ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​ជម្លោះ​ប្រពន្ធដើម និង​ប្រពន្ធចុង ប្ដី​​​ឃាត់​ស្ដាប់​វា​.​យ​ប្រពន្ធចុង​ខៀវ​ភ្នែក រួចរត់បាត់

3 ខែ មុន
  • ភ្នំពេញ

ប្រពន្ធដើម​បាន​ឈ្លោះ​ជាមួយ​ប្រពន្ធចុង រហូត​វា​.​យ​តប់​គ្នា លុះ​ពេល​ប្តី​ឃាត់​មិន​ស្តាប់​ខឹង​ក៏​បាន​ប្រើ​អំពើ​ហិ​.​ង្សា​វា​.​យ​ប្រពន្ធចុង បណ្ដាល​ឱ្យ​រង​របួស​ភ្នែក​ម្ខាង​ផ្អើល​អស់​ប្រជាពលរដ្ឋ បន្ទាប់​មក​ប្តី​រូប​នោះ​ក៏​

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ប្រពន្ធដើម​បាន​ឈ្លោះ​ជាមួយ​ប្រពន្ធចុង រហូត​វា​.​យ​តប់​គ្នា លុះ​ពេល​ប្តី​ឃាត់​មិន​ស្តាប់​ខឹង​ក៏​បាន​ប្រើ​អំពើ​ហិ​.​ង្សា​វា​.​យ​ប្រពន្ធចុង បណ្ដាល​ឱ្យ​រង​របួស​ភ្នែក​ម្ខាង​ផ្អើល​អស់​ប្រជាពលរដ្ឋ បន្ទាប់​មក​ប្តី​រូប​នោះ​ក៏​រត់គេច​ខ្លួន​បាត់​ស្រមោល​តែ​ម្ដង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​០៩​និង​៤០​នាទី​យប់ ថ្ងៃ​ទី​០៨ ខែមករា ឆ្នាំ​២០២៤ នៅ​ចំណុច​ផ្លូវ​បេតុង ស្ថិត​ក្នុងភូមិ​ស្លែង​លើង សង្កាត់​អូ​បែក​ក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​ប្រពន្ធដើម ពាក់អាវ​ឈុត​ពណ៌​លឿន​ខ្មៅ មិន​ពាក់​ម៉ាស់ បាន​រៀបរាប់​ប្រាប់​ឱ្យ​ដឹង​ថា «​គាត់​បាន​រៀប​អាពាហ៍ពិពាហ៍​ជិត​១០​ឆ្នាំ​មក​ហើយ មានកូន​ប្រុស​និង​ស្រី​ចំនួន​២​នាក់ ។ ដោយឡែក​ប្រពន្ធចុង​វិញ មាន​ទំនាក់ទំនង​គ្នា​ជិត​៣​ឆ្នាំ​មក​ហើយ​ដែរ​»​។

ប្រពន្ធដើម បាន​រៀបរាប់​ប្រាប់​បន្ត​ថា «​ខណៈ​ពេល​ប្តី​គាត់​កំពុង​តែ​រស់នៅ​ជាមួយ​គាត់ ស្ត្រី​ជា​ប្រពន្ធចុង បាន​តេ​ទូរស័ព្ទ​ជា​ញឹកញាប់ ដោយ​មិន​ឱ្យ​គាត់​មាន​សេចក្ដីសុខ​ជាមួយ​ក្រុម​គ្រួសារ​ឡើយ សូ​ម្បី​តែ​ម៉ូតូ​កង់​បី​ឥណ្ឌា ក៏​ស្ត្រី​ជា​ប្រពន្ធចុង​ដាក់​ជី​ភី​អេស (GPS) ដែរ ដោយ​ចង់​ដឹង​ថា តើ​ប្តី​គាត់​នៅ​ទីណា0x017d7​»​។

ចំណែក​ប្រភព​ព័ត៌មាន​ពី​ប្រពន្ធចុង​ពាក់អាវ​ពណ៌​ក្រហម​វិញ ក៏​បាន​និយាយ​ប្រាប់​ឱ្យ​ដឹង​ដែរ​ថា «ប្រពន្ធដើម​ចោ​.​ទ​ប្រកាន់​ថា គាត់​យកប្តី​គេ បើ​ប្តី​របស់​ប្រពន្ធដើម​ទៅ​រក​គាត់​នឹង អោយ​គាត់​ធ្វើ​ម៉េច​។ ហើយ​មុន​ពេល​កើតហេតុ បុរស​ជា​ប្តី​ខាងលើ ក៏​បាន​វា​.​យ​គាត់​បណ្ដាល​ឱ្យ​រង​របួស​ភ្នែក​ដែរ មិន​ត្រឹម​ប៉ុណ្ណោះ កាលពីមុន បុរស​ជា​ប្ដី​ក៏​ធ្លាប់​ប្រើ​អំពើ​ហិ​.​ង្សា​ដាក់​គាត់​ផង​ដែរ តែ​គាត់​មិន​បាន​ប្តឹង​ផង»​។

បើ​តាម​បងប្អូន​ប្រជាពលរដ្ឋ​វិញ ក៏​បាន​លួ​.​ច​ប្រាប់​ឱ្យ​ដឹង​ទៀត​ថា «​បុរស​ខាងលើ​នេះ មិន​ត្រឹមតែ​ប្រពន្ធ​២​នោះ​ទេ គឺ​មាន​ស្រី​ច្រើន​ណាស់ តែ​មិនដឹង​ថា តើ​មាន​ប៉ុន្មាន​នាក់​នោះ​ទេ?​។

ក្រោយ​ពេល​កើតហេតុ ប្រពន្ធចុង​ក៏​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​គ្នា​នៅ​ថ្ងៃក្រោយ​បន្ត​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ