ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិល្បករសង្ឃឹម​រក​លុយ​បាន​ច្រើន​ឆ្នាំ​២០២៤ ខ​ណៈ​ប្រជាជន​នឹង​ចាយ​លុយ

3 ខែ មុន
  • ភ្នំពេញ

សិល្បករ​ល្បី​ៗ​រំពឹង​ថា ឲ្យ​តែ​សេដ្ឋកិច្ច​ល្អ ពលរដ្ឋ​សម្បូរ​លុយ​នោះ​ទីផ្សារ​ការងារ និង​សេវាកម្ម​របស់​សិល្បករ និង​សិល្ប​ការិនី​ក៏​សម្បូរ​សប្បាយ​ទៅ​តាម​នោះ​ដែរ ។ ពាក់ព័ន្ធ​នឹង​បរិយាកាស​ការងារ ក៏​ដូច​ជា សេវាកម្ម​ទីផ្សារ​សិល្បៈ​នា​ឆ្នាំ​២០២៤​នេះ អ្នក​សិល្បករ…

សិល្បករ​ល្បី​ៗ​រំពឹង​ថា ឲ្យ​តែ​សេដ្ឋកិច្ច​ល្អ ពលរដ្ឋ​សម្បូរ​លុយ​នោះ​ទីផ្សារ​ការងារ និង​សេវាកម្ម​របស់​សិល្បករ និង​សិល្ប​ការិនី​ក៏​សម្បូរ​សប្បាយ​ទៅ​តាម​នោះ​ដែរ ។

ពាក់ព័ន្ធ​នឹង​បរិយាកាស​ការងារ ក៏​ដូច​ជា សេវាកម្ម​ទីផ្សារ​សិល្បៈ​នា​ឆ្នាំ​២០២៤​នេះ អ្នក​សិល្បករ បាន​បង្ហាញ​នូវ​សុទិដ្ឋិនិយម​ប្រាប់​កម្មវិធី​លុយ​នៃ​សារព័ត៌មាន​កោះសន្តិភាព​ថា ឆ្នាំ​២០២៤​ជា​ឆ្នាំ​មួយ​ដែល ប្រជាជន​កម្ពុជា​សម្បូរ​សប្បាយ ហើយ​អាច​នឹង​ចាយវាយ​កាន់តែ​ច្រើន ជាង​ប៉ុន្មាន​ឆ្នាំ​មុន​ៗ ដោយសារ​តែ​ស្ថានភាព​សេដ្ឋកិច្ច​កាន់តែ​អំណោយផល​ទៀត​នោះ​ធ្វើ​អោយ​កម្មវិធី​ជា​ច្រើន​នឹង​ប្រារព្ធ​ឡើង​មានការ​ប្រគុំ​តន្ត្រី បុណ្យ​ទាន អាពាហ៍ពិពាហ៍ ជាដើម ។

ពូ ឃ្លាំង ជា​អ្នក​ច​ម្រៀម​រ៉េ​ប បានអោយ​ដឹង​ថា ឆ្នាំ​២០២៤​នេះ ជា​ឆ្នាំ​មួយ​ដែល​អ្នកសិល្បៈ​មាន​ទីផ្សារ​ការងារ​ធ្វើ​ច្រើន ជា​ពិសេស គឺ​ក្រោយ​ពេល​ដែល​កូ​វី​ដ​១៩​រសាយ​ទៅ ហើយ​ស្ថានភាព​កំពុង​តែ​ប្រសើរ ។

ពូ ឃ្លាំង បានអោយ​ដឹង​ថា «​មើលទៅ​២០២៤​ជា​ឆ្នាំ​សុខ​សប្បាយ ឆ្នាំ​ដែល​ប្រជាជន​យើងរ​ស់បាន​ស្រួល អត់​អី​ពិបាក​ច្រើន ។ អ៊ីចឹង​គេ​មាន​ពេលវេលា​ដើរ​លេង​ច្រើន គេ​សល់​លុយ​ចាយ​ច្រើន ជា​ពិសេស​ក្រុមហ៊ុន​ធំ​ៗ​មាន​ពេល​បង្ហាញ​របស់​គេ​បាន ដូច្នេះ​សិល្បករ​របស់​យើង​មាន​ជម្រើស​បាន​ច្រើន​មានឱកាស​រក​លុយ​បាន​ច្រើន​ដែរ​» ។

ពូ ឃ្លាំង បន្ថែម​ថា ប្រសិនបើ​ប្រទេស​កម្ពុជា​មាន​សង្គ្រាម ឬ​បញ្ហា​កូ​វី​ដ​១៩​នោះ លោក​ជឿ​ថា ទីផ្សារ​ការងារ​របស់​អ្នកសិល្បៈ​ក៏​មិន​មាន​ច្រើន​ដូច​ជា​ពេល​នេះ​ដែរ ។ ឆ្នាំ​២០២៤​នេះ ទីផ្សារ​ការងារ​របស់​អ្នកសិល្បៈ​កាន់តែ​រីក​ចម្រើន ដោយសារ​បច្ចុប្បន្ន​ជា​សម័យ​បច្ចេកវិទ្យា ធ្វើ​អោយ ពួក​គាត់​កាន់តែ​មាន​ទំនាក់ទំនង​ជិត​ស្និទ្ធ​ជាមួយនឹង​អតិថិជន ។

ពូ ឃ្លាំង បន្ត​ថា «​យើង​កាល​មុន គ្រាន់តែ​ឃើញ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​យើង​ថា អស្ចារ្យ យើង​ឃើញ WIFI យើង​ថា អស្ចារ្យ ឥឡូវ​សម័យ AI វា​គុណ​នឹង​១០​ដង ។ ដូច្នេះ​វា​ធ្វើ​អោយ​សិល្បករ​យើង​ងាយស្រួល សូ​ម្បី​តែ​សិល្បករ​ចាស់​ៗ​មួយ​ចំនួន ដែល​គាត់​អត់​មាន​វិធី​ជួយ​ខ្លួនឯង ប៉ុន្តែ​គាត់​មាន​សមត្ថភាព​អាច​មក​វិញ​បាន​យ៉ាង​ស្រួល​យ៉ាង​ងាយ​» ។

ដោយឡែក លោក យ៉ែ​ម សំ​អូន ដែល​ជា​សិល្បករ​ជើង​ចាស់​មួយ​រូប​ទៀត​បាន​បន្ថែម​ថា ស្ថានភាព​ទីផ្សារ​ការងារ​របស់​អ្នកសិល្បៈ នៅ​ពេល បច្ចុប្បន្ន​កំពុង​មាន​សន្ទុះ​កើនឡើង ក្រោយ​ការ​រីក​រាលដាល​នៃ​មេរោគ​កូ​វី​ដ​១៩ ក្នុង​ប្រទេស​កម្ពុជា​។ លោក យ៉ែ​ម សំ​អូន បន្ថែម​ថា « ខ្ញុំ​ផ្តោត​តែ​លើ​វិស័យ​ចម្រៀង ឬ​ក៏​ការ​រៀបចំ​ការ​ប្រគុំ​តន្ត្រី ពិធី​អាពាហ៍ពិពាហ៍ ពិធី​ផ្សេង​ៗ​ទេ ប៉ុន្តែ​បើ​ធៀប​នឹង​សិល្បៈ​រួម សិល្បៈ​ទី​៧​របស់​យើង​មាន​ទាំង​ផ្នែក​ភាពយន្ត​មាន​ទាំង​ផ្នែក​ចម្រៀង​ទាំង​សកម្មភាព​ផ្សេង​ៗ​របស់​សិល្បៈ​ឃើញ​ថា មាន​ភាព រស់​រវើក​គ្រប់យ៉ាង​» ។

លោក យ៉ែ​ម សំ​អូន បន្ថែម​ថា បើ​និយាយ​ពី​ការងារ​សិល្បៈ​របស់​លោក ក៏​ដូច​ជា ប្អូន​ៗ​សិល្បករ សិល្ប​ការិនី គ្រប់​ផ្នែក​នៃ​សិល្បៈ​លោក​បាន​សង្កេត​ឃើញ​ថា មាន​ភាព​រស់​រវើក​គ្រប់យ៉ាង ៕ ដោយ ៖ ស និត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ