ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ដឹក​អីវ៉ាន់​អន​ឡាញ​ចោ​.​ទ​កីឡាករ​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង​ម្នាក់​វា​.​យ​គាត់​បែ​.​ក​ក្បាល​ផ្អើល

2 ឆ្នាំ មុន
  • ភ្នំពេញ

រថយន្តក្រុង​ដឹក​កីឡាករ​បាល់ទាត់​មួយ​គ្រឿង ត្រូវ​បាន​បុរស​ជា​អ្នក​ដឹក​អីវ៉ាន់​អន​ឡាញ​ម្នាក់​ចោ​.​ទ​ប្រកា​.​ន់​ថា «​កីឡាករ​ម្នាក់​យក​ច្រវាក់​វា​.​យ​ខ្លួន បណ្តាល​ឲ្យ​រង​របួស​បែ​.​ក​ក្បាល​» ចំណែក​អ្នកបើកបរ​រថយន្តក្រុង​ដឹក​កីឡាករ​បាល់ទាត់​វិញ បាន​បដិសេធ​ថា

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា រថយន្តក្រុង​ដឹក​កីឡាករ​បាល់ទាត់​មួយ​គ្រឿង ត្រូវ​បាន​បុរស​ជា​អ្នក​ដឹក​អីវ៉ាន់​អន​ឡាញ​ម្នាក់​ចោ​.​ទ​ប្រកា​.​ន់​ថា «​កីឡាករ​ម្នាក់​យក​ច្រវាក់​វា​.​យ​ខ្លួន បណ្តាល​ឲ្យ​រង​របួស​បែ​.​ក​ក្បាល​» ចំណែក​អ្នកបើកបរ​រថយន្តក្រុង​ដឹក​កីឡាករ​បាល់ទាត់​វិញ បាន​បដិសេធ​ថា «​មិនមែន​ក្រុម​កីឡាករ​វា​.​យ​នោះ​ឡើយ​» បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១​យប់ ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០២៤ នៅ​ចំណុច​ដី​ឡូ​តិ៍​ចត​រថយន្ត មួយ​កន្លែង ទល់មុខ​ស្ថានទូត​ចិន ស្ថិត​ក្នុង​សង្កាត់​បឹង​កេងកង​៣ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ ។

តាម​ប្រភព​ព័ត៌មាន​ពី​បុរស​ជា​បុគ្គលិក​ដឹក​អីវ៉ាន់​អន​ឡាញ បាន​រៀបរាប់​ប្រាប់​ឱ្យ​ដឹង​ថា «​នៅ​មុន​ពេល​កើតហេតុ ពួក​គាត់​មាន​គ្នា​ចំនួន​៤​នាក់ ទើបតែ​បើក​ប្រាក់ខែ​ថ្មី​ៗ ហើយ​ពួក​គាត់​ក៏​នាំ​គ្នា​ទៅ​ផឹកស៊ី​នៅ​ផ្លូវ​បេតុង​ច្រកចូល​ដី​ឡូ​តិ៍ កន្លែង​ចត​រថយន្តក្រុង​ដឹក​ក្រុម​កីឡាករ​បាល់ទាត់​។ ខណៈ​ពេល​កំពុង​តែ​ផឹកស៊ី​នោះ ក៏​មាន​រថយន្តក្រុង​ដឹក​កីឡាករ​ក្លិប​បាល់ទាត់​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង មក​ដល់ ប៉ុន្តែ​ដោយសារ​ស្ទះ រថយន្តក្រុង​ដឹក​កីឡាករ​បាល់ទាត់​ចូល​មិន​រួច ក៏​បានឱ្យ​អ្នក​ផឹកស៊ី​ចេញ​។

បុរស​អ្នក​ដឹក​អន​ឡាញ​ខាងលើ​បន្ត​ថា «​ខណៈ​ពេល​ពួក​គាត់​កំពុង​តែ​រើ​អីវ៉ាន់ និង​ម៉ូតូ​ចេញ ក៏​ស្រាប់តែ​មាន​បុរស​ម្នាក់​ពាក់អាវ​ក្លិប​បាល់ទាត់​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង បាន​យក​ច្រវាក់​មក​វា​.​យ​រូប​គាត់​៣​ច្រវាក់ បណ្តាល​ឲ្យ​បែ​.​ក​ក្បាល​។ បន្ទាប់​មក​បក្សពួក​ចំនួន​៣​នាក់​ទៀត បម្រុង​មក​ជួយ​ពួក​គាត់ (​ជន​រង​គ្រោះ​) តែ​ត្រូវ​បក្សពួក​ក្រុម​ក្លិប​បាល់ទាត់​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង នាំ​គ្នា​មក​ចាប់​ឃាត់​ជាប់ ចំណែក​ជន​បង្ក​រូប​នោះ​ក៏​បាន​ឡើង​ទៅ​លើ​រថយន្ត​ម៉ា​ស្តារ​មួយ​គ្រឿង គេចខ្លួន​បាត់​ទៅ​។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ ក៏​បាន​បញ្ជាក់​ប្រាប់​ឱ្យ​ដឹង​ដែរ​ថា ខណៈ​ពេល​ជន​បង្ក​ត្រូវ​បាន​រថយន្ត​ម៉ា​ស្តា​ដឹក​ជន​បង្ក​រត់គេច​ខ្លួន​បាត់ ជន​រង​គ្រោះ និង​មិត្តភក្តិ​របស់​ជន​រង​គ្រោះ​ក៏​បាន​នាំ​គ្នា​ឡាំប៉ា ហើយ​បាន​ចោ​.​ទ​ប្រកា​.​ន់​ថា ក្រុម​កីឡាករ​បាល់ទាត់​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង គឺជា​អ្នក​វា​.​យ ទើប​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​អាវុធហត្ថ​ខណ្ឌ​បឹង​កេងកង មក​ជួយ​អន្តរាគមន៍​ភ្លាម​ៗ​តែ​ម្ដង ។

តាម​ប្រភព​ព័ត៌មាន​ពី​អ្នក​បើករថយន្ត​ក្រុង​ដឹក​កីឡាករ​បាល់ទាត់​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង​វិញ ក៏​បាន​និយាយ​ប្រាប់​ដែរ​ថា អ្នក​ដែល​វា​.​យ​ជន​រង​គ្រោះ គឺ​មិនមែន​ជា​ក្រុម​កីឡាករ​បាល់ទាត់​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង​នោះ​ឡើយ សង្ស័យ​គឺជា​ហ្វេ​ន​កីឡាករ​បាល់ទាត់​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង គ្រាន់តែ​ពាក់អាវ​ក្លិប​បាល់ទាត់​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង​តែ​ប៉ុណ្ណោះ បើ​ក្រុម​កីឡាករ​បាល់ទាត់​ព្រះ​ខ័ន​រាជ​វិញ គាត់​សុខចិត្ត​ដាក់​ជី​វិ​.​ត​ផង​ដែរ​។

ទោះបីជា​យ៉ាងណា ជន​រង​គ្រោះ និង​មិត្តភក្តិ​ដែល​ហូប​ជាមួយ​គ្នា បាន​អះអាង​ថា គឺជា​ក្រុម​កីឡាករ ក្លិប​បាល់ទាត់​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង​ខាងលើ ដែល​ជា​អ្នក​វា​.​យ​រូប​គាត់ បណ្តាល​ឲ្យ​រង​របួស​បែ​.​ក​ក្បាល​។

ក្រោយ​ពេល​កើតហេតុ ក៏​មាន​តំណាង​ខាង​រថយន្តក្រុង និង​ក្លិប​បាល់ទាត់​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង បាន​មក​សម្របសម្រួល​ចង់​បញ្ចប់រឿង​ភ្លាម​ៗ​ចំនួន​២០០​ដុល្លារ ប៉ុន្តែ​ជន​រង​គ្រោះ​ប្រាប់​ថា «​បើ​សង​ចំនួន​២០០​ដុល្លារ គឺ​គាត់​មិន​ព្រម​នោះ​ទេ ហើយ​រូប​គាត់​នឹង​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​អាវុធហត្ថ​ខណ្ឌ​បឹង​កេងកង ដើម្បី​ចាត់ការ​តាម​នីតិវិធី​បន្ត​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ