ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​នាង​តូច ជេន​ណា បង្ហាញ​វត្តមាន​សម្តែង​អម​របាំ​ខ្មែរលើ​ទូរទស្សន៍​ធំ​មួយ​របស់​ចិន​(វីដេអូ)

2 ឆ្នាំ មុន
  • ភ្នំពេញ

ជា​មោទនភាព​មួយទៀត​សម្រាប់​ប្រទេស​ជាតិ ក្នុង​ពេល​ដែល​ព្រះ​នាង​នរោត្តម ជេន​ណា បាន​បង្ហាញ​វត្តមាន​ច្រៀង​ចម្រៀង​ខ្មែរ នៅ​ក្នុង​សម្លៀក​បំពាក់​ប្រពៃណី​ខ្មែរ ដោយ​មានការ​សម្តែង រាំ​របាំ​ពិសេស​មួយ បង្ហាញ​តាម

ប្រទេស​ចិន ៖ ជា​មោទនភាព​មួយទៀត​សម្រាប់​ប្រទេស​ជាតិ ក្នុង​ពេល​ដែល​ព្រះ​នាង​នរោត្តម ជេន​ណា បាន​បង្ហាញ​វត្តមាន​ច្រៀង​ចម្រៀង​ខ្មែរ នៅ​ក្នុង​សម្លៀក​បំពាក់​ប្រពៃណី​ខ្មែរ ដោយ​មានការ​សម្តែង រាំ​របាំ​ពិសេស​មួយ បង្ហាញ​តាម​រយៈ​កញ្ចក់​ទូរទស្សន៍​ដ៏​ធំ​មួយ​ក្នុង​ប្រទេស​ចិន​។

ព្រះ​នាង ជេន​ណា ត្រូវ​បាន​យាង​អញ្ជើញ​ឲ្យ​ចូលរួម​សម្តែង​ក្នុង​កម្មវិធី​មួយ ដែល​មានឈ្មោះ​ថា «A World of Great Harmony» របស់​ស្ថានីយទូរទស្សន៍ CCTV ប្រទេស​ចិន ដោយនៅ​ក្នុង​នោះ ក្រៅពី​ការ​ច្រៀង​បទ​ជា​ភាសា​ខ្មែរ​ហើយ​នោះ ព្រះ​នាង​ក៏​បាន​បកស្រាយ​ចម្រៀង​ជា​ភាសា​ចិន ជាមួយ​កុមា​រា និង​កុមារ​រី​ជនជាតិ​ចិន​ផង​ដែរ ។

ក្រោយ​ការ​សម្តែង​បាន​បញ្ចប់ ព្រះ​នាង នរោត្តម ជេន​ណា បាន​បង្ហោះ​សារ​តាម​បណ្តាញ​សង្គម​ថា «​ខ្ញុំ​មាន​មោទកភាព​ណាស់ ដែល​បាន​បង្ហាញ​វត្តមាន​ក្នុង​ឆាក​ទូរទស្សន៍ CCTV 1 ដ៏​ធំ​នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ក្នុង​សម្លៀក​បំពាក់​ប្រពៃណី​ខ្មែរ និង​បកស្រាយ​ចម្រៀង​ខ្មែរ​បទ «​មាគ៌ា​អង្គរ​» ដោយ​​មានការ​រាំ​របាំ​ដ៏​ពិសេស​អស្ចារ្យ​ពី​សាលា​របាំ​នរោត្តម​បុប្ផា​ទេវី ក្រោម​ព្រះ​កិច្ច​ដឹកនាំ​របស់​ព្រះ​អង្គ​ម្ចាស់ ស៊ី​សុវត្ថិ តេ​សូ​»​។

ព្រះ​នាង នរោត្តម ជេន​ណា បាន​បង្ហោះ​សារ​បន្ត​ថា «​ទន្ទឹម​នឹង​នេះ ខ្ញុំ​ក៏​បាន​បកស្រាយ​ចម្រៀង​ជា​ភាសា​ចិន ជាមួយ​កុមា​រា កុមារី​ជនជាតិ​ចិន​ដ៏​ឆ្លាត​វៃ និង​ស្អាត​ៗ​ផង​ដែរ​»​។

ដោយឡែក បន្ទាប់​ពី​ការ​សម្តែង​ហើយ​នោះ ព្រះ​នាង ជេន​ណា ក៏​មានការ​រៀបចំ​ធ្វើ​បទ​សម្ភាសន៍​ផ្ទាល់ ដោយនៅ​ក្នុង​នោះ​ពិធីករ នៃ​កម្មវិធី បាន​លើក​សរសើរ​ពី​ការ​សម្តែង​យ៉ាង​ល្អ​របស់​ព្រះ​នាង ខណៈ​ពេល​ដែល​ព្រះ​នាង ក៏​បាន​ពន្យល់​ពី​អត្ថន័យ​នៃ​ក្បាច់​រាំ​របាំ​ខ្មែរ​ប្រាប់​ពិធីករ និង​អ្នកចូលរួម​ទស្សនា​ផ្ទាល់​ផង​ដែរ ។

យ៉ាងណា​ម៉ិ​ញ ក្រោយ​ពី​ឃើញ​ការ​សម្តែង​ដ៏​អស្ចារ្យ​ពី​សំណាក់ ព្រះ​នាង នរោត្តម ជេន​ណា ខាងលើ​នេះ​មក មហាជន ជា​ពិសេស​បណ្តា​អ្នកគាំទ្រ​បាន​សម្តែង​នូវ​មោទនភាព​ដ៏​ក្រៃ​លែង​សម្រាប់​ព្រះ​នាង ដែល​បាន​ចូលរួម​ចំណែក​នៅ​ក្នុង​ការ​លើក​មុខមាត់​ជាតិ តាម​ការយៈ​ការ​សម្តែង​បង្ហាញ​ពី​ប្រពៃណី និង​វប្បធម៌​ខ្មែរ​ឲ្យ​ពិភពលោក​បាន​ស្គាល់​កម្ពុជា​កាន់តែ​ច្បាស់​ថែម​ទៀត ។

ជា​ការ​កត់សម្គាល់ ព្រះ​នាង​តូច នរោត្ដម ជេន​ណា ជា​សែ​រាជវង្ស​វ័យក្មេង​បំផុត នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ជា​បុត្រី​ទី​២ របស់​អ្នក​អង្គ​ម្ចាស់ នរោត្តម បុប្ផា​រី និង​ជា​ព្រះរាជ​នត្តា របស់​សម្តេចព្រះ​មហិស្ស​រា នរោត្តម ចក្រពង្ស​។ បច្ចុប្បន្ន ព្រះ​នាង​តូច នរោត្ដម ជេន​ណា កំពុង​មានកេរ្តិ៍ឈ្មោះ​បោះ​សម្លេង​តាម​រយៈ​ស្នាដៃ​សិល្បៈ ដោយ​ព្រះ​នាង​តែងតែ​បង្ហាញ​វត្តមាន​ច្រៀង​នៅ​ក្នុង​កម្មវិធី​ធំ​ៗ ទាំង​ថ្នាក់​ជាតិ និង​អន្តរជាតិ ជា​បន្តបន្ទាប់​។

ដោយនៅ​ក្នុង​នោះ ព្រះ​នាង​ក៏​កិត្តិនាម​ល្បី​ផង​ដែរ ដែល​អាច​បង្ហើរ​សូរសៀង បាន​រហូត​ដល់​ទៅ​៥​ភាសា​ឯណោះ គឺ​មាន​ដូច​ជា ៖ ថៃ បារាំង ចិន និង​អង់គ្លេស​ជាដើម​។ ក្រៅពី​ច្រៀង អ្នក​អង្គ​ម្ចាស់​ក៏​សព្វព្រះទ័យ និង​មាន​ជំនាញ​លើ​ការ​ហ្វឹកហាត់​រាំ​បទ​ចម្រៀង ជា​ចង្វាក់​បុរាណ ប្រជាប្រិយ និង​បទ​ចម្រៀង​អន្តរជាតិ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ