ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ស្អាត ល្អ ហួស រង​ការ​ប្រមា​.​ថ​មើល​ងា​.​យ​ពី​នារី​ម្នាក់​ចំពោះ​ការ​ស្លៀកពាក់

1 ឆ្នាំ មុន
  • ភ្នំពេញ

បេក្ខភាព Miss Preteen Cambodia 2023 ល្អ ហួស ត្រូវ​បាន​នារី​ម្នាក់​ធ្វើការ​ប្រមា​.​ថ​មើល​ងា​.​យ​ដោយ​ប្រើ​ពាក្យ​សម្តី​ចំ​ៗ​ទៅ​លើ​ការ​ស្លៀកពាក់​របស់​នាង ដែល​បាន​ស្លៀក​ទៅ​ចូលរួម​ក្នុង​កម្មវិធី​នៃ​ការ​ប្រគំ​តន្ត្រី​មួយ​កាលពី​ពេល​ថ្មី​ៗ​នេះ ។ ដោយ​នារី​ម្នាក់​គិត​ថា

រាជធានី​ភ្នំពេញ ៖ បេក្ខភាព Miss Preteen Cambodia 2023 ល្អ ហួស ត្រូវ​បាន​នារី​ម្នាក់​ធ្វើការ​ប្រមា​.​ថ​មើល​ងា​.​យ​ដោយ​ប្រើ​ពាក្យ​សម្តី​ចំ​ៗ​ទៅ​លើ​ការ​ស្លៀកពាក់​របស់​នាង ដែល​បាន​ស្លៀក​ទៅ​ចូលរួម​ក្នុង​កម្មវិធី​នៃ​ការ​ប្រគំ​តន្ត្រី​មួយ​កាលពី​ពេល​ថ្មី​ៗ​នេះ ។ ដោយ​នារី​ម្នាក់​គិត​ថា ការ​ស្លៀកពាក់​របស់​ស្រី​ស្អាត ល្អ ហួស នា​ពេល​នោះ គឺ​ហាក់​មិន​សមរម្យ ហើយ​ពាក់អាវ​វាល​ពេក​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​នារី​រូប​នោះ​ក៏​ធ្វើការ​ចែកចាយ​រូបភាព​របស់ ល្អ ហួស រួច​ភ្ជាប់​សំ​ណេ​រ​មួយ​ឃ្លា​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម ដោយ​ប្រើប្រាស់​ពាក្យ​សម្តី​មើល​ងា​.​យ និង​មិន​សមរម្យ​មួយ​ចំនួន​មក​លើ​ស្រី​ស្អាត ល្អ ហួស ផង​ដែរ​។

នារី​ម្នាក់​ដែល​មាន​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​ថា «Chanbopha phol» បាន​បង្ហោះ​សារ​ដោយ​ភ្ជាប់​ជាមួយ​រូបភាព​របស់​ស្រី​ស្អាត ល្អ ហួស ថា «​មិន​ខ្វះ​ពេល​សិ​.​ច​ស៊ី​ទេ ហើយ​អាយុ​ប៉ុណ្ណឹង​១៤​ឆ្នាំ ប្រញាប់​ពាក់​វាល​ដោះ​ម៉េ​ស ម៉េច​ចង់បាន​ប្តី​មែន មិន​សម​ភ្នែក​ទេ​នាង​ឣើ​យ ចឹ​ង​ពាក់​ឣា​វ​ធ្វើ​ឣី ជា​ខ្មែរ​មិនមែន​បរទេស​ទេ ហេតុ​អ្វី​មិន​ចេះ​បិទ​បាំង​ខ្លះទៅ? បើ​សម្រស់​ស្ឣា​ត​ហើយ ចឹ​ង​ធ្វើ​ចរិត​មារយាទ​ឲ្យ​ល្ឣ​ថ្លៃថ្នូរ​ផង នាង​ម៉េច​អាង​ខ្លួន​កូន​អ្នកមាន ធ្វើ​ឣី​ក៏​បាន​សម​តាម​ចិត្ត​»​។

តាម​រយៈ​ការ​បញ្ចេញមតិ​ពី​នារី​ខាងលើ​នេះ ធ្វើ​ឱ្យ​មហាជន​ជា​ច្រើន​នាក់​សម្តែង​ការ​មិន​សប្បាយ​ឡើយ ហើយ​ម្នាក់​ៗ​បាន​ធ្វើការ​ស្តីបន្ទោស​យ៉ាង​ខ្លាំង​មក​លើ​នារី​រូប​នេះ ដោយ​ពួក​គេ​យល់​ថា ការ​រិះគន់​នេះ​មិន​សម​ហេតុផល​ឡើយ ត្បិត​ការ​ស្លៀកពាក់​មួយ​ឈុត​របស់​ស្រី​ស្អាត ល្អ ហួស នេះ គឺ​មិនជា​សិ​.​ច​ស៊ី​លើសលួស​នោះ​ឡើយ​។

ដោយឡែក ក្រោយ​ឃើញ​ការ​បញ្ចេញមតិ​ពី​នារី​ខាងលើ​នេះ​មក ស្រី​ស្អាត ល្អ ហួស ក៏​បាន​សម្តែង​ការ​មិន​ពេញចិត្ត​ផង​ដែរ ខណៈ​ពេល​នាង​ចាត់​ទុក​ការ​លើក​ឡើង​ពី​នារី​រូប​នោះ គឺ​ពិបាក​នឹង​ទទួលយក​ខ្លាំង​ណាស់ ។

បន្ទាប់​មក ស្រី​ស្អាត ល្អ ហួស ក៏​បាន​បង្ហោះ​សារ​តាម​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ថា «​នាង​ខ្ញុំ ទើបតែ​បញ្ចប់​ការងារ​បញ្ចូល​សំឡេង ហើយ​ក៏​ឃើញ​អ្នក​មីង​ស៊ែរ ដៀ​.​ល​រូប​នាង​ខ្ញុំ មើល​ងា​.​យ​នាង​ខ្ញុំ គ្រប់​បែប​យ៉ាង តើ​នាង​ខ្ញុំ​ខុស​អ្វី?​។ នាង​ខ្ញុំ​ពិតជា​ពិបាក​ទទួលយក​ខ្លាំង​ណាស់​»​។

ពាក់ព័ន្ធ​រឿងរ៉ាវ​នារី​ម្នាក់​ប្រមា​.​ថ​មើល​ងា​.​យ ស្រី​ស្អាត ល្អ ហួស នោះ ម្ដាយ​របស់ ល្អ ហួស គឺ​អ្នកស្រី ដេ​នី​ក្វា​ន់ ក៏​បាន​ប្រាប់​ឱ្យ​ដឹង​ដែរ​ថា «​ក្នុង​នាម​នាង​ខ្ញុំ​ជា​ម្ដាយ នឹង​មាន​ចំណាត់ការ​ទៅ​តាម​ផ្លូវច្បាប់ ព្រោះ​រឿង​នេះ​ប៉ះពាល់​ដល់​អារម្មណ៍​កូនស្រី​ខ្ញុំ​ខ្លាំង​ណាស់ កូនស្រី​ខ្ញុំ ល្អ ហួស មិន​ទាន់​គ្រប់​អាយុ​នោះ​ទេ»​។

ចំណែក​នារី​ម្នាក់​មានឈ្មោះ​ក្នុង​ហ្វេ​ស​ប៊ុ​កថា «Oun Van» ត្រូវ​ជា​បង​របស់​នារី​រូប​នោះ ក៏​បាន​ឆាត​ទៅ​ម្ដាយ​របស់​ស្រី​ស្អាត ល្អ ហួស ផង​ដែរ ដោយ​បាន​ប្រាប់​ថា «​ខាង​ប្អូនសុំ​ទោស​បង​ជា​ខ្លាំង បង​មានចិត្ត​បុណ្យ ទាំង​ចិត្តល្អ​តាំងពី​ដើម​មក សុំ​ទោស​ខាង​បង​ជា​ខ្លាំង ខាង​ប្អូន​អត់​ទេ បង​មានចិត្ត​បុណ្យ មានចិត្ត​មេត្តាករុណា​ដល់​ប្អូន​ឱ្យ​ប្អូន ខ្ញុំ​លុប​ចោល​ហើយ និង​ផុស​សុំ​ទោស​បង​»​។

យ៉ាងណា​ម៉ិ​ញ ក្រោយ​ឃើញ​ការ​បង្ហោះ​នូវ​រឿងរ៉ាវ​ខាងលើ​នេះ មហាជន ជា​ពិសេស​បណ្តា​អ្នកគាំទ្រ​បាន​នាំ​គ្នា​ចូល​ទៅ​ធ្វើការ​ខំ​មិន​ពីក្រោម ដោយ​ម្នាក់​ៗ​បាន​លើកទឹកចិត្ត​ស្រី​ស្អាត ល្អ ហួស ឲ្យ​បន្ត​ភាពរឹង​មាំ​សម្រាប់​ការ​ប្រកួត​នា​ពេល​ខាង​មុខ និង​កុំ​ចាប់អារម្មណ៍​ពី​អ្វី​ដែល​នារី​ខាងលើ​នេះ​បាន​សរសេរ ។

ជា​ការ​កត់សម្គាល់​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ស្រី​ស្អាត ល្អ ហួស ត្រូវ​បាន​គេ​កត់សម្គាល់​ពី​សមត្ថភាព សិល្បៈ​ពហុ​ជំនាញ ទាំង​បុរាណ និង​សម័យ របាំ ច្រៀង សម្ដែង និង​ការ​បង្ហាញ​ម៉ូ​ដ​។ ហើយ​នាង​ក៏​បាន​ឈាន​ទៅ​ដល់​ការ​ប្រកួត​កម្មវិធី​សម្រស់​មួយ រហូត​ទទួល​បាន​មកុដ​ថែម​ទៀត​ផង ។

ចំពោះ​ទេព​កោសល្យ​សិល្បៈ​វិញ ស្រី​ស្អាត ល្អ ហួស មាន​សមត្ថភាព​ផ្នែក​សិល្បៈ​ខាង​របាំ​បុរាណ​ខ្មែរ ដោយ​នាង​អាច​រាំ​របាំ​បុរាណ​ខ្មែរ​បាន​ចំនួន​៧​របាំ​យ៉ាង​ស្អាត និង​ស្ទាត់ជំនាញ ដូច​ជា ៖ របាំ​អប្សរា​, របាំ​ថ្វាយព្រះពរ​, របាំ​ជូនពរ​, របាំ​នារី​ជា​ជួរ​, របាំ​ឈួ​យ​ឆាយ​, របាំ​ភួង​នារី និង​របាំ​នាគ​បួងសួង​។

មិន​ត្រឹមតែ​ប៉ុណ្ណោះ ស្រី​ស្អាត ល្អ ហួស កំពុង​តែ​ទទួល​បានការ​បង្វឹក​ពី​គ្រូ​ដើរ​បង្ហាញ​ម៉ូ​ដ​ដ៏​ល្បីល្បាញ​ក្នុង​រយៈពេល​នេះ​រហូត​ដល់​៦​ឆ្នាំ​ក្រោយ ខណៈ​ពេល​ក្តី​ស្រមៃ​របស់​ស្រី​ស្អាត​ម្នាក់​នេះ គឺ​ចង់​ក្លាយជា​បវរកញ្ញា​តំណាង​ឱ្យ​ប្រទេស​កម្ពុ​ជានា​ពេល​អនាគត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ