ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាជន​ប្រទេស​៥នេះ ​ចាយ​លុយ​សាហា.វ​ជាង​អា​មេ​រិ​ក​ទៀត

4 ខែ មុន

អា​មេ​រិ​ក​ជា​ប្រទេស​មហាអំណាច​លេខ​មួយ​នៅ​លើ​ពិភពលោក ប៉ុន្តែ​អា​មេ​រិ​ក​មិនមែនជាប្រទេស​ដែល​មាន​ថ្លៃ​ជីវភាព​ខ្ពស់​ជាងគេ​ឡើយ​ ។ ក្នុង​មួយ​ខែ​ពលរដ្ឋ​អា​មេ​រិ​កចំណាយត្រឹមតែ​ជាង១.៩០០ដុល្លារ​ប៉ុណ្ណោះ ខ​ណៈ​ដែល​នៅ​ប្រទេស​៥​ទៀតចាយ​លុយរហូតដល់​ជាង​៥​ពាន់​ដុល្លារ​ក្នុង​មួយ​ខែ​ ។ តាម​ស្ថិតិ​ដែល​បាន​ចេញផ្សាយ​ដោយ World Population Review…

អា​មេ​រិ​ក​ជា​ប្រទេស​មហាអំណាច​លេខ​មួយ​នៅ​លើ​ពិភពលោក ប៉ុន្តែ​អា​មេ​រិ​ក​មិនមែនជាប្រទេស​ដែល​មាន​ថ្លៃ​ជីវភាព​ខ្ពស់​ជាងគេ​ឡើយ​ ។

ក្នុង​មួយ​ខែ​ពលរដ្ឋ​អា​មេ​រិ​កចំណាយត្រឹមតែ​ជាង១.៩០០ដុល្លារ​ប៉ុណ្ណោះ ខ​ណៈ​ដែល​នៅ​ប្រទេស​៥​ទៀតចាយ​លុយរហូតដល់​ជាង​៥​ពាន់​ដុល្លារ​ក្នុង​មួយ​ខែ​ ។ តាម​ស្ថិតិ​ដែល​បាន​ចេញផ្សាយ​ដោយ World Population Review បាន​ឲ្យ​ដឹង​ថា ប្រទេស​ដែល​ជាប់​ជា​ប្រទេស​ដែល​មាន​ថ្លៃ​ជីវភាព​ខ្ពស់​ជាងគេ​នៅ​លើ​ពិភពលោក​ទាំង​៥ រួម​មានម៉ូ​ណា​កូ កោះ​ខេ​មេន ស្វី​ស អៀ​ឡង់ និង លី​ច​តេន
​ស្ទី​ន ។

ប្រភព​ដដែល​បាន​អះអាង​ថា ដើម្បី​អាច​រស់នៅ​ក្នុង​ប្រទេស​នេះ​បាន នៅ​ក្នុង​មួយខែ​គឺត្រូវ​រក​លុយ​ឲ្យ​បានរហូត​ដល់​ទៅ​ពី២.៣០០ ទៅ៣.៧០០ដុល្លារ បើ​មិន​ដូច្នេះ​ទេ គឺ​ពិតជា​ពិបាក ។

១-​ម៉ូ​ណា​កូ (Monaco) ៖ ម៉ូ​ណា​កូជា​ប្រទេស​ដែល​មាន​តម្លៃ​ជីវភាព​ថ្លៃ​ជាងគេ​បំផុត​នៅ​លើក​ពិភពលោក ជាប់​លំដាប់ថ្នាក់​លេខ​១ ដោយនៅ​ក្នុង​មួយ​ខែ​ពលរដ្ឋ​នៅ​ក្នុង​ប្រទេស​នេះ ត្រូវការ​ចំណាយ​ថ្លៃ​ជីវភាព រហូត​ដល់​ទៅ​ជា៣.៧០០ដុល្លារ ។ ប្រទេស​នេះ ជា​ប្រទេស​តូច​បំផុត​មួយ​នៅ​លើ​ពិភពលោក ដែល​មាន​ទីតាំង​ស្ថិត​នៅ​ទ្វីបអឺរ៉ុប ដោយ​មាន​ផ្ទៃដី​ប្រមាណ​ជា ២,០២ គីឡូម៉ែត្រ និង មាន ប្រជាពលរដ្ឋ​ត្រឹមតែ៣៦.០០០នាក់ប៉ុណ្ណោះ ។

២-កោះ​ខេ​មែន (Cayman Islands)៖ ស្ថិត​នៅ​លំដាប់ថ្នាក់​ទី​២ ក្នុង​ចំណោម​គោលដៅ​ដ៏​ប្រណិត និង​ថ្លៃ​ជីវភាព​ថ្លៃ​ជាងគេ​ទី​២​នៅ លើ​ពិភពលោក ។ ការ​ចំណាយ​ប្រចាំខែ​របស់​បុគ្គល​ម្នាក់​ៗ​នៅ​ក្នុង​ដែន​កោះ​មួយ​នេះ គឺ​នៅ​ក្នុងរង្វង់ប្រមាណ​ជា២.៨០០ដុល្លារ​។ កោះ​នេះ គឺជា​ប្រជុំ​កោះ​ដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង របស់​ចក្រភព​អង់គ្លេស ដែល​មាន​ទីតាំង​ស្ថិត​នៅ ទ្វីបអាមេរិក​ខាងជើង មាន​ផ្ទៃដី ២៦៤ គីឡូ ម៉ែត្រការ៉េ និង មាន​ប្រជាពលរដ្ឋ​សរុប​ប្រមាណ​ជា​៧ម៉ឺន​នាក់ ។

៣-ប្រទេស​ស្វី​ស (Switzerland) ៖ ជា​ប្រទេស​ឯករាជ្យ និងអ​ព្យា​ក្រិត​បំផុត​មួយ​នៅ​លើ​ពិភពលោក ប៉ុន្តែ​ក៏​ស្ថិត​នៅ​ជា​ប្រទេស ដែល​មាន​ថ្លៃ​ជីវភាព​ខ្ពស់​ជាងគេ​បំផុត​មួយ​ផង​ដែរ ។ នៅ​ក្នុង​ឋានៈ​ជា​ប្រទេស​សន្តិភាព និង សន្តិសុខ​ល្អ​ដាច់​គេ​នៅ​លើ​ពិភពលោក តម្លៃ​ជីវភាព​រស់នៅ​របស់​ពលរដ្ឋ​នៅ​ក្នុង​ប្រទេស​នេះ នៅ​ក្នុង​ម្នាក់​មួយ​ខែ​ត្រូវ​ចំណាយ​រហូត​ដល់​ទៅ​២.៥០០ ដុល្លារ​អា​មេ​រិ​ក​។

៤-អៀរ​ឡង់​(Ireland) ៖ ប្រទេស​ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្តោយ​ឆ្នេរសមុទ្រ​អា​ត្ល​ង់​ទិ​ក​ភាគ​ខាងជើងពោល​គឺស្ថិត​នៅ​ភាគ​ពាយ័ព្យ​នៃ​ទ្វីបអឺរ៉ុប ប្រទេស​នេះ ត្រូវ​បាន​គេ​ដឹង​ថា ជា​ប្រទេស​ដែល​មាន តម្លៃ ជីវភាព​ខ្ពស់​លំដាប់​ទី​៤ ។ ដើម្បី​អាច​រស់នៅ​សមរម្យ​នៅ​ក្នុង​ប្រទេស​នេះ បុគ្គល​ម្នាក់​ៗ​ត្រូវ​រក ប្រាក់​ចំណូល​ជា​មធ្យម​ឲ្យ​បាន​រហូត​ដល់​ទៅ ២.៣០០ ដុល្លារ​នៅ​ក្នុង​មួយ​ខែ ។

៥-លី​ច​តេន​ស្ទី​ន​(Liechtenstein) ៖ ស្ថិត​នៅ​ចន្លោះ​ប្រទេស​អូ​ទ្រី​ស​និង​ស្វី​ស ប្រទេស​លី​ច​តេន​ស្ទី​ន ជា​ប្រទេស​ដែល​ពលរដ្ឋ​ត្រូវ ចំណាយ​ថ្លៃ​ជីវភាព​ខ្ពស់​ជាងគេ​លំដាប់​ទី​៥​នៅ​លើ​ពិភពលោក ។ ប្រទេស​នេះ​មាន​ផ្ទៃដី​ត្រឹមតែ ១៦០ គីឡូ​ម៉ែត្រការ៉េ និង ប្រជាពលរដ្ឋ​ជិត ៤ ម៉ឺន​នាក់​ប៉ុណ្ណោះ ប៉ុន្តែ​នៅ​ក្នុង​មួយ​ខែ​ពលរដ្ឋ​ម្នាក់ ត្រូវ​ចំណាយ​ដល់​ទៅ ជាង​២.៣០០ ដុល្លារ​។ ដោយ ៖ ស ផាត់

អត្ថបទសរសេរ ដោយ