ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាងតូចម្នាក់ស្លា.ប់​ពេល​កំពុង​ជិះ​កូន​ឡាន ខណៈឪពុកម្តាយ និង​សមត្ថកិច្ចសង្ស័យករណីផ្សេងគ្នា​

4 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្មេង​ស្រី​អាយុ​ជាង​១​ខួប​ម្នាក់​បាន​ស្លា.ប់​ក្នុង​ខណៈ​ពេល​កំពុង​ជិះ​កូន​រថយន្ត​ខ្សែ​វិល​

រាជធានី​ភ្នំពេញ ៖ ក្មេង​ស្រី​អាយុ​ជាង​១​ខួប​ម្នាក់​បាន​ស្លា.ប់​ក្នុង​ខណៈ​ពេល​កំពុង​ជិះ​កូន​រថយន្ត​ខ្សែ​វិល​ជុំ​បញ្ជា​ដោយ​ចរន្តអគ្គិសនី​នៅ​លើ​ផ្លូវដែក ​(​កូន​រថយន្ត​សម្រាប់​ក្មេងៗតូច​ជិះ​​កម្សាន្ត​) ​។ ​ភ្លាម​ៗ​ក្រុម​គ្រួសារ​សង្ស័យ​ចរន្ត​អគ្គី​ស​នី​ឆ.ក់ ។ ប៉ុន្តែ​តាម​ការ​ពិនិត្យ​កោសល្យវិច័យ សមត្ថកិច្ច​សង្ស័យ​ក្មេង​ស្រី​ខាងលើ​ស្លា.ប់​ដោយ​គាំងបេះដូង ហើយ​សមត្ថ​កិ​ច្ចកំពុងធ្វើការ​ស្រាវជ្រាវ​បន្ត​ផង​ដែរ​។

ហេតុការណ៍ខាងលើ​​​នេះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​១៧ ខែធ្នូ ឆ្នាំ​២០២៣ នៅ​ក្នុងភូមិ​ព្រៃរ​ងៀង សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ​។

ក្មេង​ស្រី​រង​គ្រោះ​រូប​នោះ​ឈ្មោះ ហ៊ុន ចាន់​សុ​ភ័​ក្ត្រា អាយុ​ជាង​១​ខួប មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ ។

អ្នក​ភូមិ​បាន​និយាយ​ថា នៅ​វេលា​យប់​ថ្ងៃ​កើតហេតុ​ ក្មេង​ស្រី​រងគ្រោះ​ខាងលើ​ត្រូវ​បាន​ឪពុក​ម្ដាយ​នាំ​ទៅ​ដើរ​លេង​នៅ​ទីតាំង​ដែល​ដាក់​តាំង​លក់ដូរ​ផលិតផល​ផ្សេង​ៗ​ស្ថិត​នៅ​ក្នុងភូមិ​នោះ​ដែរ លុះ​ពេល​ទៅ​ដល់​ក៏​បាន​ឲ្យ​នាង​ជិះ​កូន​រថយន្ត​ខ្សែ​វិល​ជុំ​ដែល​បញ្ជា​ដោយ​ចរន្តអគ្គិសនី​នៅ​លើ​ផ្លូវដែក​(​កូន​រថយន្ត​សម្រាប់ក្មេងៗតូច​​​ជិះ​កម្សាន្ត​​) ដែល​មាន​ដាក់​នៅ​ទីតាំង​នោះ​ដែរ​ ។ ​ខណៈ​ពេល​កំពុង​តែ​ជិះ​សុខ​ៗ ស្រាប់តែ​នាង​តូច​ដា.ច់ខ្យល់​ស្លា.ប់​បាត់បង់​ជីវិត​ភ្លាម​ៗ ជា​ហេតុ​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ដោយ​អ្នក​នៅ​ទីនោះ​ម្នាក់​ៗ​នឹក​ស្មាន​មិន​ដល់​ថា រឿង​ដ៏​កម្រ​បែប​នេះ​អាច​កើតឡើង​បាន ព្រោះតែ​កន្លង​មក​ពុំដែល​មាន​អ្នក​ស្លា.ប់​ដោយសារ​ជិះ​រថយន្ត​ខ្សែ​វិល​ជុំ​បែប​នេះ​ឡើយ​។

តាម​ប្រភព​ដដែល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ក្រោយ​ពេល​កើតហេតុ​ភ្លាម​ៗ​ ក្រុម​គ្រួសារ​ក្មេង​ស្រី​រង​គ្រោះ​បាន​ដាក់​ការ​សង្ស័យ​ថា​ នាង​​ត្រូវ​ចរន្ត​អគ្គី​ស​នី​ឆ.ក់ ។ ដោយឡែក​កម្លាំង​អាជ្ញាធរ​សង្កាត់ និង​នគរបាល​ប៉ុស្តិ៍​ភ្លើង​ឆេះ​រទេះ បាន​ចុះ​ទៅ​កាន់​ទីនោះ​ភ្លាម​ៗ​។ បន្ទាប់​មក​បាន​រាយការណ៍​បន្ត​ទៅ​កាន់​នគរបាល​ការិយាល័យ​បច្ចេកទេស​វិទ្យាសាស្ត្រ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ធ្វើការ​ពិនិត្យ​កោសល្យវិច័យ ហើយ​នគរបាល​បាន​សន្និដ្ឋាន​ថា​ក្មេង​ស្រី​រូប​នេះ​ស្លា.ប់​ដោយសារ​​គាំងបេះដូង តែ​ទោះបី​ជា​យ៉ាងណា​ នគរបាល​នៅ​តែ​បន្ត​ធ្វើការ​ស្រាវជ្រាវ​ជា​បន្ត​ទៀត​ផង​ដែរ​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ