ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំណាព្យ​កវី ឡុ​ច ច​ន្ថា ចំណាយពេល​សរសេរ​ជាង​១២​ឆ្នាំ និង​បកប្រែ​ជា​២​ភាសា ចេញផ្សាយ​ជា​ផ្លូវការ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កំណាព្យ មាន​ចំណងជើង​ថា «​ចន្លោះ​» របស់​កវី ឡុ​ច ច​ន្ថា ដែល​បាន​ចំណាយពេល​សរសេរ និង​ចងក្រង​ប្រមាណ​ជាង​១២​ឆ្នាំ ព្រមទាំង​បកប្រែ​ទៅ​ជា​២​ភាសា គឺ​ភាសា​អង់គ្លេស និង​ភាសា​ចិន បាន​ចេញផ្សាយ​ជា​ផ្លូវការ​ហើយ ខណៈ​ពេល​ដែល​កំណាព្យ​នេះ ធ្វើ​ឡើង​ក្នុង​គោលបំណង​លើក​ស្ទួយ​ចរន្ត​អក្សរសិល្ប៍​ទំនើប​ខ្មែរ​ឱ្យ​រត់​ទាន់​ចលនា​អក្សរសិល្ប៍​ទំនើប​របស់​ពិភពលោក ។

លោក ឡុ​ច ច​ន្ថា បាន​លើក​ឡើង​ថា «​ចន្លោះ​» ជា​ចំណងជើង​សៀវភៅ​កំណាព្យ​ទំនើប នៅ​ពេល​ដែល​អ្នក​អាន​ទំព័រ​ដំបូង នឹង​ឃើញ​លោក​សរសេរ​ថា «​កំណាព្យ​កើត​ពី​ក្តី​ស្រលាញ់ ដើម្បី​ក្តី​ស្រលាញ់ និង​សន្តិភាព​!»​។ នៅ​ពេល​កវី​មាន​ចំណាប់អារម្មណ៍ ឬ​មនោសញ្ចេតនា​ចំពោះ​អ្វីមួយ​ដូច​ជា មនុស្ស ធម្មជាតិ ឬ​ព្រឹត្តិការណ៍​សង្គម​ជុំវិញ ដែល​ធ្វើ​ឱ្យ​កវី​ទទួល​អារម្មណ៍ ទទួល​ការ​រំជួលចិត្ត ឬ​ក៏​បណ្តុះ​នូវ​សេចក្តី​ស្រលាញ់​ជាដើម នៅ​ពេល​នោះ កំណាព្យ​ក៏​កើតឡើង​ដោយ​មិនដឹង​ខ្លួន​។

លោក​បញ្ជាក់​ថា កវី​ប្រៀប​បាន​នឹង​ស្លាបប៉ាកកា ដែល​ផ្តា​ន​អក្សរ​ទៅ​តាម​មនោសញ្ចេតនា​នៃ​សេចក្តី​ស្រលាញ់​នោះ​។ កំណាព្យ​លើស​ពី​ការ​កម្សាន្ត​។ កំណាព្យ​ជា​ភាសា​ព្រ​លឹ​.​ង​វិញ្ញាណ​។ កំណាព្យ​ជា​ភាសា​នៃ​សេចក្តី​ស្រលាញ់​ដ៏​បរិសុទ្ធ ។

លោក​បន្ថែម​ថា កំណាព្យ​ដឹកនាំ​អ្នក​អាន​ឱ្យ​មានការ​គិត​ស៊ីជម្រៅ កំណាព្យ​អាច​នាំ​ទៅ​ដល់​សច្ចភាព​ខាងក្នុង​របស់​ខ្លួន បណ្តុះ​ឱ្យ​អ្នក​អាន​មាន​ទស្សនវិស័យ​វែង​ឆ្ងាយ ផ្តល់​នូវ​សន្តិភាព​ក្នុង​ខ្លួន និង​ពិភព​ខាងក្រៅ ព្រមទាំង​សេចក្តី​ស្រលាញ់ មេត្តា​អធ្យាស្រ័យ​ដល់​គ្នា​។ យើង​អាច​សិក្សា​បន្ថែម​ពី​កវី​ល្បី​ៗ​លើ​ពិភពលោក ដូច​ជា ៖ កវី Li Bia, Rumi, Rabindranath Tagore, Walt Whitman , Robert Frost ជាដើម​។ នៅ​ពេល​ប្រទេស​ជឿនលឿន គេ​ឱ្យ​តម្លៃ​កំណាព្យ​ណាស់ រហូត​ដល់​មាន​សាកល​វិ​ទ្យ​ល័យ Queen’s University នៅ​ប្រទេស​អង់គ្លេស​ជាដើម មាន​បើក​ថ្នាក់​បរិ​ញ្ញ​ប​ត្រ​ជាន់ខ្ពស់ អំពី កំណាព្យ​ជាដើម​។ សូម​បើក​បេះដូង​ឱ្យ​ទូលាយ​ក្នុង​ការ​សិក្សា​ពី ពិភពលោក​ជុំវិញ ដើម្បី​រុញ​រំកិល​អក្សរសិល្ប៍​ខ្លួន​ទៅ​កាន់តែ​ខ្ពស់​ក្នុង​ឆាក​អន្តរជាតិ​។

ដោយឡែក​កវី យ៉េ​ង ឈាង​លី ដែល​គេ​ស្គាល់​ថា គឺជា​កវី​ទំនើប​មួយ​រូប បាន​លើក​ឡើង​ស្រ​ដៀង​គ្នា​ផង​ដែរ​ថា កំណាព្យ​ទំនើប គឺ​ផ្តល់​សេរីភាព​ឱ្យ​ត្មែ​ង ក្នុង​ការ​តាក់តែង​កំណាព្យ​ស្រប​តាម​ភាសា​បេះដូង​របស់​ខ្លួន​។ កំណាព្យ​នេះ មិន​កំណត់​ដែន​ចំណេះដឹង​ឡើយ​។ មនុស្ស​គ្រប់​វ័យ គ្រប់​កម្រិត គ្រប់​ភេ​.​ទ គ្រប់​កម្រិត​ចំណេះដឹង អាច​ចូលរួម​អាន និង​គិត​ដោយ​ស្មើភាព ហើយ​កវី​បាន​ដកខ្លួន​ទៅ​ម្ខាង​។ កំណាព្យ​ប្រភេទ​នេះ ត្រូវ​បាន​ទទួលស្គាល់​ក្នុង​សកលលោក ពុំ​មែន​តែ​នៅ​លោក​ខាងលិច​ឡើយ​។

ចំណែក​កវី ជិន មាស ក៏​បាន​លើក​ឡើង​ដែរ​ថា កវី​គ្រប់​រូប​ដែល​អាច​សរសេរ​កំណាព្យ​បាន ឬ​ដោយសារ​ចំណុច​មួយ​នេះ​ជា​កំហិត គ្រាន់តែ​ថា មុំ ឬ​ជ្រុង​មនោសញ្ចេតនា​ដែល​កវី​គ្រប់​រូប​វា​.​យ​ចេញ​មក​ខុស​ៗ​គ្នា​ដោយ​អន្លើ​ខ្លះ​ៗ ទៅ​តាម​មនោ​រម្ម​ណ៍​ដែល​លោក​បាន​ប៉ះ​ផ្ទប់ ក្នុង​មុំ ឬ​ជ្រុង​នោះ​។ តែ​ទោះបីជា​យ៉ាងណា អ្វី​ដែល​កវី​នោះ​ទា​.​ញ​វា​ចេញ​មក​ទាំង​ប៉ុន្មាន សុទ្ធតែ​កើត​ចេញពី​ការ​ស្រឡាញ់ ឬ​ព្រោះតែ​ការ​ស្រឡាញ់​ដ៏​បរិសុទ្ធ​ដ៏​ពិតប្រាកដ ៕