ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូម​ប្រុង​ប្រយ័ត្ន​! អាកាសធាតុ​បន្ត​ចុះ​ត្រជាក់​ដល់​​១៥​អង្សា​សេ​

4 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​បាន​បញ្ជាក់​ថា ស្ថានភាព​អាកាស​ធាតុនៅព្រះ​រាជាណាចក្រ​កម្ពុជា ចាប់ពី​ថ្ងៃ​ទី​២២ ដល់​ថ្ងៃ​ទី​២៤ ខែធ្នូ ឆ្នាំ​២០២៣ ធាតុអាកាស​ចុះ​ត្រជាក់​នៅ​ពេល​ព្រឹក​រហូត​ដល់​១៥​អង្សា​សេ…

រាជធានី​ភ្នំពេញ​ ៖​ ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​បាន​បញ្ជាក់​ថា ស្ថានភាព​អាកាស​ធាតុនៅ
ព្រះ​រាជាណាចក្រ​កម្ពុជា ចាប់ពី​ថ្ងៃ​ទី​២២ ដល់​ថ្ងៃ​ទី​២៤ ខែធ្នូ ឆ្នាំ​២០២៣ ធាតុអាកាស​ចុះ​ត្រជាក់​នៅ​ពេល​ព្រឹក​រហូត​ដល់​១៥​អង្សា​សេ ​។

យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ នៅ​ថ្ងៃ​ទី​២២ ​ធ្នូ ឆ្នាំ​២០២៣​បាន​ឲ្យ​ដឹង​ថា ​តំបន់​វាលទំនាបសីតុណ្ហភាព​អប្បបរមា​ពី​១៦-២៣​អង្សា​សេ និង​សីតុណ្ហភាព​អតិ​បរមា​ពី​២៨-៣០​អង្សា​សេ ​ហើយ​ខ្យល់​បក់​មក​ពី​ទិសឦសាន ក្នុង​ល្បឿន​ពី​៤-៦​ម៉ែត្រ​/​វិនាទី​ ។​ខេត្ត​ប៉ៃលិន បន្ទាយ​មាន​ជ័យ បាត់ដំបង និង​ខេត្តសៀមរាប សីតុណ្ហភាព​អប្បបរមា​ពី​១៦-១៨​អង្សា
​សេ​ ។

ចំណែក​នៅ​តំបន់​ខ្ពង់រាប​មានសីតុណ្ហភាព​អប្បបរមា​ពី​១៥-២២​អង្សា​សេ​ និង​សីតុណ្ហភាព​អតិបរមា​ពី​២៧-២៩​អង្សា​សេ ​ហើយ​ខ្យល់​បក់​មក​ពី​ទិសឦសាន ក្នុង​ល្បឿន​ពី​៥-៧​ម៉ែត្រ​/​វិនាទី ​។ ខេត្ត​ឧត្តរ​មានជ័យ មណ្ឌលគិរី ព្រះ​វិហារ និង​ខេត្តរតនគិរី សីតុណ្ហភាព​អប្បបរមា​ពី​១៥-១៧​អង្សា​សេ​ ។

ដោយឡែក​ តំបន់​មាត់សមុទ្រ​មានសីតុណ្ហភាព​អប្បបរមា​ពី​២១-២៣​អង្សា​សេ និង​សីតុណ្ហភាព​អតិបរមា​ពី​២៩-៣១​អង្សា​សេ​ហើយ​ខ្យល់​បក់​មក​ពី​ទិសឦសាន​ក្នុង​ល្បឿន​ពី​១-២​ម៉ែត្រ​/​វិនាទី​។​រលក​សមុទ្រ​មាន​កម្ពស់​ពី​១,០០-១,៧៥​ម៉ែត្រ​ ។

ក្រសួង​បាន​លើក​ឡើង​ថា​ អាស្រ័យ​ពី​ស្ថានភាព​ធាតុអាកាស​ដូច​បាន​ជម្រាប​ជូន​ខាងលើ សូម​សាធារណៈជន​ជ្រាប​ជា​ព័ត៌មាន និង​ប្រុង​ប្រយ័ត្ន ថែរក្សា​សុខភាព ស្លៀក​សម្លៀក​បំពាក់​ឱ្យ​បាន​គត់មត់ ដើម្បី​បង្ការ​ពី​ជំងឺ​ដ​ង្កា​ត់​នានា ដែល​អាច​កើត​មាន​ឡើងជា​យថាហេតុ​ ។​

អត្ថបទសរសេរ ដោយ