ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឆ្នាំ​២០២៣! ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ជាង​៧​លាន​នាក់​​ចូល-​ចេញ​តាម​​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​​

3 ខែ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​រយៈពេល​១​ឆ្នាំ​ ក្នុង​ឆ្នាំ​២០២៣ ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ចូល​និង​ចេញ​តាម​

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​រយៈពេល​១​ឆ្នាំ​ ក្នុង​ឆ្នាំ​២០២៣ ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ចូល​និង​ចេញ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​មាន​ជាង​៧​លា​នាក់​​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​ខេត្តបន្ទាយមានជ័យ​។

លោក វ៉ា​ន់ ដា​រ៉ា​ន ប្រធាន​ទីស្នាក់ការ​ត្រួតពិនិត្យ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ បានឱ្យ​ដឹង​ថា​ ​រយៈពេល​១​ឆ្នាំ​ ក្នុង​ឆ្នាំ​២០២៣​ មាន​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ដែល​ចូល​និង​ចេញ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ខេត្តបន្ទាយមានជ័យ​ឈម​ខេត្ត​ស្រៈ​កែវ​ប្រទេស​ថៃ​មាន​ចំនួន​៧,១៩២,៤៧០​នាក់ និង​ស្រី​៣.៥០៤.៩០៤​នាក់​ និង​ភ្ញៀវ​បរទេស​មាន​ចំនួន​៤.៨០៧.៦៩២​នាក់ ស្រី​២.២៨៨.២៨២​នាក់​។

លោក​បាន​បញ្ជាក់​ថា​ ៖ ​ក្នុង​ចំណោម​ភ្ញៀវ​ដែល​ចូល​និង​ចេញ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ចំនួន​៧.១៩២.៤៧០​នាក់​ ក្នុង​នោះ​មាន​ភ្ញៀវ​ដែល​ចូល​មក​កម្ពុជា​មាន​ចំនួន​៣.៥៧៦.៣៥៤​នាក់​ ស្រី​១.៧៦៦.៥១៤​នាក់​ ភ្ញៀវ​បរទេស​ចំនួន​២.៤០០.៩៨៧​នាក់ ស្រី​១.១៦៤.៦២៦​នាក់ ភ្ញៀវ​ដែល​ចេញ​មាន​ចំនួន​៣.៦១៦.១១៦​នាក់ ស្រី​១.៧៣៨.៣៩០​នាក់ ភ្ញៀវ​បរទេស​ចំនួន​២.៤០៦.៧០៥​នាក់ ស្រី​១.១២៣.៦៥៦​នាក់​។

លោក វ៉ា​ន់ ដា​រ៉ា​ន់ បាន​បញ្ជាក់​ថា​ ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត គឺជា​ច្រក​សម្រាប់​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ចេញ​-ចូល​កម្ពុជា​-​ថៃ ដែល​ត្រូវ​បាន​រៀបចំ​សណ្តាប់ធ្នាប់​និង​ការពារ​សន្តិសុខ​ជូន​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​និង​ច្រក​ទ្វារ​អន្តរជាតិ​ស្ទឹង​បត់​គឺជា​ច្រក​សម្រាប់​រថយន្ត​ដឹក​ទំនិញ​ចេញ​-ចូល​កម្ពុជា​-ថៃ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ