ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ស្អាត ជេន បន្ត​ចេញ​សម្តែង ក្រោយ​ជួប​ឧបទ្ទវហេតុ​ឆេះ​រលា​.​ក​ក្បាលពោះ (​វី​ដេ​អូ​)

3 ខែ មុន
  • ភ្នំពេញ

តារាចម្រៀង​កូនកាត់ ជេន នៅ​តែ​បន្ត​ការ​សម្តែង និង​ច្រៀង​របស់​ខ្លួន​ដដែល បើ​ទោះបីជា​តារា​រូប​នេះ ទើប​ជួប​ហេតុ​ការណ៍​ឆេះ​ត្រង់​ក្បាលពោះ​រលា​.​ក​ធ្ងន់ធ្ងរ ខណៈ​ពេល​កំពុង​តែ​ថត​បទ​ច​ម្រៀ​ថ្មី​របស់​នាង​កាលពី​ពេល​ថ្មី​ៗ​នេះ​ក៏​ដោយ ។ តារា​ស្រី​រូប​នេះ

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​កូនកាត់ ជេន នៅ​តែ​បន្ត​ការ​សម្តែង និង​ច្រៀង​របស់​ខ្លួន​ដដែល បើ​ទោះបីជា​តារា​រូប​នេះ ទើប​ជួប​ហេតុការណ៍​ឆេះ​ត្រង់​ក្បាលពោះ​រលា​.​ក​ធ្ងន់ធ្ងរ ខណៈ​ពេល​កំពុង​តែ​ថត​បទ​ច​ម្រៀ​ថ្មី​របស់​នាង​កាលពី​ពេល​ថ្មី​ៗ​នេះ​ក៏​ដោយ ។ តារា​ស្រី​រូប​នេះ បាន​ចេញ​មុខ​បង្ហាញ​ស្ថានភាព​របួស​របស់​ខ្លួន ដែល​រហូត​មក​ដល់​នា​ពេល​នេះ គឺ​មាន​ភាពល្អ​ប្រសើរ​ច្រើន​ហើយ ខណៈ​ពេល​នាង​ក៏​បាន​បង្ហាញ​វត្តមាន​ច្រៀង​តាម​ឆាក​តន្ត្រី​ឡើង​វិញ​ផង​ដែរ​។

ស្រី​ស្អាត ជេន បាន​ចេញ​ជា​វី​ដេ​អូ​ឃ្លី​ប​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម ដោយ​លើក​ឡើង​ថា «​រហូត​មក​ទល់​ពេល​នេះ របួស​របស់​នាង​បានជា​សះស្បើយ​ច្រើន​ហើយ សូម​ទស្សនិកជន និង​អ្នកគាំទ្រ​រូប​នាង​ទាំងអស់​កុំ​មានការ​បារម្ភ​អី​»​។

នាង​បញ្ជាក់​ថា «​បច្ចុប្បន្ន នាង​កំពុង​នៅ​តែ​ខេត្តកំពត ដើម្បី​ចូលរួម​ច្រៀង​ក្នុង​ឆាក​តន្ត្រី​របស់​ក្រុមហ៊ុនស្រា​បៀរ​មួយ​»​។

ទោះបីជា​យ៉ាងណា ស្រី​ស្អាត ជេន (Jane) ក៏​បាន​ថ្លែងអំណរគុណ​ដល់​ទស្សនិកជន​អ្នកគាំទ្រ​រូប​នាង​ទាំងអស់ ដែល​បារម្ភ ហើយ​ឆាត​មក​សួរសុខទុក្ខ​នាង ក្រោយ​ហេតុការណ៍​បាន​កើតឡើង ។

ដោយឡែក តារាចម្រៀង​លោក នី​កូ ស្ថិត​នៅ​ក្នុង​ហេតុការណ៍​ដែល​បាន​កើតឡើង​ទៅ​លើ Jane នោះ ក៏​បាន​បញ្ជាក់​ជុំវិញ​រឿងរ៉ាវ​នេះ​ដែរ​ថា «​នៅ​ពេល​ឃើញ​ភ្លើង​ឆេះ ខ្ញុំរ​ត់ទៅ​ឱប​ប្អូន​ភ្លាម​។ ស្លុ​.​ត​ណាស់​! ព្រោះ​ក្បាលពោះ​រលា​.​ក​ខ្លាំង របកស្បែក​មក​។ ខ្ញុំ​សូម​និយាយ​ពី​មូលហេតុ គឺ​មុន​ថត ឈុត​ភ្ជាប់​នឹង​ក្រដាស magic នេះ team work បាន​តេស្ត​ដដែល​ៗ​រួច​ហើយ គឺ​ឃើញ​ថា វារ​លត់​ភ្លាម​រយៈពេល​៣​វិនាទី​។ ប៉ុន្តែ​ការ​ឆាបឆេះ​ធ្វើ​អោយ​មាន​បញ្ហា គឺ​ឆាបឆេះ​ចេញពី​ស្បៃ​»​។

លោក​បញ្ជាក់​ថា «​ខ្ញុំ​ប​ញ្ឃ​ប់​ការ​ថត​ចោល​ភ្លាម​ៗ ទោះបីជា​បទ​មួយ​នេះ​ចំណាយពេល​ច្រើន​ក៏​ដោយ ក៏​ស្ថានភាព​ភ្លាម​ៗ សូ​ម្បី​តែ​ខ្ញុំ និង​ជេន ក៏​មិនដឹង​ដែរ វា​មានការ​រលា​.​ក​ខ្លាំង ព្រោះ​រយៈពេល​នៃ​ការ​ឆេះ គឺ​ខ្លី​»​។

លោក​បន្ត​ថា «​បន្ទាប់​ពី​ដោះ​ឈុត​ចេញ គឺ​បាន​នាំ​ទៅ​កាន់​មន្ទី​ពេទ្យ ដើម្បី​លាង​របួស ពេល​នេះ​គឺ ជេន បាន​ធូរស្បើយ​ហើយ សូម​អរគុណ​សម្រាប់​ការ​បារម្ភ ហើយ​ក៏​សុំ​ទោស​មិត្ត​ភ​ក្កិ បងប្អូន ដែល​មើល​ដឹង​ថា អ្នករ​ត់ទៅ​ឱ្ប​ជេន គឺជា​ខ្ញុំ ខ្ញុំ​មិន​បាន​ឆ្លើយ​តប​ទេ ព្រោះ​ម្សិលមិញ គឺ​ខ្ញុំ​ជាប់រវល់​អត់​បាន​កាន់​ទូរស័ព្ទ​នោះ​ទេ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ