ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទេស​ក្រីក្រ​តោកយ៉ាក​បំផុត​ទាំង​5នៅ​លើ​ពិភពលោក

4 ខែ មុន

ប្រទេស​ដែល​មាន​កម្រិតជីវភាព​ខ្ពស់​បំផុត​នៅ​លើ​ពិភពលោក​គឺ​ភាគច្រើន​នៅ​អឺរ៉ុប ប៉ុន្តែ​ដោយ ឡែក​ ប្រទេស​ដែល​ក្រីក្រ​បំផុត​វិញ ​គឺ​សុទ្ធតែ​ស្ថិត​នៅ​ទ្វីបអាហ្វ្រិក​ទាំងអស់ ។ យោង​ទៅ​តាម​សេចក្តីរាយការណ៍​របស់​ទស្សនាវដ្តី​ហ្វ​ប (Forbs) បាន​ឲ្យ​ដឹង​ថា ប្រទេសដែល​អាច​និយាយ​ថា…

ប្រទេស​ដែល​មាន​កម្រិតជីវភាព​ខ្ពស់​បំផុត​នៅ​លើ​ពិភពលោក​គឺ​ភាគច្រើន​នៅ​អឺរ៉ុប ប៉ុន្តែ​ដោយ ឡែក​ ប្រទេស​ដែល​ក្រីក្រ​បំផុត​វិញ ​គឺ​សុទ្ធតែ​ស្ថិត​នៅ​ទ្វីបអាហ្វ្រិក​ទាំងអស់ ។

យោង​ទៅ​តាម​សេចក្តីរាយការណ៍​របស់​ទស្សនាវដ្តី​ហ្វ​ប (Forbs) បាន​ឲ្យ​ដឹង​ថា ប្រទេសដែល​អាច​និយាយ​ថា មាន​ជីវភាព​ក្រីក្រ​បំផុត​នោះ គឺ​មានស៊ូ​ដង់​ខាងត្បូង ប្រទេស​ប៊ូ​រុន​ឌី សាធារណៈរដ្ឋ​អាហ្វ្រិក​កណ្តាល សូ​ម៉ា​លី និង សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ ។

ប្រភព​ដដែល​បាន​អះអាង​ថា រង្វាស់​នៃ​ភាព​ក្រីក្រ​នេះ គឺ​ផ្អែក​ទៅ​តាម​សូចនាករ​សេដ្ឋកិច្ច ដែល​វាស់វែង​តម្លៃ​នៃ​ទំនិញ និង​សេវាកម្ម​ដែល​ផលិត​នៅ​ក្នុង​ប្រទេស​ទាំងនោះ ។ បណ្តា ប្រទេស​ទាំងនោះ​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ដ៏​ក្រីក្រ​បំផុត​នេះ​គឺ​ដោយសារ​តែ អ​ស្ថិរភាព នយោបាយ អំពើ​ពុក​រលួយ កង្វះ​ហេដ្ឋារចនាសម្ព័ន្ធ ក៏​ដូច​ជា​កង្វះ​ការ​ទទួល​បានការ​អប់រំ និង​ការ​ថែទាំ​សុខភាព ។

១-ប្រទេស​ស៊ូ​ដង់​ខាងត្បូង

ជា​ប្រទេស​ដែល​មាន​ទីតាំង​ភូមិសាស្ត្រ​គ្មាន​សមុទ្រ នៅ​ភាគ កណ្តាល​នៃ​ទ្វីបអាហ្វ្រិក ដែល​មាន​ព្រំដែន​ជាប់​ប្រទេស​៥ តែ​ភាគច្រើន​សុទ្ធតែ​ក្រីក្រ​បំផុត​ដូច​គ្នា ។ ប្រទេស​នេះ ពលរដ្ឋ​សរុប​ជាង​១២​លាន​នាក់ ប៉ុន្តែ​ពួក​គេ​ម្នាក់​ៗ​មាន​ប្រាក់​ចំណូល​ត្រឹមតែ ៥១៥ ដុល្លារ​តែ​ប៉ុណ្ណោះ​នៅ​ក្នុង​មួយ​ឆ្នាំ ។

២-​ប្រទេស​ប៊ូ​រុន​ឌី

ប៊ូ​រុន​ឌី ក៏​ជា​ប្រទេស​ដែល​មិន​មាន​ព្រំដែន​ជាប់​សមុទ្រ​ដែរ ហើយ​មាន​ប្រជាពលរដ្ឋ សរុប ប្រមាណ​ជា ជាង ១៣ លាន​នាក់ ។ ប្រទេស​នេះ ជា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ពឹងផ្អែក ខ្លាំង​ទៅ​លើ​កសិកម្ម ។ ដោយសារ​តែ​អំពើ​ពុក​រលួយ និង សង្គ្រាម ប្រទេស​នេះ ត្រូវ​បាន គេ​ចាត់​ទុក​ថា ជា​ប្រទេស​ដែល​ក្រីក្រ​បំផុត​ទី​២​នៅ​លើ​ពិភពលោក ។ ប្រជាជន​នៅ​ក្នុង​ប្រទេស​នេះ អាច​រកបាន​ប្រាក់​ចំណូល​នៅ​ក្នុង​ម្នាក់​ត្រឹមតែ ៨៩១ ដុល្លារ ប៉ុណ្ណោះ​នៅ​ក្នុង​មួយ​ឆ្នាំ ។

៣-សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល

ប្រទេស​នេះ ក៏​ជា​ប្រទេស​គ្មាន​ព្រំដែន​ជាប់​សមុទ្រ​ផង​ដែរ ប៉ុន្តែ​ពលរដ្ឋ​ភាគច្រើន​ពឹងផ្អែក លើ​វិស័យ​កសិកម្ម​ដើម្បី​ចិញ្ចឹម​គ្រួសារ ។ ប្រទេស​ដែល​មាន ប្រជាជន​ជាង ៥ លាន​នាក់​នេះ គឺ​ត្រូវ​បាន​ហែកហួរ​ដោយ​សង្គ្រាមស៊ីវិល​ផង​ដែរ​។ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ពលរដ្ឋ​នៅ ក្នុង​ប្រទេស​នេះ​នៅ​ក្នុង​ម្នាក់​អាច​រក​ប្រាក់​ចំណូល​គ្រាន់បើ​ជាង​ពលរដ្ឋ​នៅ ស៊ូ​ដង់​ខាងត្បូង និង ប៊ូ​រុន​ឌី ដោយ​ម្នាក់​អាច​រក​ប្រាក់​ចំណូល​បាន ប្រមាណ​ជា ១.១៣០ ដុល្លារ​ដែរ​នៅ​ក្នុង​មួយ​ឆ្នាំ ។

៤-ប្រទេស​សូ​ម៉ា​លី

ប្រទេស​នេះ ​ជា​ប្រទេស​ដែល​សណ្តូក​តាម​បណ្តោយ​ឆ្នេរសមុទ្រ​វែង​ជាងគេ​នៅ​អាហ្វ្រិក ដោយមាន​ប្រជាជន​សរុប១៧លាន​នាក់ ដូច្នេះ​ស្ថានភាព​សេដ្ឋកិច្ច​និង​ឱកាសពាណិជ្ជកម្ម​ក៏ប្រសើរ ជា​ប្រទេស​ទាំង​បី​ខាងលើ ប៉ុន្តែ​សង្គ្រាមជា​ហេតុផល​ដែល​ធ្វើ​អោយ ប្រទេស​នេះជា​ប្រទេស ដែល​ក្រីក្រ​បំផុត​ទី​៤ ដោយ​ពលរដ្ឋ​ម្នាក់​មាន​ចំណូល ត្រឹម ១.៣៧០ដុល្លារ​នៅ​ក្នុងមួយ​ឆ្នាំ ។

៥-សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ

ប្រទេស​នេះ​ ជា​ប្រទេស​ដែល​មាន​ប្រជាជន​ច្រើន គឺ​រហូត​ដល់​ទៅ​ជាង១១២លាន​នាក់ ហើយជា​ប្រទេស​ធំ​ទី​ពីរ​នៅ​អាហ្វ្រិក ។ ប្រទេស​នេះ​ មាន​ស្ថានភាព​ជា​ប្រទេស​ក្រីក្រ​បំផុត​ទី​៥ ក៏​ដោយ សារ​តែ​ហេតុផល​នៃ​សង្គ្រាម​ផង​ដែរ ។ ពលរដ្ឋ​ម្នាក់​នៅ​ក្នុង​ប្រទេស​នេះ​នៅ​ក្នុង​មួយ​ឆ្នាំ​អាច រក ប្រាក់​ចំណូល​បានជាង១.៤៧០ដុល្លារ​នៅ​ក្នុង​មួយ​ឆ្នាំ ។ ជា​សរុបម​ក​វិញ ប្រទេស​ទាំង​៥​ខាងលើ​នេះ ប្រជាជន​មាន​ជីវភាព​លំបាក​ខ្លាំង​។

ងាកមក​កម្ពុជា​យើង​វិញ ប្រទេស​កម្ពុជា​បាន​ក្លាយជា​ប្រទេស​មាន​ប្រាក់​ចំណូល​មធ្យ​មក​ម្រិ​ត​ទាប ចាប់តាំងពី​ឆ្នាំ​២១៥​មក ហើយកម្ពុជា​រំ​ពឹង​ថា ​នឹង​មាន​ប្រាក់​ចំណូល​មធ្យម​កម្រិតខ្ពស់​នៅឆ្នាំ​២០៣០​ខាង​មុខ​៕ ដោយ៖​ស ផាត់

អត្ថបទសរសេរ ដោយ