ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រៀមបងប្អូន អាកាសធាតុថ្ងៃ៣០ ធ្នូនេះនឹងក្តៅដល់៣៦អង្សាសេនៅតំបន់មួយចំនួន

3 ខែ មុន

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី​៣០ ខែធ្នូ ឆ្នាំ​២០២៣​នេះ អាកាសធាតុ​នៅ​តំបន់​មួយ​ចំនួន​មានកំ​ដៅ​ក្តៅ​ដល់​៣៦​អង្សា​សេ ។ យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធាន​ទឹកបាន​ឲ្យ​ដឹង​ថា…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី​៣០ ខែធ្នូ ឆ្នាំ​២០២៣​នេះ អាកាសធាតុ​នៅ​តំបន់​មួយ​ចំនួន​មានកំ​ដៅ​ក្តៅ​ដល់​៣៦​អង្សា​សេ ។

យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធាន​ទឹកបាន​ឲ្យ​ដឹង​ថា ស្ថានភាព​ធាតុអាកាស​នៅ​ព្រះរាជាណាចក្រ​កម្ពុជា សម្រាប់​ថ្ងៃ​ទី​៣០ ខែធ្នូ ឆ្នាំ​២០២៣ គឺ​ប្រទេស​កម្ពុជា​ទទួល​ឥទ្ធិពល​ខ្សោយ​ពី​សម្ពាធ​ខ្ពស់​នៅ​លើ​ប្រទេស​ចិន​ជាមួយនឹង​ខ្យល់មូសុង​ឦសាន​ខ្សោយ ។

ក្រសួង​ថា ស្ថានភាព​បែប​នេះ​នឹង​ធ្វើ​ឱ្យ ៖ ចាប់ពី​ថ្ងៃ​ទី​៣០ ខែធ្នូ ឆ្នាំ​២០២៣ ដល់​ថ្ងៃ​ទី​១ ខែមករា ឆ្នាំ​២០២៤ តំបន់​វាលទំនាប មាន​សីតុណ្ហភាព​អប្បបរមា​ពី​២៤-២៦°C និង​សីតុណ្ហភាព​អតិបរមា​ពី​៣៣-៣៦°C ហើយ​ខ្យល់​បក់​មក​ពី​ទិសឦសាន​ក្នុង​ល្បឿន​ពី​១-៣​ម៉ែត្រ​/​វិនាទី ។

ចំណែក​នៅ​តំបន់​ខ្ពង់រាប​មាន​សីតុណ្ហភាព​អប្បបរមា​ពី​២២-២៤°C និង​សីតុណ្ហភាព​អតិបរមា​ពី​៣៣-៣៥°C ហើយ​ខ្យល់​បក់​មក​ពី​ទិសឦសាន ក្នុង​ល្បឿន​ពី​១-៣​ម៉ែត្រ​/​វិនាទី ។

ដោយឡែក នៅ​តំបន់​មាត់សមុទ្រ​មាន​សីតុណ្ហភាព​អប្បបរមា​ពី​២៤-២៦°C និង​សីតុណ្ហភាព​អតិបរមា​ពី​៣៣-៣៥°C ហើយ​ខ្យល់​បក់​មក​ពី​ទិសឦសាន​ក្នុង​ល្បឿន​ពី​១-៣​ម៉ែត្រ​/​វិនាទី ។ រលក​សមុទ្រ​មាន​កម្ពស់​ពី​០,៥០-១,០០​ម៉ែត្រ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ