ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ស្អាត សុខ​គា គី​ម​លាង ប្តេជ្ញា​ផ្សព្វផ្សាយ​វប្ប​ធម៌​ អរិយធម៌​ខ្មែរ​ មិន​ចង់ឱ្យ​សិល្បៈ​ស្លា​.​ប់​ឡើយ

4 ខែ មុន
  • ភ្នំពេញ

នាដ​ការី​ដ៏​ស្រស់​ស្អាត សុខ​គា គី​ម​លាង ហៅ​ថា​កូន​អាត បាន​ប្តេជ្ញា​បន្ត​ផ្សព្វផ្សាយ​វប្បធម៌ អរិយធម៌​ខ្មែរ តាម​កម្លាំងចិត្ត​ដែល​មាន ដោយ​មិន​ឱ្យ​សិល្បៈ​ស្លា​.​ប់​បាន​នោះ​ឡើយ​

រាជធានី​ភ្នំពេញ ៖ នាដ​ការី​ដ៏​ស្រស់​ស្អាត សុខ​គា គី​ម​លាង ហៅ​ថា​កូន​អាត បាន​ប្តេជ្ញា​បន្ត​ផ្សព្វផ្សាយ​វប្បធម៌ អរិយធម៌​ខ្មែរ តាម​កម្លាំងចិត្ត​ដែល​មាន ដោយ​មិន​ឱ្យ​សិល្បៈ​ស្លា​.​ប់​បាន​នោះ​ឡើយ​។

ស្រី​ស្អាត សុខ​គា គី​ម​លាង បាន​លើក​ឡើង​តាម​រយៈ​ការ​បង្ហោះ​សារ​នៅ​លើ​បណ្តាញ​សង្គម​ថា «​ពាក្យស្លោក​មួយ​ឃ្លា​បាន​ពោល​ថា «​វប្បធម៌​រលត់ ជាតិ​រលាយ វប្បធម៌​ពណ្ណរាយ ជាតិ​ថ្កើ​ន​ថ្កាន​» ព្រោះថា ក្នុង​នាម​នាង​ខ្ញុំ ជា​ពលរដ្ឋ​ខ្មែរ​ម្នាក់ កើតមក​ជាតិ​នេះ សូម​ថ្វាយ​នូវ​ការ​ផ្សព្វផ្សាយ​វប្បធម៌ អរិយធម៌​ទាំងអស់ ដែល​ជា​កេរ​ត្តិ៍​មរតក​របស់​ដូនតា បាន​បន្សល់​ពី​សម័យ​បុរេប្រវត្តិ​មក​ម្ល៉េះ​»​។

ស្រី​ស្អាត សុខ​គា គី​ម​លាង បន្ត​ថា «​តាម​កម្លាំងចិត្ត​ដែល​មាន មិន​ឱ្យ​បុព្វបុរស លោក​ខូច​ព្រ​ទ័យ ព្រោះថា «​ជី​វិ​.​ត​ខ្ញុំ​ជា​ជី​វិ​.​ត​ដែល​អាច​ស្លា​.​ប់ ហើយ​រស់​មក​វិញ​បាន ក៏​ប៉ុន្តែ​សិល្បៈ​មិន​អាច​ស្លា​.​ប់​បាន​ទេ​» កុំ​ចាំតែ​បា​.​ត់​បង់ ទើប​ស្តាយក្រោយ គួរតែ​ស្គាល់​ពី​តម្លៃ និង​ចូលរួម​ថែរក្សា​ទាំងអស់​គ្នា​នូវ​វប្បធម៌ អរិយធម៌ ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ដ៏​អស្ចារ្យ ដែល​យើង​ទាំងអស់​គ្នា​ជា​ជាតិខ្មែរ​មាន​»​។

ជា​ការ​កត់សម្គាល់ នាដ​ការី​បុរាណ សុខ​គា គី​ម​លាង ត្រូវ​បាន​ទស្សនិកជន​ខ្មែរ​តែងតែ​លើក​សរសើរ​មិន​ដាច់​ពី​មាត់ បន្ទាប់​ពី​រូប​នាង​តែងតែ​ចូលរួម​ផ្សព្វផ្សាយ​ពី​សិល្បៈ​វប្បធម៌​ខ្មែរ​ជា​បន្តបន្ទាប់ ជា​ពិសេស​តាម​បណ្តាញ​សង្គម​។

កន្លង​មក គេ​នៅ​ចាំ​បាន​ថា ស្រី​ស្អាត សុខ​គា គឹ​ម​លាង ធ្លាប់​បាន​អង្រួន​បេះដូង​ទស្សនិកជន ជា​ពិសេស​បុរស​ៗ​ជា​ច្រើន​កាលពី​អំឡុង​ឆ្នាំ​២០១៨ ក្នុង​តំណែង​ជា​កញ្ញាឯក​សង្ក្រាន្ត​ដ៏​ស្រស់​សោភា​ម្នាក់ ។ បន្ទាប់​មក ស្រី​ស្អាត​ដែល​ជា​នាដ​ការី​របាំ​ប្រពៃណី​រូប​នេះ នៅ​តែ​ស្រស់​ស្អាត​មិន​ប្រែប្រួល​ខុស​ពី​មុន​ឡើយ ដោយ​គិត​មក​ដល់​ពេល​នេះ កញ្ញា សុខ​គា គឹ​ម​លាង មាន​វ័យ​ប្រមាណ​ជា​២៨​ឆ្នាំ ហើយ​កញ្ញា​បាន​បញ្ចប់​ការ​សិក្សា​នៅ​សកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ ផ្នែក​របាំ​ប្រពៃណី​ខ្មែរ​ទៀត​ផង​។

ជា​រឿយ​ៗ កញ្ញា សុខ​គា គឺ​ម​លាង ក៏​ធ្លាប់​បាន​ទៅ​បណ្តា​ប្រទេស​មួយ​ចំនួន ដើម្បី​ផ្សព្វផ្សាយ និង​សម្ដែង​របាំ​ប្រពៃណី​ខ្មែរ​នៅ​ទីនោះ​ផង​ដែរ ។ ជា​ពិសេស​នោះ នាង​ក៏​ទើបតែ​បង្ហាញ​ការ​សម្តែង​របាំ​ទេព​អប្សរា​អង្គ​រលើ​ភ្នំ​ទឹកកក នា​ទឹកដី​ប្រទេស New Zealand ដែល​ទទួល​បានការ​ចាប់អារម្មណ៍ និង​កោតសរសើរ​ពី​សំណាក់​មហាជន ដោយ​ចូលរួម​ផ្សព្វផ្សាយ​ពី​វប្បធម៌ អរិយធម៌​ដ៏​ល្អ​ផូរផង់ ស្រស់​ត្រកាល និង​រុងរឿង​គង់វង្ស​របស់​ខ្មែរ​ទៅ​កាន់​ពិភពលោក​។ កញ្ញា ក៏​ជា​នាថ​ការី​ជា​តួអង្គ «​ព្រះថោង​» សម្តែង​នៅ​ក្នុង​ព្រឹត្តិការណ៍ SEA GAMES លើក​ទី​៣២ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​ទៀត​ផង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ