ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជីវករកំពុងមមាញឹកលក់ដូរត្រៀមសែនចូលឆ្នាំចិន

3 ខែ មុន
  • ភ្នំពេញ

អាជីវករ​ដែល​លក់ដូរ​គ្រឿង​រណ្តាប់​សែនព្រេន​សម្រាប់​បុណ្យចូលឆ្នាំ​ចិន​ខាង​មុខ​នេះ កំពុង​មមាញឹក​រៀបចំ​បញ្ជាការ​ទិញ​ទំនិញ​ដែល​ចាំបាច់​នានា ដើម្បី​បម្រើ​សេចក្តី​ត្រូវការ​របស់​ប្រជាពលរដ្ឋ​ដែល​មាន​ឈាមជ័រ​កាត់​ខ្សែស្រឡាយ​ចិន​-​វៀតណាម​រៀបចំ​នៅ​ក្នុង​ខែកុម្ភៈ​ខាង​មុខ​នេះ ។ អ្នកស្រី ហួច ចិន្តា អាយុ​៤០​ឆ្នាំ​ជា​អ្នកលក់​ផ្លែ​ឈើ​មួយ​រូប​បានអោយ​កម្មវិធី​លុយ នៃ​សារព័ត៌មាន​កោះសន្តិភាព​ដឹង​ថា ឆ្នាំ​នេះ​អាច​មាន​អ្នកទិញ​ច្រើន​ដោយសារ​ក្នុង​១​ថ្ងៃ​ៗ​អ្នកស្រី​អាច​លក់ដាច់​បាន​ច្រើន​គីឡូ​ផ្លែ​ឈើ​ដែរ…

អាជីវករ​ដែល​លក់ដូរ​គ្រឿង​រណ្តាប់​សែនព្រេន​សម្រាប់​បុណ្យចូលឆ្នាំ​ចិន​ខាង​មុខ​នេះ កំពុង​មមាញឹក​រៀបចំ​បញ្ជាការ​ទិញ​ទំនិញ​ដែល​ចាំបាច់​នានា ដើម្បី​បម្រើ​សេចក្តី​ត្រូវការ​របស់​ប្រជាពលរដ្ឋ​ដែល​មាន​ឈាមជ័រ​កាត់​ខ្សែស្រឡាយ​ចិន​-​វៀតណាម​រៀបចំ​នៅ​ក្នុង​ខែកុម្ភៈ​ខាង​មុខ​នេះ ។

អ្នកស្រី ហួច ចិន្តា អាយុ​៤០​ឆ្នាំ​ជា​អ្នកលក់​ផ្លែ​ឈើ​មួយ​រូប​បានអោយ​កម្មវិធី​លុយ នៃ​សារព័ត៌មាន​កោះសន្តិភាព​ដឹង​ថា ឆ្នាំ​នេះ​អាច​មាន​អ្នកទិញ​ច្រើន​ដោយសារ​ក្នុង​១​ថ្ងៃ​ៗ​អ្នកស្រី​អាច​លក់ដាច់​បាន​ច្រើន​គីឡូ​ផ្លែ​ឈើ​ដែរ ហើយ​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​ចិន​ខាង​មុខ​អ្នកស្រី​រំពឹង​ថា នឹង​លក់​បាន​កាន់តែ​ច្រើន ។

អ្នកស្រី ហួច ចិន្តា បន្ត​ថា «​អត់​អី​ដែរ​ចេះ​តែ​ទៅ ក្នុង​មួយ​ថ្ងៃ​បាន​១​លានជាង​។ ពេល​ខ្លះ​ក៏​៣​លាន​ទៅ​តាម​ផ្លែ​ឈើ​ថ្លៃ​ឬ​ថោក ។ ដូច​ជា​ប៉ោម​មាន​មួយ​គីឡូ​២​ម៉ី​ន​រៀល​ជាង​ទៅ​៣​ម៉ី​ន​រៀល ។ ខ្ញុំ​លក់​បាន​ច្រើន​ដែរ ហើយ​នៅ​ពេល​ចូល​ឆ្នាំ​ចិន​ខាង​មុខ​ខ្ញុំ​សង្ឃឹមថា អាច​ចូល​១០​លាន​រៀល​ជាង »​។

អ្នកស្រី ហួច ចិន្តា បាន​បញ្ជាក់​ថា តាម​ទំនៀមទម្លាប់​ចិន​ការ​សែនព្រេន ផ្លែ​ឈើ តំណាង​ឱ្យ​ការ​នាំ​សំណាង និង​តាម​ជំនឿ​ផ្សេង​ៗ​គ្នា​ហើយ​អតិថិជន​តែងតែ​មក​ទិញ​ជា​រៀង​រាល់​ឆ្នាំ ។

កញ្ញា ឡាំ ហួរ អាយុ​២៧​ឆ្នាំ ជា​អ្នកលក់​នំ​គ្រប់​ប្រភេទ​បានអោយ​ដឹង​ដែរ​ថា ការ​លក់​នំ​ពង​ទា​សម្រាប់​សែន​ផ្តើម​ដាច់​ពី​បី​ថ្ងៃ​មក​ហើយ ហើយ​វា​នឹង​ដាច់​រហូត​ដល់​ថ្ងៃ​ដែល​គេ​ត្រូវ​សែន​តែ​ម្តង ។ ចូល​ឆ្នាំ​ចិន​ឆ្នាំ​នេះ​ការ​លក់​នំ​ទំនងជា​ដាច់​គួរសម បើ​ធៀប​ជាមួយនឹង​ឆ្នាំ​មុន​ៗ ។ កញ្ញា ម្ចាស់​អាជីវកម្ម ម៉ាក់​អា​តួ​លក់​នំ​រូប​នេះ​បន្ថែម​ថា «​វា​អត់​ទៀង​ទេពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ វា​បែងចែក​គ្នា​អត់​ត្រូវ ។ ប៉ុន្តែ​ចូល​ឆ្នាំ​ចិន​វា​អត់​ដែល​ស្ងាត់​ទេ ។ យើង​និយាយ​អត់​ត្រូវ​ជួនកាល​មាន​ច្រើន ហើយ​រឹតតែ​ច្រើន​ជាង​ហ្នឹង​ទៀត​ក៏​មាន​ដែរ​» ។

នំ​គ្រប់​ប្រភេទ​ដែល​កញ្ញា ឡាំ ហួរ លក់​មាន​តម្លៃ​ពី​១២.០០០​រៀល​ឡើង​ទៅ ។ ក្រៅពី​នំ​ដែល​ផលិត​ក្នុងស្រុក​ក៏​នូវ​មាន​នំ​ផ្សេង​២​ទៀត​ដែល​នាំ​ចូល​ពី​ប្រទេស​ចិន ហើយ​ចូល​ឆ្នាំ​ចិន​នៅ​កម្ពុជា មិន​ដែល​ចោល​នំ​ទាំងនោះ​ទេ ។ នំ​ភាគច្រើន​ធ្វើ​នៅ​រាជធានី​ភ្នំពេញ និង​ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។

កញ្ញា ឡាំ ហួរ បន្ត​ថា «​បើ​ចំនួន​នំ​យើង​អត់​ដែល​រាប់​ទេ យើង​អត់​ដែល​រាប់​ថា យើង​មួយ​ថ្ងៃ​លក់​បាន​ប៉ុន្មាន ព្រោះ​យើង​អត់​មាន​ពេលទំនេរ​រាប់ ។ យើង​រវល់​លក់​យើង​មិនមែន​លក់​តែ​នំ​នេះ​មួយ​មុខ ។ យើង​លក់​នំ​ខ្មែរ​នំ​ច្រើន​មុខ​ព្រមទាំង ស្ករ​គ្រាប់ ។ អ៊ីចឹង​យើង អត់​អាច​កំណត់​ចំនួន​បាន​នោះ​ទេ គឺ​យើង​លក់​យក​តែ​ម្តង​» ។

ដោយឡែក អ្នកស្រី ជា ច​ន្ថា ហៅ​ម៉ី ជា​អាជីវករ​លក់ដូរ​សាច់​ជ្រូក​ក្នុង​ផ្សារ​អូ​ឬ​ស្សី​បានអោយ​ដឹង​ថា សម្រាប់​ស្ថានភាព​ទីផ្សារ​សាច់​ជ្រូក​សព្វថ្ងៃ​ស្ងាត់​ណាស់ ហើយ​ណាមួយ​សាច់​ជ្រូក​ឥឡូវ​វា​សម្បូរ​ដែរ ។ វា​សម្បូរហូហៀរ​ពេក ហើយ​គេ​ក៏​លក់​ច្រើន​ពេក​ដែរ ។ អ្នកស្រី​បាន​បន្ត​ថា «​តម្លៃ​វា​ទៅ​តាម​សាច់ សាច់​ចែ​ឡាំង​លក់​៣​ម៉ី​ន​រៀល បើ​សាច់​ធម្មតា​លក់​២៥.០០០ ។ ថ្ងៃ​ធម្មតា​លក់​មិន​ទៀងទេ ជួនកាល​៣០ ជួនកាល​៤០​គីឡូក្រាម​បើ​ចូល​ឆ្នាំ ចិន​អាច​លក់​ប្រហែលជា​២​ទៅ​៣​ជ្រូក​ឆ្នាំ​នេះ​មិន​ទៀងទេ​» ៕ ស និត


អត្ថបទសរសេរ ដោយ

កែសម្រួលដោយ