ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាង សុជាតា ប្រកាស​ឲ្យ​នារី​ម្នាក់​ចេញ​មុខ​សុំ​ទោស ក្រោយ​យក​រូប​នាង​កាត់​.​ត​មិន​សមរម្យ

4 ខែ មុន
  • ភ្នំពេញ

តារា​សម្តែង​វ័យក្មេង​នាង អាង សុជាតា បាន​ប្រកាស​ឲ្យ​នារី​ម្នាក់​ចេញ​មុខ​សុំ​ទោស​នាង​ជា​សាធារណៈ បន្ទាប់​ពី​នារី​រូប​នោះ​បាន​យក​រូបភាព​របស់​នាង​ទៅ​កាត់​.​ត​ក្នុង​រូបភាព​មួយ​មិន​សមរម្យ ហើយ​បង្ហោះ​នៅ​តាម​បណ្តាញ​សង្គម ដែល​ធ្វើ​អោយ

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​វ័យក្មេង​នាង អាង សុជាតា បាន​ប្រកាស​ឲ្យ​នារី​ម្នាក់​ចេញ​មុខ​សុំ​ទោស​នាង​ជា​សាធារណៈ បន្ទាប់​ពី​នារី​រូប​នោះ​បាន​យក​រូបភាព​របស់​នាង​ទៅ​កាត់​.​ត​ក្នុង​រូបភាព​មួយ​មិន​សមរម្យ ហើយ​បង្ហោះ​នៅ​តាម​បណ្តាញ​សង្គម ដែល​ធ្វើ​អោយ​ប៉ះពាល់​ដល់​កិត្តិយស​របស់​នាង​យ៉ាង​ខ្លាំង ។

ស្រី​ស្អាត អាង សុជាតា បាន​បង្ហាញ​គណនី TIK TOK របស់​នារី​រូប​នោះ មានឈ្មោះ​ថា «sandydaos» ដែល​បាន​យក​រូបភាព​របស់​នាង​មួយ​ចំនួន​ទៅ​កាត់​.​ត​តាម​បច្ចេកទេស filter ដោយ​ភ្ជាប់​ទៅ​ការ​ស្លៀកពាក់​បង្ហាញ​ដើមទ្រូង​ធំ​ៗ រួច​បង្ហោះ​ជា​សាធារណៈ នាំ​ឲ្យ​មហាជន​មួយ​ចំនួន​មានការ​ភាន់ច្រឡំ ។ ហើយ​សកម្មភាព​មួយ​នេះ បាន​ធ្វើ​ឲ្យ​ស្រី​ស្អាត អាង សុជាតា ហាក់​ក្តៅ​ចុង​ច្រមុះ និង​សម្តែង​ការ​មិន​សប្បាយចិត្ត​ឡើយ ត្បិត​រូប​នាង​មិន​បាន​ធ្វើ​រឿង​ទាំងនេះ​ឡើយ ក្នុង​ពេល​នាង​ក៏​បាន​ប្រកាស​ឲ្យ​នារី​ម្នាក់​នេះ ចេញ​មុខ​សុំ​ទោស​រូប​នាង​ជា​សាធារណៈ​នៅ​មុន​ពេល​នាង​អស់​ការ​អត់ធ្មត់ ហើយនឹង​មាន​វិធានការ​ផ្លូវច្បាប់ ។

ស្រី​ស្អាត អាង សុជាតា បាន​បង្ហោះ​តាម​បណ្តាញ​សង្គម​ថា «​គ្មាន​ពេល​លេងសើច​ទេ ក្បា​.​លក​ញ្ចា​.​ស់​អស់ហើយ កុំមក​និយាយ​ថា លេង​តាម filter កុំ​គិត​ថា​រកមុខ​មិនឃើញ គ្រាន់​ប្រាប់ ដឹងខ្លួន​ចេញ​មក​សុំ​ទោស កុំអោយ​ខ្ញុំ​ដល់​.​ក​»​។

យ៉ាងណា​ម៉ិ​ញ ក្រោយ​បញ្ចេញ​រឿងរ៉ាវ​ខាងលើ​នេះ​ជា​សាធារណៈ មហាជន ជា​ពិសេស​បណ្តា​អ្នកគាំទ្រ​តារា​សម្តែង អាង សុជាតា ជា​ច្រើន​ក៏​នាំ​គ្នា​សម្តែង​ការ​មិន​សប្បាយ​ដូច​គ្នា​ផង​ដែរ និង​បាន​ចាត់​ទុក​រឿង​នេះ ជា​ការ​បំ​ពុ​.​ល​សង្គម ក្នុង​ពេល​ដែល​គេ​យល់​ថា កន្លង​មក តារា​ស្រី​រូប​នេះ មិន​ដែល​ស្លៀកពាក់​សិ​.​ច​ស៊ី​ហួសហេតុ​នោះ​ឡើយ បើ​ទោះបីជា​ពេល​នេះ នាង​គឺជា​តារា​ដែល​មានឈ្មោះ​បោះ​សម្លេង​ម្នាក់​ក៏​ដោយ ។

ទោះបីជា​យ៉ាងណា ពាក់ព័ន្ធ​បញ្ហា​ខាងលើ​នេះ កោះសន្តិភាព​នៅ​មិន​ទាន់​អាច​សុំ​ការ​បកស្រាយ​បន្ថែម​ពី​តារា​សម្តែង​នាង អាង សុជាតា នៅឡើយ​ទេ ក្នុង​ពេល​ដែល​ការ​សាកសួរ​មិន​មានការ​ឆ្លើយ​តប ។

ដោយឡែក​ម្តាយ អាង សុជាតា គឺ​អ្នក​នាង ផា​ន់ ផា​ភួង បាន​អះអាង​ប្រាប់​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និ​ច​ថា «​ចំពោះ​រឿង​នេះ អ្នក​នាង​ក៏​មិន​បានដឹង​ច្បាស់​ដែរ ប៉ុន្តែ​កន្លង​មក ក៏​មាន​គេ​យក​រូប​របស់ សុជាតា ទៅ​លេង​ច្រើន​ដែរ ដោយនៅ​ក្នុង​នោះ មាន​មួយ​ចំនួន​ក៏​យក​ទៅ​លេង​មិន​សមរម្យ​ដូច​គ្នា​នេះ​ដែរ​» ។

អ្នក​នាង​បញ្ជាក់​ថា «​ក្រោយ​ដឹង​រឿង​នេះ អាង សុជាតា ខឹង​ខ្លាំង​ណាស់ ព្រោះ​វា​ធ្វើ​ឲ្យ​ប៉ះពាល់​កិត្តិយស​យើង​ដែរ ដោយសារ​អ្នកខ្លះ​គាត់​មិនដឹង​ថា យើង​ស្លៀកពាក់​សិ​.​ច​ស៊ី​បែប​នេះ ទាំង​ដែល​យើង​មិន​ដែល​ធ្វើ​រឿង​បែប​នេះ​ឡើយ​»​។

យ៉ាងណា បើ​តាម​អ្នក​នាង ផា​ភួង ថា «​រហូត​មក​ទល់​នា​ពេល​នេះ អ្នក​នាង​ក៏​មិន​ទាន់​បានដឹង​ថា នារី​ម្នាក់​នោះ​បាន​លុប​រូបភាព និង​ចេញ​មុខ​សុំ​ទោស អាង សុជាតា ហើយ​ឬ​នៅ​ដែរ? ព្រោះ​មួយ​រយៈ​នេះ រូប​នាង និង​កូន​មានការ​ងារ​រវល់​រៀង​ៗ​ខ្លួន​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ