ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​កំពុង​ស្វែងរក​សិស្សសាលា​១​ក្រុម ព្រួត​គ្នា​វាយ​សិស្ស​ស្រី​ម្នាក់ ថត​វី​ដេ​អូ​បង្ហោះ​លើ​ហ្វេ​ស​ប៊ុ​ក

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ វី​ដេ​អូ​ឃ្លី​ប​ចំនួន​០៣ ត្រូវ​បាន​គេ​ចែកចាយ​តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នៅ​ថ្ងៃ​ទី​០៤ ខែមករា ឆ្នាំ​២០២៤​នេះ បង្ហាញ​ពី​ទ​ង្វើ​អ​សីលធម៌​របស់​សិស្សសាលា​មួយ​ក្រុម ដែល​ស្លៀក​សម្លៀក​បំពាក់​ឯកសណ្ឋាន​សិស្សសាលា អាវ​ស​និង​សំពត់​ខៀវ បែរជា​នាំ​គ្នា…

រាជធានី​ភ្នំពេញ ៖ វី​ដេ​អូ​ឃ្លី​ប​ចំនួន​០៣ ត្រូវ​បាន​គេ​ចែកចាយ​តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នៅ​ថ្ងៃ​ទី​០៤ ខែមករា ឆ្នាំ​២០២៤​នេះ បង្ហាញ​ពី​ទ​ង្វើ​អ​សីលធម៌​របស់​សិស្សសាលា​មួយ​ក្រុម ដែល​ស្លៀក​សម្លៀក​បំពាក់​ឯកសណ្ឋាន​សិស្សសាលា អាវ​ស​និង​សំពត់​ខៀវ បែរជា​នាំ​គ្នា ប្រព្រឹត្ត​អំពើ​ហិ​.​ង្សា ទៅ​វិញ ។

បន្ទាប់​ពី​មានការ​ចែកចាយ​វី​ដេ​អូ​ឃ្លី​ប​មួយ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​កបាន​ស៊ែ​រត​ៗ​គ្នា អំពី​សកម្មភាព​ក្មេង​សិស្សសាលា​មួយ​ក្រុម (​ភេទ​ទី​៣ និង​ស្រី​) បាន​ព្រួត​វាយ​សិស្ស​ស្រី​ម្នាក់ នៅ​ដី​វាល​មួយ​កន្លែង តែ​គេ​សង្ស័យ​ថា ហេតុការណ៍​នេះ​កើតឡើង​នៅ​ក្នុងភូមិ​សាស្ដ្រ​រាជធានី​ភ្នំពេញ ។

តាម​រយៈ​វី​ដេ​អូ ដែល​ត្រូវ​បាន​គេ​ចែកចាយ និង​ស៊ែ​រត​ៗ​គ្នា​នោះ បាន​បង្ហាញ​ថា ក្មេង​សិស្សសាលា​មួយ​ក្រុម (​ភេទ​ទី​៣ និង​សិស្ស​ស្រី​ច្រើន​នាក់​) បាន​ព្រួត​វាយ​សិស្ស​ស្រី​ម្នាក់​ទៀត នៅ​ដី​វាល​មួយ​កន្លែង​ពិនិត្យ​មើលទៅ​ដូច​ជា​ស្ថិត​នៅ​ក្នុងភូមិ​សាស្ដ្រ​រាជធានី​ភ្នំពេញ ។

ទោះជាយ៉ាងណា ដើមចម នាំ​ឲ្យ​មាន​អំពើ​ហិ​.​ង្សា​ខាងលើ​នេះ គេ​នៅ​មិន​ទាន់​ដឹង​ថា ផ្ដើម​ចេញពី​រឿង​អ្វី​នោះ​ទេ ប៉ុន្តែ​បុគ្គល​ភេទ​ទី​៣​ម្នាក់ និង​បក្ខពួក បាន​ប្រើប្រាស់​អំពើ​ហិ​.​ង្សា ទៅ​លើ​ក្មេង​ស្រី​វ័យ​ជំទង់​ម្នាក់​ទៀត ដែល​ជា​គូទំនាស់ ដោយ​បុគ្គល​ភេទ​ទី​៣ បាន​និយាយ​ថា គេ​ជា​សិស្ស​ថ្នាក់​ទី​១១ នៃ​វិទ្យាល័យ​ហ៊ុន​សែន​ចាក់​អង្រែ​។ ចំណែកឯ​ប្អូនស្រី​ពាក់អាវ​ខ្មៅ​ដៃខ្លី (​ដូច​ក្នុង​វី​ដេ​អូ​ខាងក្រោម​) សង្ស័យ​ជា​បងធំ ខណៈ​ក្មេង​ស្រី​រង​គ្រោះ​ហៅ បង​ម៉ី ហើយ​នាង​ក៏​បាន​សុំ​ទោស​ហើយ ឲ្យ​ជូន​ទៅ​វិញ​ផង ប៉ុន្តែ បង​ម៉ី នៅ​តែ​សួរ​រក​ហេតុផល រហូត​កើត​មាន​អំពើ​ហិ​.​ង្សា​តែ​ម្តង ។

ក្រោយ​មានការ​ចែកចាយ​វី​ដេ​អូ​លើ​បណ្ដាញ​សង្គម​រួច​មក នៅ​ល្ងាច​ថ្ងៃ​ទី​០៤ ខែមករា ឆ្នាំ​២០២៤​នេះ កម្លាំង​សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ ដើម្បី​ស្វែងរក​ជន​ដៃដល់​។ ទន្ទឹម​គ្នា​នេះ ក៏​មាន​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ VanTha Real បានអោយ​ដឹង​ថា ជន​ភេទ​ទី​៣ និង​បក្ខពួក​ម្នាក់​ទៀត គ្រោង​នឹង​ចូលខ្លួន​សារភាព​នៅ​ប៉ុស្តិ៍​ផង​ដែរ ខណៈ​ពួក​គេ​ទាំង​២​នាក់ បាន​ធ្វើ​ដំណើរ​ទៅ​ដល់​វាល​រេញ ក្នុងស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ៕ ទស្សនាវីដេអូមានដូចខាងក្រោម ៖

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ