ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​សម្តែង​៣​ដួង​បង្ហាញ​វត្តមាន​រួម​គ្នា​ចូលរួម​បុណ្យ​ស​.​ព​៧​ថ្ងៃ​ឪពុក​អ្នក​នាង សឿ សុធា​រ៉ា (​វី​ដេ​អូ)

3 ខែ មុន
  • ភ្នំពេញ

ក្នុង​នាម​ជា​អ្នកសិល្បៈ​រួម​ជំនាន់ តារា​សម្តែង​៣​ដួង គឺ​អ្នក​នាង កែវ ពេជ្រ ពិសី​, ដា​ញ់ ម៉ូ​នី​កា និង សា​រ៉ា​យ សក្ក​ណា បាន​បង្ហាញ​វត្តមាន​ដ៏​កម្រ​រួម​គ្នា​ចូលរួម​ពិធីបុណ្យ​ស​.​ព​៧​ថ្ងៃ​ឪពុក​របស់​អ្នក​នាង សឿ សុធា​រ៉ា ដែល​ធ្វើ​ឡើង

រាជធានី​ភ្នំពេញ ៖ ក្នុង​នាម​ជា​អ្នកសិល្បៈ​រួម​ជំនាន់ តារា​សម្តែង​៣​ដួង គឺ​អ្នក​នាង កែវ ពេជ្រ ពិសី​, ដា​ញ់ ម៉ូ​នី​កា និង សា​រ៉ា​យ សក្ក​ណា បាន​បង្ហាញ​វត្តមាន​ដ៏​កម្រ​រួម​គ្នា​ចូលរួម​ពិធីបុណ្យ​ស​.​ព​៧​ថ្ងៃ​ឪពុក​របស់​អ្នក​នាង សឿ សុធា​រ៉ា ដែល​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​៩ ខែមករា ឆ្នាំ​២០២៤​ម្សិល​ម៉ិ​ញ​នេះ ។

ការ​ចូលរួម​ពី​តារា​សម្តែង​ទាំង​៣​ដួង​ខាងលើ​នេះ ត្រូវ​បាន​គេ​ចាត់​ទុក​ថា គឺជា​ការ​ផ្តល់​កម្លាំងចិត្ត​ដ៏​សំខាន់​សម្រាប់​អ្នក​នាង សឿ សុធា​រ៉ា ដែល​កំពុង​ជួប​ទុក្ខ​ធំ ដោយ​ត្រូវ​បា​.​ត់ប​.​ង់​អ្នក​មានគុណ ក៏​ដូច​ជា​ការ​រាប់អាន​មិន​អាច​ភ្លេច​គ្នា​ក្នុង​គ្រា​លំបាក ក្នុង​ពេល​អ្នក​នាង សឿ សុធា​រ៉ា កំពុង​តែ​ខ្វះខាត​លើ​ជីវភាព ជាមួយនឹង​ការ​ទទួល​មើលថែ​កូន​ចំនួន​២​នាក់​នៅ​ក្នុង​បន្ទុក​ផង​ដែរ​។

ក្នុង​ពេល​ទៅ​ចូលរួម​ពិធី​ខាងលើ​នេះ​តារា​សម្ដែង កែវ ពេជ្រ​ពិសី​, ដា​ញ់ ម៉ូ​នី​កា និង សា​រ៉ា​យ សក្ក​ណា ម្នាក់​ៗ​បាន​សម្តែង​ការ​សោកស្តាយ និង​ចូលរួម​រំលែក​ទុក្ខ​ចំពោះ​អ្នក​នាង សឿ សុធា​រ៉ា ចំពោះ​ការ​បា​.​ត់ប​.​ង់​អ្នក​មានគុណ​នា​ពេល​នេះ ហើយ​ជា​ពិសេស​នោះ ម្នាក់​ៗ​ក៏​បាន​លើកទឹកចិត្ត​ដល់​អ្នក​នាង សឿ សុធា​រ៉ា ឲ្យ​មាន​ភាពរឹងមាំ ក្រោកឈរ​ជា​ថ្មី​សម្រាប់​បីបាច់​ថែរក្សា​កូន​ទាំង​ពីរ ។

អ្នក​នាង កែវ ពេជ្រ​ពិសី បាន​បង្ហោះ​សារ​នោ​លើ​បណ្តាញ​សង្គម​ថា «​ថ្ងៃនេះ នាង​ខ្ញុំ និង​ប្អូនស្រី​ដា​ញ់ ម៉ូ​នី​កា ប្អូនស្រី សារាយ សក្ក​ណា បាន​ទៅ​ចូលរួម​ពិធីបុណ្យ​ស​.​ព​៧​ថ្ងៃ​លោកឪពុក​របស់​អ្នក​នាង សឿ សុធា​រ៉ា​។ យើងខ្ញុំ​ទាំង​៣​នាក់ សូម​ចូលរួម​រំលែក​ទុក្ខ និង​សូម​ចូលរួម​ផ្ដល់​កម្លាំងចិត្ត​ដល់ ធា​រ៉ា ដែល​ជា​មិត្ត​សិល្បៈ​រួម​ជំនាន់ សូម​រឹង​មាំ​ឡើង ដើម្បី​កូន​ៗ​ជាទី​ស្រឡាញ់​របស់​យើង​… ស៊ូ​ស៊ូ ក្រោយ​ភ្លៀង​មេឃ​គង់តែ​ស្រឡះ​»​។

គួរ​បញ្ជាក់​ថា ឪពុក​របស់​អ្នក​នាង សឿ សុធា​រ៉ា បាន​ទទួលមរណភាព​កាលពី​វេលា​ម៉ោង​៥​និង​៣៥​នាទី​ល្ងាច នា​ថ្ងៃ​ទី​៣ ខែមករា ឆ្នាំ​២០២៤ នៅផ្ទះ​បងស្រី​របស់​អ្នក​នាង ស្ថិត​ក្នុង​បុរី​មួយ​កន្លែង ដោយសារ​មាន​ជំងឺផ្លូវចិត្ត​ធ្ងន់ធ្ងរ និង​ជំងឺ​ប្រចាំ​កាយ​មួយ​ចំនួន​ទៀត ។

អ្នក​នាង សឿ សុធា​រ៉ា បាន​គូសបញ្ជាក់​ថា «​មុន​មរណភាព​ឪពុក​របស់​នាង​នា​ពេល​នេះ កាលពី​កន្លះ​ឆ្នាំ​មុន ឪពុក​របស់​នាង​ក៏​ធ្លាប់​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​រុ​ស្ស៊ី​បាន​ចំនួន​១​ស​ប្តា​ហ៍ ក្នុង​បន្ទប់ ICU បន្ទាប់​ពី​ឪពុក​របស់​នាង​ជួប​ប្រទះ​នូវ​ជំងឺ​បា​.​ក់​ទឹកចិត្ត និង​ជំងឺ​ប្រចាំ​កាយ​មួយ​ចំនួន​ទៀត​»​។

អ្នក​នាង សឿ សុធា​រ៉ា បាន​បញ្ជាក់​បន្ត​ថា «​យ៉ាងណា​ម៉ិ​ញ អ្នក​នាង​ស្ទើរ​មិន​ជឿ​ទេ​ថា ឪពុក​របស់​នាង​ឆាប់​ទទួលមរណភាព​បែប​នេះ​ឡើយ ដោយសារ​កន្លង​ទៅ​ថ្មី​ៗ ឪពុក​របស់​អ្នក​នាង​អាច​និយាយ​បាន និង​ពិសារ​អ្វី​បាន​ធម្មតា បើ​ទោះបីជា​បច្ចុប្បន្ន​នេះ ឪពុក​នាង​មាន​វ័យ​៨០​ឆ្នាំ​ក៏​ដោយ​»​។

គួរ​បញ្ជាក់​ទៀត​ថា សម្រាប់​ជា​ដឹងគុណ​ឪពុក​ខ្លួន​នោះ អ្នក​នាង សឿ សុធា​រ៉ា ក៏​បាន​សម្រេច​កោរសក់​ជា​ថ្មី​ម្តងទៀត ដែល​នេះ​គឺជា​ការ​កោរសក់​លើក​ទី​២​ហើយ​សម្រាប់​រូប​នាង បន្ទាប់​ពី​អ្នក​នាង​ធ្លាប់​បាន​កោរសក់​ម្តង ក្រោយ​ពី​មរណភាព​ម្តាយ​កាលពី​អំឡុង​ឆ្នាំ​២០២២ ។

គួរ​រំលឹក​ថាក្តុ​.​ក​ក្តួ​.​ល​! អ្នក​នាង សឿ សុធា​រ៉ា សម្រេច​កោរសក់​ជា​ថ្មី ក្រោយ​ឪពុក​ទទួលមរណភាព (​វី​ដេ​អូ​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ