ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី លើកទឹកចិត្ត​វិនិយោគិន ទៅ​វិនិយោគ​តាម​ខេត្ត ដើម្បី​ជំរុញ​ឲ្យ​មានការ​អភិវឌ្ឍ ប្រកបដោយ​ចីរភាព

5 ខែ មុន

ខេត្ត​កំពង់​ឆ្នាំ ៖ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​គូសបញ្ជាក់​ថា រាជរដ្ឋាភិបាល អាណត្តិ​ទី​៧…

ខេត្ត​កំពង់​ឆ្នាំ ៖ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​គូសបញ្ជាក់​ថា រាជរដ្ឋាភិបាល អាណត្តិ​ទី​៧ បាន​ដាក់​គោលដៅ​សំខាន់ គឺ​ជំរុញ​កំណើនសេដ្ឋកិច្ច និង​លើកទឹកចិត្ត​ឲ្យ​មានការ​វិនិយោគ​ទៅ​កាន់​ខេត្ត ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​មានការ​អភិវឌ្ឍ ប្រកបដោយ​ចីរភាព ។

ការ​គូសបញ្ជាក់​របស់​សម្ដេច​ធិ​បតី នាយក​រដ្ឋមន្ដ្រី បែប​នេះ ក្នុង​ពិធី​សម្ពោធ​បើក​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ “​កំណាត់​ផ្លូវជាតិ​លេខ​៥ ចាប់ពី​ព្រែក​ក្តាម ទៅ​ដល់​បាត់ដំបង ប្រវែង​សរុប ២៤៦,១៥​គីឡូម៉ែត្រ និង​បើក​ការដ្ឋាន​សាងសង់​កំណាត់​ផ្លូវជាតិ​លេខ​៥ ចាប់ពី​សិរី​សោ​ភ័​ណ្ឌ ទៅ​ដល់​ប៉ោយ​ប៉ែ​ត ប្រវែង​សរុប ៣៥,១៤​គីឡូម៉ែត្រ​” ក្រោម​ឥណទាន​សម្បទាន​ពី​រដ្ឋាភិបាល នៃ​ប្រទេស​ជប៉ុន នា​ព្រឹក​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២៣ ស្ថិត​ក្នុង​ខេត្ដកំពង់ឆ្នាំង ។

សម្ដេច​ធិ​បតី នាយក​រដ្ឋមន្ត្រី បាន​លើក​ឡើង​ថា ការ​ដាក់​គោលដៅ​នេះ គឺ​បង្កើត​ការងារ​ច្រើន​ជូន​ប្រជាពលរដ្ឋ ការងារ​ដែល​មានគុណ​ភាព ការងារ ដែល​មាន​បៀវត្សរ៍ និង​អត្ថប្រយោជន៍ និង​ជំនាញ​ផ្សេង​ៗ​ឱ្យ​ប្រជាពលរដ្ឋ ការងារ ដែល​ផ្ដល់​នូវ​ការ​គាំពារ​សិទ្ធិ ការ​គាំពារ​សុខុមាល ភាព​ជូន​ប្រជាពលរដ្ឋ និង​សមធម៌ គឺ​ការ​ចែករំលែក​នៅ​ក្នុង​ផល​ទាំងអស់ ហើយ​ក៏​មិនមែន សម្រាប់​ក្រុង​ណាមួយ មិនមែន​តែ​ភ្នំពេញ តែ​ឱ្យ​រីក​ទៅ​តាម​ខេត្ត​ផ្សេង​ៗ ។

សម្តេច​ធិ​បតី បាន​ថ្លែង​បន្ត​ថា អាទិភាព​របស់​យើង នៅ​ក្នុង​ការ​ធ្វើ​ផ្លូវ គឺជា​អាទិភាព​គន្លឹះ​មួយ​នៅ​ក្នុង​អាទិភាព ចំនួន​៥ ដែល​រួម​មាន មនុស្ស ផ្លូវ ទឹក ភ្លើង និង​បច្ចេកវិទ្យា ។

សម្តេច​ធិ​បតី នាយក​រដ្ឋមន្ដ្រី បាន​បញ្ជាក់​ផង​ដែរ ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ បើ​យើង​និយាយ​ពី​ផ្លូវ គឺ​យើង​មិនមែន​និយាយ​តែ​ផ្លូវគោក​តែ​មួយ​ទេ យើង​និយាយ​អំពី​ផ្លូវទឹក ផ្លូវអាកាស ហើយ​ឥឡូវ មាន​ផ្លូវ​ឌី​ជី​ថ​ល​មួយទៀត ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​ធិ​បតី ក៏​បាន​បញ្ជាក់​ថា ៖ «​ថ្ងៃនេះ​យើង​បាន​សម្ពោធ នៅ​ផ្លូវជាតិ​លេខ​៥ ដែល​ជា​សរសៃឈាម​មួយ​ដ៏​វែង ភ្ជាប់​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ ហើយ​មានការ​ប្រទាក់ក្រឡា​ជាមួយនឹង​តំបន់​ទីប្រជុំ​ផ្សេង​ៗ និង​ផ្លូវជាតិ​ផ្សេង​ៗ ដែល​ផ្តល់​អត្ថប្រយោជន៍​សេដ្ឋកិច្ច​យ៉ាងច្រើន​ដល់​ប្រជាពលរដ្ឋ ដែល​រស់នៅ​តាម​ដងផ្លូវ​នេះ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ