ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​បុរស​ម្នាក់ និង​គ្រឿងចក្រ​១​គ្រឿង ខណៈ​កំពុង​ឈូស​ឆាយដី​ព្រៃ

4 ខែ មុន
  • ស្ទឹងត្រែង

បុរស​ម្នាក់​ត្រូវ​បាន​កម្លាំង​ចម្រុះ​ឃាត់ខ្លួន​ជាមួយនឹង​គ្រឿងចក្រ​មួយ​គ្រឿង កាលពី​វេលា​ម៉ោង​១៦​និង​៥០​នាទី​ល្ងាច ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០២៣ ខណៈ​ពេល​កំពុង​ប្រើប្រាស់​គ្រឿងចក្រ​ឈូស​ឆាយដី​ព្រៃ​ខុសច្បាប់

ខេត្តស្ទឹងត្រែង ៖ បុរស​ម្នាក់​ត្រូវ​បាន​កម្លាំង​ចម្រុះ​ឃាត់ខ្លួន​ជាមួយនឹង​គ្រឿងចក្រ​មួយ​គ្រឿង កាលពី​វេលា​ម៉ោង​១៦​និង​៥០​នាទី​ល្ងាច ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០២៣ ខណៈ​ពេល​កំពុង​ប្រើប្រាស់​គ្រឿងចក្រ​ឈូស​ឆាយដី​ព្រៃ​ខុសច្បាប់ ស្ថិត​នៅ​ក្នុងភូមិ​អូរ​គ្រៀង ឃុំ​អូរ​គ្រៀង ស្រុក​អូរ​គ្រៀង​សែន​ជ័យ ខេត្តក្រចេះ​។

តាម​ប្រភព​ព័ត៌មាន បាន​ប្រាប់​ឲ្យ​ដឹង​ថា កាលពី​រសៀល​ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០២៣ កម្លាំង​មូល​ដា្ឋ​ន​កងរាជអាវុធហត្ថ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស កម្លាំង​ដែនជម្រកសត្វព្រៃ​សំបូរ មន្ត្រី​រដ្ឋបាល​ព្រៃឈើ​អូរ​គ្រៀង បាន​ចុះ​បង្ក្រាប​ការ​ឈូស​ឆាយ​រាន​ដី​ព្រៃ​ខុសច្បាប់ នៅ​ចំណុច UTM (៦២៨៦០១.១៤៤០២៤៦) ស្ថិត​ក្នុងភូមិ​អូរ​គ្រៀង ឃុំ​អូរ​គ្រៀង ស្រុក​អូរ​គ្រៀង​សែន​ជ័យ ខេត្តក្រចេះ​។

ប្រភព​ដដែល​បន្ត​ថា ជា​លទ្ធផល កម្លាំង​ចម្រុះ​បាន​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​មានឈ្មោះ រស់ យិ​ន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​បើកបរ​ត្រាក់ទ័រ មាន​ទីលំនៅ​ភូមិ​អូរ​គ្រៀង ឃុំ​អូរ​គ្រៀង ស្រុក​អូរ​គ្រៀង​សែន​ជ័យ ខេត្តក្រចេះ​។ ហើយ​ដកហូត​វត្ថុ​តាង អា​ប៊ុល​ចំនួន​១​គ្រឿង ម៉ាក​KOMAT SU ពណ៌​លឿង​។

បច្ចុប្បន្ន ជនសង្ស័យ រួម​នឹង​វត្ថុ​តាង​ខាងលើ ត្រូវ​បាន​ប្រគល់​ជូន​សង្កាត់​រដ្ឋបាល​ព្រៃឈើ​អូរ​គ្រៀង ដើម្បី​ចាត់​នីតិវិធី​នៃ​ច្បាប់​បន្ដ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ