ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ផ្តល់​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់​ចូលរួម​មង្គល​ការ​របស់​ស្រី​ស្អាត ហ៊ិ​ន ច័ន្ទ​នី​រ័​ត្ន

1 ឆ្នាំ មុន
  • ភ្នំពេញ

ពិធី​មង្គលការ​របស់​តារា​សម្តែង​នាង ហ៊ិ​ន ច័ន្ទ​នី​រ័​ត្ន បាន​រៀបចំ​ឡើង​យ៉ាង​ឱ​ឡា​រឹក និង​អធិកអធម​នា​ថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ​២០២៣​នេះ នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ ដោយនៅ​ក្នុង​នោះ​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ឧត្តម​ក្រុមប្រឹក្សា​ព្រះមហាក្សត្រ ក៏​បាន​ផ្តល់​កិត្តិយស

រាជធានី​ភ្នំពេញ ៖ ពិធី​មង្គលការ​របស់​តារា​សម្តែង​នាង ហ៊ិ​ន ច័ន្ទ​នី​រ័​ត្ន បាន​រៀបចំ​ឡើង​យ៉ាង​ឱ​ឡា​រឹក និង​អធិកអធម​នា​ថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ​២០២៣​នេះ នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ ដោយនៅ​ក្នុង​នោះ​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ឧត្តម​ក្រុមប្រឹក្សា​ព្រះមហាក្សត្រ ក៏​បាន​ផ្តល់​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់​ចូលរួម​នៅ​ក្នុង​ពិធី​នោះ​ផង​ដែរ​។

នេះ​គឺជា​ការ​ផ្តល់​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់ និង​ឧដុង្គឧត្តម​បំផុត​ពី​សំណាក់​សម្តេច​តេ​ជោ ក្នុង​នាម​សម្តេច​ជា​ឪពុកធំ​របស់​កូនកំលោះ គឺ​លោក ឌី ពេជ្រ ដែល​ជា​ស្វាមី​របស់​ស្រី​ស្អាត ហ៊ិ​ន ច័ន្ទ​នី​រ័​ត្ន ។ សម្តេច​តេ​ជោ បាន​ផ្តល់​កិត្តិយស​ថតរូប​ជុំ​គ្នា​ជាមួយនឹង​កូនកំលោះ និង​កូនក្រមុំ ព្រមទាំង​សាច់ញាតិ​ទាំង​សងខាង​ប្រកបដោយ​ភាព​សប្បាយ​រីករាយ​ផង​ដែរ ។

ជា​ការ​កត់សម្គាល់ មង្គលការ​រវាង​លោក ឌី ពេជ្រ និង​ស្រី​ស្អាត ហ៊ី​ន ច័ន្ទ​នី​រ័​ត្ន នា​ពេល​នេះ បាន​កើតឡើង​ក៏​ដោយសារ​ការ​ចេញ​មុខ​ផ្សំផ្គុំ​ពី​សម្តេច​តេ​ជោ​ផង​ដែរ បន្ទាប់​ពី​មានការ​ចុះ​ផ្សាយ​ព័ត៌មាន​ជា​បន្តបន្ទាប់​ជុំវិញ​ចំណងស្នេហា​របស់​អ្នក​ទាំង​ពីរ​ដែល​បន្ត​នូវ​ការ​លាក់បាំង ។

តាម​បណ្តាញ​សង្គម កាលពី​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២៣ សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើក​ឡើង​ថា «​ដើម្បី​ចៀសវាង​មាត់ចាបមាត់ព្រាប ដូច​ពាក្យចាស់​លោក​ពោល​ថា មាត់​វែង​ជាង​ផ្លូវ ជុំវិញ​កូនប្រុស ឌី ពេជ្រ និង​កូនស្រី ហ៊ិ​ន ច័ន្ទ​នី​រ័​ត្ន​។ ក្នុង​ឋានៈ​ជា​ឪពុកធំ​កូន​ពេជ្រ ខ្ញុំ​ត្រូវ​តែ​ចូលរួម​រៀបចំ​ឲ្យ​កូន​ទាំង​ពីរ បាន​ចូល​រោងការ​តាម​ប្រពៃណី​។

សម្តេច​តេ​ជោ​បញ្ជាក់​ថា ថ្ងៃស្អែក (​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០២៣) ឪពុក​ម្តាយ​ខាង​ប្រុស​ចូល​ស្តីដណ្តឹង​កូនស្រី​។ ថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ​២០២៣ កំណត់​ជា​ថ្ងៃ​រៀប​ការ ដែល​គ្រួសារ​ទាំង​សងខាង និង​សាមីខ្លួន​បាន​យល់​ស្រប​តាម​ខ្ញុំ ដែល​ជា​អាចារ្យ​ធំ​រៀបចំ​ពេលវេលា​បែប​នេះ​។ ឈា​.​ម​ច្បាស់​ជា​ខាប់​ជាង​ទឹក និង​សង្ឃឹមថា ពុំ​មាន​អ្នក​ធ្វើ​អត្ថាធិប្បាយ​ណា យក​ទៅ​បកស្រាយ​ផ្សេង​ពី​នេះ​ទៀត​ឡើយ​»​។

ដូច​ការ​គ្រោងទុក តារា​សម្តែង​នាង ហ៊ិ​ន ច័ន្ទ​នី​រ័​ត្ន បាន​ចូល​រោងការ​នៅ​ថ្ងៃ​ទី​២១-២២ ខែធ្នូ ឆ្នាំ​២០២៣ ជាមួយ​អនាគត​ស្វាមី គឺ​លោក ឌី ពេជ្រ ដែល​ជា​ក្មួយ​សម្ដេច​តេ​ជោ បន្ទាប់​ពី​អ្នក​ទាំង​ពីរ​បាន​ភ្ជាប់ពាក្យ​កាលពី​ចុងខែ​តុលា​កន្លង​ទៅ ។ ពិធី​ជួបជុំ​ពិសារ​អាហារ​ពេល​ល្ងាច នៃ​ពិធី​មង្គលការ​របស់​ស្រី​ស្អាត ហ៊ិ​ន ច័ន្ទ​នី​រ័​ត្ន រៀបចំ​នៅ​ថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ​២០២៣ នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ ដែល​ភ្ញៀវ​ភាគច្រើន​ជា​អ្នកសិល្បៈ ចំណែក​ភ្ញៀវ​ខាង​ស្វាមី​នាង​វិញ ភាគច្រើន​ជា​អ្នក​មន្ដ្រីរាជការ ឧកញ៉ា និង​អ្នកជំនួញ​ធំ​ៗ​។

មង្គលការ​របស់​តារា​ស្រី ហ៊ិ​ន ច័ន្ទ​នី​រ័​ត្ន មានការ​តុបតែង​យ៉ាង​ប្រណីត ហើយ​ពិធី​អាពាហ៍ពិពាហ៍​មួយ​នេះ អាច​និយាយ​បាន​ថា ជា​មង្គលការ​ដ៏​ធំ​សម្រាប់​តារា​នៅ​ឆ្នាំ​២០២៣ ។ យ៉ាងណា​ម៉ិ​ញ ក្នុង​ពេល​ដែល​ស្រី​ស្អាត ហ៊ិ​ន ច័ន្ទ​នី​រ័​ត្ន សម្រេច​បញ្ចប់​ភាព​នៅ​នៅ​លីវ​ចូល​រោងការ​មាន​ស្វា​មីនា​ពេល​នេះ គេ​នៅ​មិន​ទាន់​ដឹង​នៅឡើយ​ទេ​ថា តើ​អាជីព​សិល្បៈ​របស់​នាង​នៅ​បន្ត​ទៀត​ឬ​យ៉ាងណា? ក្នុង​ពេល​ដែល​មាន​ស្វាមី​​សំបូរ​ទ្រព្យ ហើយ​អាច​ឲ្យ​នាង​រស់នៅ​យ៉ាង​មាន​ក្តី​សុខ និង​សុភមង្គល​ហើយ​នោះ ។

ទោះបីជា​បែប​ណា នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ស្រី​ស្អាត ហ៊ិ​ន ច័ន្ទ​នី​រ័​ត្ន ក៏​ហាក់​មិន​បាន​ប្រឡូក​ក្នុង​អាជីព​សម្តែង​ឲ្យ​បាន​ជាប់លាប់​ដូច​មុន​ឡើយ ពោល​គឺ​នាង​ត្រឹមតែ​ធ្វើ​ជា​ពិធី​ការិនី​ប្រចាំ​ស្ថានីយ​ទូរ​ទ​ស្ស៍​បាយ័ន និង​ពិធី​មង្គលការ​ធំ​ៗ​ប៉ុណ្ណោះ ។

ស្រី​ស្អាត ហ៊ិ​ន ច័ន្ទ​នី​រ័​ត្ន បាន​ភ្ជាប់ពាក្យ​ជាមួយ​លោក ឌី ពេជ្រ កាលពី​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០២៣ ពោល​គឺ​ក្រោយ​ក្លាយទៅជា​គូរ​ដណ្ដឹង​គ្នា​ជិត​២​ខែ មុន​ពេល​ពួក​គេ​ដល់​វេលា​ក្រាប​ផ្ទឹម​នា​ពេល​នេះ​។ ការ​រៀប​ការ​មង្គលការ តាម​គន្លង​ប្រពៃណី​ខ្មែរ និង​ក្លាយទៅជា​ប្ដី​ប្រពន្ធ​គ្នា​ស្របច្បាប់​នេះ នឹង​អាច​ធ្វើ​ឲ្យ​ចំណង​ស្នេហ៍​របស់​ស្រី​ស្អាត ហ៊ិ​ន ច័ន្ទ​នី​រ័​ត្ន និង​ស្វាមី កាន់តែ​រឹង​មាំ និង​មាន​សុភមង្គល​។

គួរ​រំលឹក​ថាសាទរ​! ស្រី​ស្អាត ហ៊ិ​ន ច័ន្ទ​នី​រ័​ត្ន ចូល​រោងការ​ជាមួយ​ក្មួយ​ប្រុស​សម្ដេច​តេ​ជោ​ថ្ងៃនេះ​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ