ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាទរ​! ស្រី​ស្អាត ហ៊ិ​ន ច័ន្ទ​នី​រ័​ត្ន ចូល​រោងការ​ជា​មួយ​​ក្មួយ​ប្រុស​សម្ដេច​តេ​ជោ​ថ្ងៃនេះ​ហើយ

1 ឆ្នាំ មុន
  • ភ្នំពេញ

តារា​សម្តែង​នាង ហ៊ិ​ន ច័ន្ទ​នី​រ័​ត្ន បាន​ចូល​រោងការ​នៅ​ថ្ងៃនេះ​ហើយ គឺ​ថ្ងៃ​ទី​២១ និង​ថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ​២០២៣ ជាមួយ​អនាគត​ស្វាមី គឺ​លោក ឌី ពេជ្រ ដែល​ជា​ក្មួយ​ប្រុស​សម្ដេច​តេ​ជោ ហ៊ុន សែន បន្ទាប់​ពី​អ្នក​ទាំង​២​

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​នាង ហ៊ិ​ន ច័ន្ទ​នី​រ័​ត្ន បាន​ចូល​រោងការ​នៅ​ថ្ងៃនេះ​ហើយ គឺ​ថ្ងៃ​ទី​២១ និង​ថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ​២០២៣ ជាមួយ​អនាគត​ស្វាមី គឺ​លោក ឌី ពេជ្រ ដែល​ជា​ក្មួយ​ប្រុស​សម្ដេច​តេ​ជោ ហ៊ុន សែន បន្ទាប់​ពី​អ្នក​ទាំង​២​បាន​ភ្ជាប់ពាក្យ​កាលពី​ចុងខែ​តុលា​កន្លង​ទៅ​ថ្មី​ៗ​នេះ ។

ពិធី​ជួបជុំ​ពិសារ​អាហារ​ពេល​ល្ងាច​នៃ​ពិធី​មង្គលការ​របស់​ស្រី​ស្អាត ហ៊ិ​ន ច័ន្ទ​នី​រ័​ត្ន នឹង​រៀបចំ​នៅ​ថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ​២០២៣ ខាង​មុខ​នេះ នៅ​ម​ជ្ឈ​ម​ណ្ឌុ​ល​សន្និបាត និង​ពិ​ព័​ណ​កោះ​ពេជ្រ ដែល​ភ្ញៀវ​ភាគច្រើន​ជា​អ្នកសិល្បៈ ចំណែក​ភ្ញៀវ​ខាង​ស្វាមី​របស់​នាង​វិញ ភាគច្រើន​ជា​អ្នកជំនួញ និង​មន្ដ្រីរាជការ ។

មង្គលការ​របស់​តារា​ស្រី ហ៊ិ​ន ច័ន្ទ​នី​រ័​ត្ន មានការ​តុបតែង​យ៉ាង​ប្រណីត ហើយ​ក៏​មានការ​អញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ និង​មន្ដ្រី​ធំ​ៗ​ជា​ច្រើន​ផង​ដែរ ព្រោះ​ស្វាមី​របស់​តារា​រូប​នះ គឺជា​កូន​ខ្សែ​អ្នកដឹកនាំ ហេតុ​ដូចនេះ​ហើយ​ពិធី​អាពាហ៍ពិពាហ៍​មួយ​នេះ អាច​និយាយ​បាន​ថា ជា​មង្គលការ​ដ៏​ធំ​សម្រាប់​តារា​នៅ​ឆ្នាំ​២០២៣​នេះ ។

មុន​ពេល​ពិធី​មង្គលការ​ចូល​មក​ដល់​នោះ គេ​ឃើញ​មាន​រូបភាព Pre- wedding របស់​ស្រី​ស្អាត ហ៊ិ​ន ច័ន្ទ​នី​រ័​ត្ន និង​ស្វាមី ត្រូវ​បាន​គេ​ចែកចាយ​ពេញ​បណ្តាញ​សង្គម ធ្វើ​ឲ្យ​មហាជន មិត្តភក្តិ​ទាំង​ក្នុង និង​ក្រៅ​សិល្បៈ ព្រមទាំង​ទស្សនិកជន​អ្នកគាំទ្រ​ជា​ច្រើន​នាក់​សម្តែង​ការ​អបអរសាទរ និង​ជូនពរ​រូប​នាង​ជួប​នូវ​សុភមង្គល​ក្នុង​គ្រួសារ ។

យ៉ាងណា​ម៉ិ​ញ ក្នុង​ពេល​ដែល​ស្រី​ស្អាត ហ៊ិ​ន ច័ន្ទ​នី​រ័​ត្ន សម្រេច​បញ្ចប់​ភាព​នៅ​លីវ​ចូល​រោងការ​មាន​ស្វា​មីនា​ពេល​នេះ គេ​នៅ​មិន​ទាន់​ដឹង​នៅឡើយ​ទេ​ថា តើ​អាជីព​សិល្បៈ​របស់​នាង​នៅ​បន្ត​ទៀត​ឬ​យ៉ាង​ណា? ក្នុង​ពេល​ដែល​មាន​ស្វាមី​សំបូរ​ទ្រព្យ​ដែល​អាច​ឲ្យ​នាង​រស់នៅ​យ៉ាង​មាន​ក្តី​សុខ និង​សុភមង្គល​ហើយ​នោះ ។

ទោះបីជា​បែប​ណា នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ស្រី​ស្អាត ហ៊ិ​ន ច័ន្ទ​នី​រ័​ត្ន ក៏​ហាក់​មិន​បាន​ប្រឡូក​ក្នុង​អាជីព​សម្តែង​ឲ្យ​បាន​ជាប់លាប់​ដូច​មុន​ឡើយ ពោល​គឺ​នាង​ត្រឹមតែ​ធ្វើ​ជា​ពិធី​ការិនី​ប្រចាំ​ស្ថានីយ​ទូរ​ទ​ស្ស៍​បាយ័ន និង​ពិធី​មង្គលការ​ធំ​ៗ​តែ​ប៉ុណ្ណោះ ។

ស្រី​ស្អាត ហ៊ិ​ន នី​រ័​ត្ន ក៏​ទើបតែ​ថត​បញ្ចប់រឿង​ចុង​ក្រោយ គឺ​រឿង «​កូនប្រុស​ក្រោម​ពន្លឺព្រះច័ន្ទ​ពេញ​បរ​មី​» ដែល​ជា​ភាពយន្ត​បែប​ប្រវត្តិសាស្ត្រ និយាយ​ពី​ដំណើរ​ជីវិត​របស់​សម្តេច​តេ​ជោ ក្នុង​ការ​តស៊ូ​ស្វែងរក​សុខ​សន្តិភាព​ជូន​ប្រទេស​ជាតិ ។

ស្រី​ស្អាត ហ៊ិ​ន ច័ន្ទ​នី​រ័​ត្ន បាន​ភ្ជាប់ពាក្យ​ជាមួយ​លោក ឌី ពេជ្រ កាលពី​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០២៣ ពោល​គឺ​ក្រោយ​ក្លាយទៅជា​គូរ​ដណ្ដឹង​នឹង​គ្នា​ជិត​២​ខែ មុន​ពេល​ពួក​គេ​ដល់​វេលា​ក្រាប​ផ្ទឹម​តែ​នា​ពេល​នេះ ក្រោម​ការ​ផ្សំផ្គុំ​ពី​សម្តេច​តេ​ជោ ហ៊ុន សែន ។ ការ​រៀប​ការ​មង្គលការ​តាម​គន្លង​ប្រពៃណី​ខ្មែរ និង​ក្លាយទៅជា​ប្ដី​ប្រពន្ធ​គ្នា​ស្របច្បាប់​នេះ នឹង​អាច​ធ្វើ​ឲ្យ​ចំណង​ស្នេហ៍​របស់​ស្រី​ស្អាត ហ៊ិ​ន ច័ន្ទ​នី​រ័​ត្ន ជា​មួយ​នឹង​ស្វាមី​កាន់តែ​រឹង​មាំ និង​លែង​មានការ​រង្គោះរង្គើរ​ដូច​ពេល​មុន​ទៀត​ហើយ ព្រោះ​កន្លង​មក ចំណង​ស្នេហ៍​របស់​ពួក​គេ​ធ្លាប់​ជួប​ភាព​រង្គោះរង្គើ​ល​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​ដែរ ទម្រាំ​បាន​ជួប​គ្នា​វិញ​នា​ពេល​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ