ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ផ្លោះ​របង​ចូល​ហាង​លួ​.​ច ត្រូវ​បុគ្គលិក​យាម​ភ្ញាក់​ដឹងខ្លួន​ទាន់ ស្រែក​ឡោ​ឆោ

4 ខែ មុន
  • ភ្នំពេញ

បុរស​ជា​ជនសង្ស័យ​ម្នាក់ ត្រូវ​ប្រជាពលរដ្ឋ​ចាប់​បាន រួច​ប្រគល់​ឲ្យ​សមត្ថកិច្ច បន្ទាប់​ពី​ធ្វើ​សកម្មភាព​ផ្លោះ​របង​ហាង​ចូល​ទៅ​លួ​.​ច​ទូរស័ព្ទ​ដៃ​របស់​បុគ្គលិក​ដែល​ដេក​យាម​នៅ​ខាង​មុខ​ហាង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ជា​ជនសង្ស័យ​ម្នាក់ ត្រូវ​ប្រជាពលរដ្ឋ​ចាប់​បាន រួច​ប្រគល់​ឲ្យ​សមត្ថកិច្ច បន្ទាប់​ពី​ធ្វើ​សកម្មភាព​ផ្លោះ​របង​ហាង​ចូល​ទៅ​លួ​.​ច​ទូរស័ព្ទ​ដៃ​របស់​បុគ្គលិក​ដែល​ដេក​យាម​នៅ​ខាង​មុខ​ហាង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១​និង​២០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៦ ខែធ្នូ ឆ្នាំ​២០២៣ នៅ​ត្រង់​ចំណុច​ហាង​មិន​ទាន់​បើក​ដំណើរការ​មួយ​កន្លែង តាម​បណ្ដោយ​ផ្លូវ​៥៦២ ស្ថិត​ក្នុង​សង្កាត់​បឹង​កក់​ទី​១ ខណ្ឌទួលគោក​។

ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ បាន​ប្រាប់​អោយ​ដឹង​ថា «​គាត់​គឺជា​បុគ្គលិក​ហាង​កើតហេតុ ហើយ​ហាង​នោះ​នៅ​មិន​ទាន់​បើក​ដំណើរការ​នៅឡើយ​ទេ​។ ជា​រៀង​រាល់​យប់ ពួក​គាត់​មាន​គ្នា​៣​នាក់ ពេល​ខ្លះ​៤​នាក់ ដាក់​ប៉ៅ​អ៊ី​ដេក​យាម​នៅ​ខាង​មុខ​ហាង ដោយ​មាន​របង​ដែក​កម្ពស់​ជាង​២​ម៉ែត្រ​បិទ​ចាក់សោ​ពី​ខាងក្រៅ​ផង​ដែរ​»​។

ជន​រង​គ្រោះ​បន្ត​ថា «​នៅ​យប់​កើតហេតុ​នេះ ពួក​គាត់​បាន​ដាក់​ប៉ៅ​អ៊ី​ដេក​យាម​នៅ​ខាង​មុខ​ហាង​ជា​ធម្មតា​ដូច​សព្វដង​។ លុះដល់​វេលា​កើតហេតុ ខណៈ​ពេល​ពួក​គាត់​កំពុង​តែ​ដេក​លង់លក់​នោះ ក៏​ស្រាប់តែ​លេចមុខ​ជនសង្ស័យ​ម្នាក់​មក​ធ្វើ​សកម្មភាព​ផ្លោះ​របង​ចូល​មក​លួ​.​ច​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង ម៉ាក Iphone 7 plas ដែល​ជា​ជន​រង​គ្រោះ​ដាក់​នៅ​លើ​ក្បាល​ដំណេក​។ ខណៈ​ពេល​នោះ ជន​រង​គ្រោះ​ក៏​បាន​ភ្ញាក់​ដឹងខ្លួន រួច​ក៏​ស្រែក​ឆោឡោ និង​ស្ទះ​ទៅ​ចាប់​ជនសង្ស័យ​ភ្លាម​ៗ ព្រមទាំង​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​មូលដ្ឋាន​តែ​ម្ដង​»​។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​ធ្វើការ​នាំ​ខ្លួន​ជនសង្ស័យ រួម​ទាំង​វត្ថុ​យក​ទៅ​កាន់​ប៉ុស្តិ៍​នរ​គ​បាល​រដ្ឋបាល​បឹង​កក់​ទី​១ ដើម្បី​សាកសួរ​នាំ និង​ចាត់ការ​ទៅ​តាម​នីតិវិធី​នៃ​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ