉ោង៧និង៤៥នាទីយប់ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ នៅចំណុចសំណង់ការដ្ឋាន «ណាហ្គាវើល៣» តាមផ្លូវសុធារស ស្ថិតក្នុងភូមិ១ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនរងគ្រោះខាងលើមានឈ្មោះ ឡាង ប៊ុនរិទ្ធ មុខរបរនាយរងប៉ុស្តិ៍សណ្ឋាប់ធ្នាប់ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ស្នាក់នៅសង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ បានប្រាប់ឱ្យដឹងថា «មុនកើតហេតុ គាត់កំពុងតែអង្គុយនៅប៉ុស្តិ៍ប្រចាំការ ស្រាប់តែលឺសំឡេងផ្អើលថា «មានទំនាស់វា.យតប់គ្នានៅលើដងផ្លូវ» ពេលនោះគាត់ក៏ចេញទៅអន្តរាគមន៍ ក៏ត្រូវបុរសឈ្មោះ ឃុន ស៊ីណា អាយុ៣០ឆ្នាំ មុខរបរជាងដែក ស្នាក់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ហើយនឹងបុរសជនបង្កឈ្មោះ ទូច ស៊ីចាន់ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅបន្ទប់ជួល ស្ថិតក្នុងភូមិអង្គ សង្កាត់កន្ទោ ខណ្ឌកំបូល រាជធានីភ្នំពេញ និងមានស្រុកកំណើត ស្រុកស្ទោង ខេត្តកំពង់ធំ បានយកដំបូងរលាត់ដែកវា.យទៅលើរូបគាត់ជាកងកម្លាំង បណ្ដាលឱ្យរងរបួសពកក្បាល។ ភ្លាមៗនោះ ក៏មានកងកម្លាំងអន្តរាគមន៍ខណ្ឌ ឃាត់ឃាត់ខ្លួនជនបង្កបានចំនួន២នាក់ យកមកសាកសួរនាំនៅប៉ុស្តិ៍»។

សមត្ថកិច្ចបញ្ជាក់ថា ពាក់ព័ន្ធករណីខាងលើនេះ មុនកើតរឿង គឺជនសង្ស័យទាំង២នាក់បានជួបជុំផឹកស៊ីនៅក្នុងការដ្ឋានកើតហេតុ តាំងម៉ោង២រសៀល រហូតមកដល់យប់ថ្ងៃកើតហេតុ ក៏កើតមានទំនាស់ពាក្យសម្ដីជាមួយកម្មករសំណង់ដូចគ្នា បន្ទាប់មកក៏ត្រូវកម្មករផ្សេងទៀតដេញភាគីសងខាងឱ្យឈ្លោះ ឬវ៉ៃគ្នានៅខាងក្រៅរបងការដ្ឋាន កុំឱ្យប៉ះពាល់បរិយាកាសកំពុងសប្បាយ»។

សមត្ថកិច្ចបញ្ជាក់បន្តថា «បន្ទាប់មកភាគីទាំងសងខាង ក៏នាំគ្នាទៅដល់ខាងក្រៅការដ្ឋាន រួចវា.យតប់គ្នាពេញផ្លូវតែម្ដង។ ភ្លាមនោះសមត្ថកិច្ចឃើញបែបនេះ ក៏ចុះអន្តរាគមន៍ឃាត់បុរសម្នាក់ឈ្មោះ ឃុន ស៊ីណា ដែលដៃកាន់ដំបងដែករលាត់ ប៉ុន្តែពេលចូលទៅដល់ ក៏ត្រូវបុរសរូបនេះវា.យមកលើសមត្ថកិច្ចចំក្បាល១ដំបង បណ្ដាលពកហើម ទើបកម្លាំងអន្តរាគមន៍ចេញឃាត់បុរស២នាក់ ដែលជាគូរកនជាមួយគ្នា យកមកសាកសួរនៅប៉ុស្តិ៍តែម្ដង ។ ចំណែកភាគីម្ខាងទៀតដែលមានទំនាស់នោះ នាំគ្នារត់គេចបាត់បាត់ស្រមោល»។

ក្រោយពីសាកសួរនាំ ជនបង្កហិ.ង្សាទាំង២នាក់ បានឆ្លើយសារភាពថា «ខ្លួនពិតជាបានវា.យត្រូវសមត្ថកិច្ចមែន ព្រោះច្រឡំស្មានតែភាគីទំនាស់ ដោយភ្លេចមើលឯកសណ្ឋានកងកម្លាំង»។ បន្ទាប់ពីស្ដាប់ចម្លើយសារភាពរួច សមត្ថកិច្ចក៏ឃាត់ខ្លួនជនសង្ស័យទាំង២នាក់ ពីបទ «បង្កហិ.ង្សាមកលើសមត្ថកិច្ច បណ្ដាលរងរបួស» ព្រមទាំងដកហូតសម្ភារៈដំបងដែករលាត់ចំនួន១ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់អធិការដ្ឋានខណ្ឌចំការមន ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់។




ចែករំលែកព័តមាននេះ