ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផលិតករ​ល្បីឈ្មោះ ហ៊ុយ យ៉ា​ឡេ​ង លក់​ឡាន​ដើម្បី​បាន​លុយ​ថតកុន​ថ្មី តែ​មហាជន​រិះគន់

3 ខែ មុន
  • ភ្នំពេញ

មហាជន​អាច​នឹង​ស្គាល់​ហើយ ផលិតករ​មានឈ្មោះ​បោះ​សម្លេង គឺ​លោក ហ៊ុយ យ៉ា​ឡេ​ង ដែល​ធ្លាប់​មាន​ជី​វិ​.​ត​កម្សត់កម្រ​ជាមួយ​ការងារ​ផលិត​កុន​ជា​ច្រើន​ឆ្នាំ ទម្រាំ​មាន​គេ​ស្គាល់​ច្រើន

រាជធានី​ភ្នំពេញ ៖ មហាជន​អាច​នឹង​ស្គាល់​ហើយ ផលិតករ​មានឈ្មោះ​បោះ​សម្លេង គឺ​លោក ហ៊ុយ យ៉ា​ឡេ​ង ដែល​ធ្លាប់​មាន​ជី​វិ​.​ត​កម្សត់កម្រ​ជាមួយ​ការងារ​ផលិត​កុន​ជា​ច្រើន​ឆ្នាំ ទម្រាំ​មាន​គេ​ស្គាល់​ច្រើន។

ហើយ​កាលពី​ពេល​ថ្មី​ៗ​នេះ ផលិតករ​លោក ហ៊ុយ យ៉ា​ឡេ​ង បាន​ប្រកាស​លក់​ទ្រព្យសម្បត្តិ​ចុង​ក្រោយ​របស់​​លោក នោះ​គឺ​រថយន្ត​មួយ​គ្រឿង​របស់​ខ្លួន ដើម្បី​យក​ថវិកា​មក​ផលិត​ស្នាដៃ​ថ្មី​មួយទៀត​។ អ្វី​ដែល​គួរ​ឱ្យ​ចាប់អារម្មណ៍​បំផុត​នោះ គឺ​លោក ហុយ យ៉ា​ឡេ​ង បាន​បញ្ចេញ​សារ​ច្បាស់​ៗ​ថា « ខ្ញុំ​មិន​ជឿ​ថា ខ្ញុំ​ក្រ​នឹង​ការ​ផលិតភាព​យន្ត​មួយ​ជិ​វិ​.​ត​ទេ​»​។

លោក ហ៊ុយ យ៉ា​ឡេ​ង បាន​អះអាង​យ៉ាង​ដូច្នេះ​ថា «​ទ្រ​ព​សម្បត្តិ​ចុង​ក្រោយ ជី​វិ​.​ត​បើ​មិន​បាន​ផលិតភាព​យន្ត​ស្មើនឹង​ស្លា​.​ប់ ប្រកាស​លក់​ឡាន​យក​លុយ​ថត​ភាពយន្ត បងប្អូន​ដែល​បោះ​តង់​ជួប​ខ្មោ​.​ច​ជួយ​ខ​មិន​ប្រាប់​ផង​! ពេល​នេះ​ខ្ញុំ​កំពុង​សរសេរ​រឿង «​ភ្នំ​ខ្មោ​.​ច ៧​យប់ ៧​ថ្ងៃ​» កាដូ​ឆ្នាំ​ថ្មី គ្មាន​អ្វី​ក្រៅពី​ចង់​ផលិតភាព​យន្ត​ជូន​បងប្អូន​ទស្សនា​ឡើយ ខ្ញុំ​នឹង​ខិតខំ​បង្ហាញ​ឱ្យ​អស់​នូវ​ក្បាច់គុន​លង​ថ្មី​ៗ ឆ្នាំ​២០២៤ ជូន​បងប្អូន​មិន​ឱ្យ​ខកចិត្ត​ឡើយ​»​។

គួរ​រំលឹក​ផង​ដែរ​ថា នេះ​មិនមែន​ជា​លើក​ទី​១​ទេ ដែល​ផលិតករ​ខ្មែរ​រូប​នេះ ប្រកាស​លក់​ទ្រព្យសម្បត្តិ ដើម្បី​បាន​ប្រាក់​មក​ផលិតភាព​យន្ត​។ កន្លង​ទៅ លោក ហុយ យ៉ា​ឡេ​ង ក៏​ធ្លាប់​បាន​លក់​ផ្ទះ​របស់​ខ្លួន និង​យក​ប្រាក់​ពី​ការ​លក់​ផ្ទះ​ទៅ​ផលិតភាព​យន្ត​ខ្មែរ ដោយ​លោក​ពោល​ថា «​អ្វី​ដែល​លោក​លះបង់ ព្រោះ​ចង់​ឃើញ​ភាពយន្ត​ខ្មែរ​មានការ​គាំទ្រ​ច្រើន ហើយ​នា​ពេល​នេះ លោក​សុខចិត្ត​លក់​ឡាន​បន្ត​ទៀត ក្នុង​ការ​សម្រេច​ក្តី​ស្រមៃ ក៏​ដូច​ជា​អ្វី​ដែល​លោក​ស្រឡាញ់​នោះ​»​។

លោក ហ៊ុយ យ៉ា​ឡេ​ង ជឿជាក់​ថា តាម​រយៈ​ស្នាដៃ​របស់​លោក​ក្នុង​ការ​ផលិត​រឿង​ខាងលើ នឹង​ធ្វើ​អោយ​មហាជន​ជក់ចិត្ត​ដិតអារម្មណ៍ ក៏​ដូច​ជា​ជួយ​លើកតម្កើង​កុន​ខ្មែរ​ផង​ដែរ​។

តាម​រយៈ​បទ​សម្ភាសន៍​ជាមួយ​សារព័ត៌មាន​កោះសន្តិភាព លោក​បានអោយ​ដឹង​ថា «​ការ​លក់​រថយន្ត​យក​លុយ​ក្នុង​ការ​ផលិត​កុន គឺជា​រឿង​ពិត​សម្រាប់​លោក​ដែល​ជា​ផលិតករ ពោល​គឺ​កាលពី​កន្លង​ទៅ លោក​ក៏​ធ្លាប់​លក់​ផ្ទះ​យក​លុយ​ទៅ​ផលិតភាព​យន្ត​កុន​ផង​ដែរ​»​។

យ៉ាងណាមិញ មហាជន​មួយ​ចំនួន​បាន​ពោល​ថា «​អ្វី​ដែល​លោក ហុយ យ៉ា​ឡេ​ង បាន​និង​កំពុង​ធ្វើ ដូច​ជា ប្រកាស​លក់​ផ្ទះ​យក​លុយ​មក​ថតកុន និង​ថ្មី​ៗ​នេះ​លោក​អះអាង​ថា លោក​កំពុង​តែ​លក់​ឡាន ដើម្បី​បាន​លុយ​យក​ថតកុន​រឿង​ថ្មី គឺ​គ្រាន់តែ​ជា​យុទ្ធសាស្ត្រ​ទីផ្សារ​ប្រូ​ម៉ូត​រឿងភាពយន្ត​ថ្មី​របស់​លោក​តែ​ប៉ុណ្ណោះ ដូច្នេះ​មិនដឹង​ថា តើ​លោក​ពិតជា​លក់​ផ្ទះ ឬ​លក់​ឡាន​ពិតប្រាកដ​នោះ​ទេ?​»​។

មហាជន​ខ្លះ​ទៀត​ពោល​ថា «​បើ​លក់​ផ្ទះ​មែន ម៉េច​មិនឃើញ​បង្ហាញ​ឯកសារ​ថា​បាន​លក់​ឱ្យ​នរណា ហើយ​បច្ចុប្បន្ន​នេះ លោក​បាន​ផ្ទះ​ឯណា​ស្នាក់​នៅ បើ​ពិតជា​លក់​ផ្ទះ​យក​លុយ​ផលិត​កុន​មែន​នោះ​»​។

ឆ្លើយ​តប​ជាមួយនឹង​ការ​រិះគន់​ខាងលើ​នេះ លោក ហ៊ុយ យ៉ា​ឡេ​ង បាន​និយាយ​ដែរ​ថា «​តាម​ការ​ពិត សង្គម​នា​ពេល​បច្ចុប្បន្ន​នេះ មានការ​ដ្រា​មា​ច្រើន ដូច្នេះ​ចំពោះ​លោក​ពុំ​ចេះ «​ដ្រា​មា​» នោះ​ទេ នេះ​គឺជា​រឿង​ពិត​ដែល​លោក​បាន​លក់​ទ្រព្យសម្បត្តិ ដើម្បី​បាន​លុយ​មក​ផលិត​កុន​ថ្មី​ៗ​ជា​បន្តបន្ទាប់​។ ចំពោះ​លោក ជី​វិ​.​ត​តស៊ូ​របស់​លោក​ចំពោះ​វិស័យ​សិល្បៈ​ប្រមាណ​ជា​ជាង​២០​ឆ្នាំ​មកនេះ ពោល​គឺ​លោក​គ្មាន​បំណង​អ្វី​ក្រៅពី​ការ​ធ្វើ​ឱ្យ​សិល្បៈ​មាន​ភាព​រីក​សុះ​ស្គាយ ក៏​ដូច​ជា​កុន​ខ្មែរ​មានការ​រីក​ចម្រើន​នោះ​ឡើយ​»​។

លោក ហ៊ុយ យ៉ា​ឡេ​ង បាន​បន្ត​ថា កាលពី​ពេល​កន្លង​មក លោក​ផលិត​បាន​រឿង​ជា​ច្រើន​ដែល​ទទួល​បានការ​គាំទ្រ​ច្រើន ក្នុង​នោះ​មាន​ដូច​ជា ៖ រឿង​«​ធ្មប់​», រឿង​«​ដើម្បី​កូន​» និង​រឿង​«​វិកលចរិត​» ក៏​ដូច​ជា​ខ្សែ​ភាព​បែប​អប់​រំជា​ច្រើន​ទៀត​កាលពី​កន្លង​ទៅ ដែល​លោក​បាន​ផលិត​នោះ​។

ក្នុង​នោះ លោក​បន្ត​ថា រឿង​មួយ​លោក​ខាត​ធ្ងន់​ជាងគេ​កាលពី​កន្លង​ទៅ គឺ​រឿង «​កូ​វី​ដ​១៩» ដោយ​កាលនោះ​ចំណាយ​ទុន ៥០០០០​ដុល្លារ តែ​បាន​មក​វិញ​ត្រឹមតែ​៥០០០​ដុល្លារ​តែ​ប៉ុណ្ណោះ ហេតុ​ដូច្នេះ​ហើយ កាលនោះ​លោក​ក៏​សម្រេចចិត្ត​លក់​ផ្ទះ​របស់​លោក​តែ​ម្ដង​ទៅ​។

គួរ​បញ្ជាក​ដែរ​ថា លោក ហ៊ុយ យ៉ា​ឡេ​ង នា​ពេល​បច្ចុប្បន្ន​នេះ មាន​ស្នាដៃ​ចំនួន​១៨​រឿង ដែល​សុទ្ធ​សឹងតែ​ទទួល​បានការ​គាំទ្រ​ពី​សំណាក់​មហាជន ហើយ​លោក​ក៏​ធ្លាប់​ទទួល​បាន​ពាន​ផ្សេង​ៗ​ផង​ដែរ៕

អត្ថបទ​ដោយ ៖ លី​ហួ គី​ម​ឆាយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ