ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លើង​ឆេះ​រាលដាល​កម្ទេច​ឈើ​លើដំបូល​ផ្ទះល្វែង​របស់​ជនជាតិ​បរទេស ផ្អើល​អស់​ពលរដ្ឋ

3 ខែ មុន
  • ភ្នំពេញ

សង្ស័យ​បង្កាត់ភ្លើង​ចង្ក្រាន​ពន្លត់​មិន​បាន​ត្រឹមត្រូវ បង្ក​ឱ្យ​មានការ​ឆាបឆេះ​រាលដាល​កម្ទេច​ឈើ​នៅ​លើដំបូល​ផ្ទះល្វែង​របស់​ជនជាតិ​បរទេស​រស់នៅ​មួយ​កន្លែង ផ្អើល​អស់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​នាំ​គ្នា​ជួយ​ពន្លត់

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា សង្ស័យ​បង្កាត់ភ្លើង​ចង្ក្រាន​ពន្លត់​មិន​បាន​ត្រឹមត្រូវ បង្ក​ឱ្យ​មានការ​ឆាបឆេះ​រាលដាល​កម្ទេច​ឈើ​នៅ​លើដំបូល​ផ្ទះល្វែង​របស់​ជនជាតិ​បរទេស​រស់នៅ​មួយ​កន្លែង ផ្អើល​អស់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​នាំ​គ្នា​ជួយ​ពន្លត់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់ ថ្ងៃ​ទី​៨ ខែមករា ឆ្នាំ​២០២៤ នៅ​ចំណុច​ផ្ទះ​យីហោ «BUFFALO SISTER» ស្ថិត​តាម​បណ្ដោយ​ផ្លូវ​៤៥៤ ស្ថិត​ក្នុង​សង្កាត់​ទួល​ទំពូង​ទី​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។

បើ​ប្រភព​ព័ត៌មាន បាន​ប្រាប់​ឱ្យ​ដឹង​ថា ទីតាំង​ខាងលើ​នេះ ត្រូវ​បាន​ជួល​ឱ្យ​ជនជាតិ​បរទេស​ម្នាក់ ធ្វើការ​លក់ដូរ​បែប​អឺរ៉ុប តែ​ដោយសារ​លក់​មិន​ដាច់ ទើប​ទីតាំង​នោះ​ត្រូវ​បិទទ្វារ​ឈប់​លក់ ហើយ​មាន​ជនបរទេស​ម្នាក់​ស្នាក់​នៅ​»​។

ប្រភព​ដដែល​បន្ត​ថា «​លុះ​មក​ដល់​ម៉ោង​កើតហេតុ ពួក​គាត់​ជា​អ្នក​ជិតខាង មិនដឹង​ថា តើ​មានរឿង​អ្វី​នោះ​ទេ? ស្រាប់តែ​ឃើញ​មាន​អណ្ដាតភ្លើង និង​ផ្សែងហុយ​នៅ​ជាន់​លើដំបូល​ផ្ទះ ចឹ​ង​ហើយ​ពួក​គាត់​ក៏​បានការ​ឆោឡោ ហើយ​ក៏​មាន​បងប្អូន​ប្រជាពលរដ្ឋ​ខ្លះ​រស់នៅ​លើ​ខុន​ដូរ​នៅ​ក្បែរ​នោះ​នាំ​គ្នា​យក​ទឹក​មក​ជួយ​ជះ​ពន្លត់​»​។

ប្រភព​ដដែល​បន្ត​ទៀត​ថា «​ចំណែក​អ្នកខ្លះ​ទៀត​ក៏​រាយការណ៍​ជូន​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន ដើម្បី​សុំ​ជំនួយ​រថយន្ដ​ពន្លត់​អគ្គិភ័យ​របស់​ការិយាល័យ​បង្ការ​ពន្លត់​អគ្គិភ័យ​ស្នងការ​រាជធានី​ភ្នំពេញ អោយ​មក​​ជួយ​អន្តរាគមន៍​ចំនួន​៣​គ្រឿង តែ​មិន​បាន​បា​.​ញ់​ទឹក​នោះ​ទេ ព្រោះ​ត្រូវ​បាន​បងប្អូន​ប្រជាពល​រដ្ឋ​យក​បំពង់​ពន្លត់​អគ្គិភ័យ​មក​បា​.​ញ់​អស់​ចំនួន​២​បំពង់ និង​យក​ទឹក​មក​ជះ ទើប​ធ្វើ​ឱ្យ​អណ្ដាតភ្លើង​​រលត់​ទៅ​វិញ​នៅ​ពេលវេលា​ម៉ោង​១១​និង​៤៥​នាទី​យប់​ថ្ងៃ​ដដែល​វិញ​»​។

ពាក់ព័ន្ធ​ក្នុង​ហេតុការណ៍​ខាងលើ​នេះ​ដែរ មិន​មានការ​ឆេះ​រាលដាល​ដល់​ផ្ទះសម្បែង​របស់​បងប្អូន​ប្រជា​ពលរដ្ឋ​ណា​ផ្សេង​ទៀត​នោះ​ទេ គឺ​គ្រាន់តែ​ខូចខាត​សម្ភារៈ កម្ទេច​ឈើ និង​ចង្ក្រាន​១​ប៉ុណ្ណោះ​។ ហើយ​ចំពោះ​មូលហេតុ​សង្ស័យ​ថា «​បង្កាត់ភ្លើង​ចង្ក្រាន​មិន​បាន​ពន្លត់​ឱ្យ​បាន​ត្រឹមត្រូវ​» ចំណែក​មូលហេតុ​អ្វី​ផ្សេង​ទៀត​នោះ សមត្ថកិច្ច​កំពុង​តែ​ធ្វើការ​ស្រាវជ្រាវ​ជា​បន្ត​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ