ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯម រៀម រំលឹក​ស្នាដៃ ពេជ្រ ភិ​រុណ ជា​អ្នក​ច្នៃ​ម៉ូ​ដ​ដំបូង​នាំ​ហូល និង​សូត្រ​ខ្មែរ​បង្ហាញ​អន្តរជាតិ

1 ឆ្នាំ មុន
  • ភ្នំពេញ

តារា​បង្ហាញ​ម៉ូ​ដលោក ឯម រៀម បាន​រំលឹក​ឡើង​វិញ​នូវ​ស្នាដៃ​របស់​លោក ពេជ្រ ភិ​រុណ បាន​សាង​ស្នាដៃ​ឡើង​ក្នុង​នាម​ជា​អ្នក​ច្នៃ​ម៉ូ​ដ​កម្ពុ​ជាដំបូង​គេ ដែល​នាំ​ហូល និង​សូត្រ​ខ្មែរ​យក​ទៅ​បង្ហាញ​នៅ​លើ​ឆាក​អន្តរជាតិ​កាលពី​ជាង​២០​ឆ្នាំ​មុន មុន​ពេល​លោក

រាជ​ធានី​ភ្នំពេញ ៖ តារា​បង្ហាញ​ម៉ូ​ដលោក ឯម រៀម បាន​រំលឹក​ឡើង​វិញ​នូវ​ស្នាដៃ​របស់​លោក ពេជ្រ ភិ​រុណ បាន​សាង​ស្នាដៃ​ឡើង​ក្នុង​នាម​ជា​អ្នក​ច្នៃ​ម៉ូ​ដ​កម្ពុ​ជាដំបូង​គេ ដែល​នាំ​ហូល និង​សូត្រ​ខ្មែរ​យក​ទៅ​បង្ហាញ​នៅ​លើ​ឆាក​អន្តរជាតិ​កាលពី​ជាង​២០​ឆ្នាំ​មុន មុន​ពេល​លោក​បាន​ទទួលមរណភាព​កាលពី​ពេល​ថ្មី​ៗ​នេះ ។

ជាមួយនឹង​រូបភាព​ការ​ដើរ​ម៉ូ​ដដែល​ច្នៃ​ម៉ូ​ដ​ដោយ​លោក ពេជ្រ ភិ​រុណ កាលពី​អំឡុង​ឆ្នាំ​២០០០ បាន​បង្ហោះ​លើ​បណ្តាញ​សង្គម​របស់​លោក ឯម រៀម ដោយ​ភ្ជាប់​ជាមួយនឹង​សារ​បញ្ជាក់​ថា «​ឆ្នាំ​២០០០ បង ពេជ្រ ភិ​រុណ ជា​អ្នក​ច្នៃ​ម៉ូ​ដ​ដំបូង​គេ នៃ​ប្រទេស​កម្ពុជា ដែល​នាំ​យក​ហូល និង​សូត្រ​ខ្មែរ​ទៅ​បង្ហាញ​នៅ​លើ​ឆាក​អន្តរជាតិ គឺ​ប្រទេស​បាំង ពេល​នោះ​ខ្ញុំ ឯម រៀម បាន​ដើរ​បង្ហាញ​ស្នាដៃ​របស់​គាត់​ដែរ ដូច​ឃើញ​ក្នុង​រូប​ទាំងនេះ​»​។

ដោយឡែក​លោក ឯម រៀម ក៏​បាន​បញ្ជាក់​បន្ថែម​តាម​រយៈ​វី​ដេ​អូ​ឃ្លី​ប​ថា «​ជា​ធម្មតា នៅ​ប្រទេស​បារាំង គេ​តែងតែ​រៀបចំ​ដោយ​ហៅ​អ្នក​ច្នៃ​ម៉ូ​ដម​ក​ពី​គ្រប់​បណ្តា​ប្រទេស​នានា​នៅ​លើ​ពិភពលោក​រៀង​រាល់​២​ឆ្នាំ​ម្តង ហើយ​អំឡុង​ឆ្នាំ​២០០០​នោះ លោក​ក៏​បាន​ចេញ​ទៅ​ដើរ​ម៉ូ​ដ ដោយ​គាប់​ជួប​លោក ពេជ្រ ភិ​រុណ ក៏​បាន​ទៅ​ជាមួយ​គ្នា​»​។

លោក​បន្ត​ថា «​អំឡុង​ពេល​នោះ លោក ពេជ្រ ភិ​រុណ បាន​នៅ​ពីក្រោយ​ឆាក​រៀបចំ​ម៉ូ​ដដែល​ច្នៃ​ដោយ​ហូល និង​សូត្រ​ខ្មែរ ដើម្បី​ឲ្យ​តារា​បង្ហាញ​ម៉ូ​ដ រួម​ទាំង​រូប​លោក​ផង​ដែរ សម្រាប់​ដើរ​បង្ហាញ​នៅ​លើ​ឆាក​អន្តរជាតិ​»​។

លោក​បន្ថែម​ថា «​ការ​ច្នៃ​ម៉ូ​ដ​របស់​លោក ពេជ្រ ភិ​រុណ នា​ពេល​នោះ គឺ​មានការ​ចាប់អារម្មណ៍ និង​ពេញ​និយម​យ៉ាង​ខ្លាំង​ពី​សំណាក់​ទស្សនិកជន​អន្តរជាតិ ហើយ​ក៏​មានការ​ចុះ​ផ្សាយ​នៅ​លើ​បណ្តាញសារព័ត៌​មាន​បរទេស​ផង​ដែរ​»​។

លោក ឯម រៀម បាន​លើក​ឡើង​បន្ថែម​ថា «​លោក​មិន​បាន​ជាប់សាច់​ឈា​.​ម​អ្វី​ជាមួយនឹង​លោក ពេជ្រ ភិ​រុណ នោះ​ឡើយ ប៉ុន្តែ​អ្វី​ដែល​លោក​បាន​បង្ហាញ​ខាងលើ​នេះ គឺ​លោក​គ្រាន់តែ​ចង់​រំលឹក​អនុ​ស្សាវរីយ៍​ក្នុង​នាម​លោក​ក៏​ជា​អ្នក​ដើរ​ឲ្យ​លោក ពេជ្រ ភិ​រុណ មួយ​រូប​ដែរ​។ ហើយ​មក​ទល់​បច្ចុប្បន្ន​នេះ លោក​ក៏​បាន​ចេញ​ច្នៃ​ម៉ូ​ដ​នេះ​មួយ​ចំណែក​ក៏​ដោយសារ​លោក ពេជ្រ ភិ​រុណ នេះ​ដែរ​» ។

គួរ​រំលឹក​ថា អតីត​តារា​សម្ដែង​ភាពយន្ត​ដ៏​ល្បីឈ្មោះ លោក ពេជ្រ ភិ​រុណ គឺជា​តារាភាពយន្ត​ខ្មែរ​នា​អំឡុង​ទស​វត្ស​ឆ្នាំ​៨០-៩០ បាន​ទទួលមរណភាព​កាលពី​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២៣ ដោយសារ​ជំងឺ​លើស​សម្ភា​ធ​ឈា​.​ម និង​ជំងឺ​មួយ​ចំនួន​ទៀត ។ ក្នុង​វ័យ​ប្រមាណ​ជាង​៦០​ឆ្នាំ លោក ពេជ្រ ភិ​រុណ ចាក​ចេញពី​អាជីព​សម្ដែង​ប្រហែល​២០​ឆ្នាំ ដោយ​លោក​បាន​ចាប់​យក​អាជីព​ជា​អ្នក​ច្នៃ​មូ​ដ​សម្លៀក​បំពាក់ និង​កាត់ដេរ​សម្លៀក​បំពាក់​នៅផ្ទះ​របស់​លោក​ម្ដុំ​ផ្សារ​ចាស់ រាជធានី​ភ្នំពេញ ។

គួរ​រំលឹក​ទៀត​ថាស្លុ​.​ត​ចិត្ត​! លោក ឯម រៀម ប្រកាស​ដំណឹង​មរណភាព​តារា​សម្តែង​ជើង​ចាស់ ពេជ្រ ភិ​រុណ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ