ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រយ័ត្ន​! ចាប់​ថ្ងៃ​ទី​៣ ដល់​ថ្ងៃ​ទី​៥ ខែធ្នូ​នេះ នឹង​មាន​ភ្លៀង​ធ្លាក់ លាយឡំ​ផ្គរ និង​រន្ទះ

4 ខែ មុន
  • ភ្នំពេញ

ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ព្រឹក​ថ្ងៃ​ទី​៣ រហូត​ដល់​ថ្ងៃ​ទី​៥ ខែធ្នូ ឆ្នាំ​២០២៣​នេះ បាន​ចេញ​សេចក្ដីជូនដំណឹង ស្ដី​អំពី​ស្ថានភាព​ធាតុអាកាស​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​នោះ​បានឱ្យ​ដឹង​ថា នៅ​ខេត្ត​កែប និង​ខេត្តកំពត

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ព្រឹក​ថ្ងៃ​ទី​៣ រហូត​ដល់​ថ្ងៃ​ទី​៥ ខែធ្នូ ឆ្នាំ​២០២៣​នេះ បាន​ចេញ​សេចក្ដីជូនដំណឹង ស្ដី​អំពី​ស្ថានភាព​ធាតុអាកាស​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​នោះ​បានឱ្យ​ដឹង​ថា នៅ​ខេត្ត​កែប និង​ខេត្តកំពត មាន​ភ្លៀង​ធ្លាក់ លាយឡំ​ទៅ​ដោយ​ផ្គរ និង​រន្ទះ ដែល​អាច​គ្របដណ្តប់​ទៅ​លើ​ផ្ទៃដី​ចាប់ពី​៤០%​ទៅ​៥០% ។

យោង​តាម​រយៈ​សេចក្ដីជូនដំណឹង បានឱ្យ​ដឹង​ថា ប្រព័ន្ធ​សម្ពាធ​ខ្ពស់​ពី​ប្រទេស​ចិន មាន​ឥទ្ធិពល​ខ្សោយ មក​លើ​ភាគ​ខាងជើង និង​ភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា ជាមួយនឹង​ខ្យល់មូសុង​ឦសាន​បក់​ពី​ខ្សោយ​ទៅ​មធ្យម​។

ក្រសួង​បាន​គូសបញ្ជាក់​ថា ស្ថានភាព​បែប​នេះ នឹង​ធ្វើ​ឱ្យ​ធាតុអាកាស ចាប់ពី​ថ្ងៃ​ទី​៣ រហូត​ដល់​ថ្ងៃ​ទី​៥ ខែធ្នូ ឆ្នាំ​២០២៣ នៅ​តំបន់​វាលទំនាប មាន​សីតុណ្ហភាព​អប្បបរមា​ចាប់ពី​២៤°C -២៦°C និង​សីតុណ្ហ​ភាព​អតិបរមា​ចាប់ពី​៣៣°C -៣៥°C ហើយ​ខ្យល់​បក់​មក​ពី​ទិសឦសាន ក្នុង​ល្បឿន​ចាប់ពី​១​ម៉ែត្រ​-៣​ម៉ែត្រ​/​វិនាទី​។ ថ្ងៃ​ទី​៣ ខែធ្នូ នៅ​រា​ធានី​ភ្នំពេញ និង​បណ្តា​ខេត្ត​នៅ​ប៉ែក​ខាងត្បូង មាន​ភ្លៀង​ធ្លាក់​ខ្សោយ ដែល​អាច​គ្របដណ្តប់​លើ​ផ្ទៃដី​ចាប់ពី​២០%-៣០%​។

ក្រសួង​បន្ត​ទៀត​ថា ចំណែក​នៅ​តំបន់​ខ្ពង់រាប មាន​សីតុណ្ហភាព​អប្បបរមា​ចាប់ពី​២២°C -២៤°C និង​សីតុណ្ហភាព​អតិបរមា​ពី​៣១°C -៣៣°C ហើយ​ខ្យល់​បក់​មក​ពី​ទិសឦសាន ក្នុង​ល្បឿន​ចាប់ពី​២​ម៉ែត្រ​-៤​ម៉ែត្រ​/​វិនាទី​។ ដោយឡែក តំបន់​មាត់សមុទ្រ មាន​សីតុណ្ហភាព​អប្បបរមា​ចាប់ពី​២៤°C -២៦°C និង​សីតុណ្ហភាព​អតិបរមា​ចាប់ពី​២៩°C -៣១°C ហើយ​ខ្យល់​បក់​មក​ពី​ទិសឦសាន​ក្នុង​ល្បឿន​ចាប់ពី​៣​ម៉ែត្រ​-៥​ម៉ែត្រ​/​វិនាទី​។ ថ្ងៃ​ទី​៣ ខែធ្នូ នៅ​ខេត្ត​កែប និង​ខេត្តកំពត នឹង​មាន​ភ្លៀង​ធ្លាក់ លាយឡំ​ទៅ​ដោយ​ផ្គរ និង​រន្ទះ ដែល​អាច​គ្របដណ្តប់​លើ​ផ្ទៃដី​ចាប់ពី​៤០%​ទៅ ៥០% ។ ហើយ​រលក​សមុទ្រ នឹង​មាន​កម្ពស់​ចាប់ពី​០,៥០​ម៉ែត្រ​-១,២៥​ម៉ែត្រ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ