ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង្គការ​មូលនិធិ ថែទាំ​សុខភាព​អ្នក​ជំងឺអេដស៍ នឹង​ប្រារព្ធ​ទិវា​ពិភពលោក ប្រយុទ្ធ​នឹង​ជំងឺអេដស៍ ឆ្នាំ​២០២៣ នៅ​ដើមខែ​ក្រោយ

7 ខែ មុន

រាជធានី​ភ្នំពេញ ៖ អង្គការ​មូលនិធិ ថែទាំ​សុខភាព​អ្នក​ជំងឺអេដស៍ (AHF) កម្ពុជា នឹង​រៀបចំ​ទិវា ពិភពលោក​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ ឆ្នាំ​២០២៣ នៅ​សួន…

រាជធានី​ភ្នំពេញ ៖ អង្គការ​មូលនិធិ ថែទាំ​សុខភាព​អ្នក​ជំងឺអេដស៍ (AHF) កម្ពុជា នឹង​រៀបចំ​ទិវា ពិភពលោក​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ ឆ្នាំ​២០២៣ នៅ​សួន អ៊ឺ​រ៉ូ ផាក បុរី ប៉េង​ហួត បឹង​ស្នោរ រាជធានី​ភ្នំពេញ ដើម្បី​រំលឹក​ទៅ​កាន់​ពិភពលោក ពី​ការ​ប្រយុទ្ធ​នឹង​មេរោគ​អេ​ដស៍​/​ជំងឺអេដស៍ និង​ដើម្បី​រំលឹក និង​ផ្តល់​កិត្តិយស​ដល់​អ្នក ដែល​បាន​បាត់បង់​ជីវិត ដោយសារ​ជំងឺអេដស៍ អ្នកគាំទ្រ អ្នក​ដែល​បន្ត​ការ​ប្រយុទ្ធ និង​ប្រជាជន ដែល​បាន​រួបរួម​គ្នា​ទូ​ទាំង​ពិភពលោក ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​មេរោគ​អេ​ដស៍​/​ជំងឺអេដស៍ នៅ​ថ្ងៃ​ទី​០២ ខែធ្នូ ឆ្នាំ​២០២៣ ខាង​មុខ​នេះ ។

គួរ​បញ្ជាក់​ដែរ​ថា ខណៈ​ពេល​ដែល​ពិភពលោក​មានការ​រីក​ចម្រើន​គួរ​ឱ្យ​កត់សម្គាល់ ក្នុង​រយៈពេល​ប៉ុន្មាន​ទស​វត្ស​កន្លង​មកនេះ ការ​ឆ្លើយ​តប​នឹង​មេរោគ​អេ​ដស៍​/​ជំងឺអេដស៍​ជាស​កល កំពុង​ប្រឈម​មុខ នឹង​ការ​គំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ រួម​ទាំង​ការ​ផ្តល់​មូលនិធិ មិន​គ្រប់គ្រាន់ អត្រា​ខ្ពស់​គ្រោះថ្នាក់ នៃ​ការ​ចម្លង​មេរោគ​អេ​ដស៍​ថ្មី ចំនួន ១.៣​លាន​នាក់​ជា​រៀង​រាល់​ឆ្នាំ ការ​ស្លា​.​ប់​ជា​រៀង​រាល់​ឆ្នាំ ហើយ​ការ​ឆ្លើយ​តប​មិន​ត្រូវ​បាន​ផ្តល់​អាទិភាព​ខ្ពស់​គ្រប់គ្រាន់​នោះ​ទេ ជា​ពិសេស​នៅ​ក្នុង​ប្រទេស​ដែល​មាន​ចំណូល​ទាប ។

ទិវា​ពិភពលោក ប្រយុទ្ធ​នឹង​ជំងឺអេដស៍ ប្រារព្ធ​ធ្វើ​ឡើងជា​រៀង​រាល់​ឆ្នាំ នៅ​ថ្ងៃ​ទី​១ ខែធ្នូ បាន​ផ្តល់​ឱកាស​ឱ្យ​អ្នកតស៊ូ​មតិ​មេរោគ​អេ​ដស៍​/​ជំងឺអេដស៍ នូវ​ឱកាស​មួយ ដើម្បី​នាំ​យក​ការ​យល់​ដឹង និង​មានការ​ឆ្លើយ​តប​ជាស​កល ក្នុង​ការ​ប្រយុទ្ធ ទៅ​នឹង​ការ​មាក់ងាយ និង​ការ​រើសអើង ដែល​អ្នក​រស់នៅ​ជាមួយ​មេរោគ​អេ​ដស៍ មាន​ឧបសគ្គ រារាំង​ក្នុង​ការ​ស្វែងរក​សេវា​ធ្វើតេស្ត​ឈាម និង​ព្យាបាល​។ ជំរុញ​ឱ្យ​រដ្ឋាភិបាល​ទូ​ទាំង​ពិភពលោក​ធានា​ឱ្យ​បាន​មាន​ធនធាន និង​ឆន្ទៈ​នយោបាយ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​មេរោគ​អេ​ដស៍​/​ជំងឺអេដស៍ ។

សូម​បញ្ជាក់​ដែរ​ថា អង្គការ​មូលនិធិ ថែទាំ​សុខភាព​អ្នក​ជំងឺអេដស៍ AHF ដែល​ជា​អង្គការ​ជំងឺអេដស៍​ពិភពលោក ដ៏​ធំ​បំផុត បច្ចុប្បន្ន​កំពុង​ផ្តល់​សេវា​ថែទាំ​វេជ្ជសាស្ត្រ និង​/​ឬ សេវាកម្ម​ដល់​អតិថិជន​ជាង ១.៩​លាន​នាក់ ក្នុង​៤៥​ប្រទេស ជុំវិញ​ពិភពលោក នៅ​សហរដ្ឋអាមេរិក អាហ្វ្រិក អា​មេ​រិ​កឡា​ទី​ន​/​កា​រា​បៀ​ន តំបន់​អាស៊ី​/​ប៉ា​ស៊ី​ហ្វិ​ក និង​អឺរ៉ុប ។

នៅ​ក្នុង​ឱកាស​បុណ្យអុំទូក​នេះ​ដែរ អង្គការ AHF ក៏​បាន​ចូលរួម​ជាមួយ​អាជ្ញាធរ​ជាតិ ប្រយុទ្ធ​នឹង​ជំងឺអេដស៍ ចុះ​ចែក​ស្រោមអនាម័យ​ប្រមាណ ៦​ម៉ឺន​ស្រោម និង​មាន​ក្រុមការងារ​ធ្វើតេស្ត​ឈាម​រក​មេរោគ​អេ​ដស៍ ដោយ​ឥត​គិតថ្លៃ និង​មាន​ក្រុមការងារ​ចល័ត ចុះ​ផ្សព្វផ្សាយ​ពី​ជំងឺអេដស៍ ដល់​ប្រជាពលរដ្ឋ និង​កីឡាករ​អុំទូក​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ