ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទីប ក្រសួងបរិស្ថាន នឹង​បង្ហាញ​យុទ្ធសាស្ត្រ​ឈាន​ឆ្ពោះទៅ​រក​ភាព​ស្អាត ភាព​បៃតង និង​ដោយ​ចីរភាព

5 ខែ មុន

រាជធានី​ភ្នំពេញ ៖ ក្រសួងបរិស្ថាន បាន​ដំឡើង​ប្រទីប​របស់​ក្រសួង រួចរាល់​ហើយ ដើម្បី​ជា​ការ​ចូលរួម​អបអរសាទរ ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក…

រាជធានី​ភ្នំពេញ ៖ ក្រសួងបរិស្ថាន បាន​ដំឡើង​ប្រទីប​របស់​ក្រសួង រួចរាល់​ហើយ ដើម្បី​ជា​ការ​ចូលរួម​អបអរសាទរ ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ដែល​នឹង​ប្រព្រឹត្ត​ទៅ​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២៦ ២៧ និង​២៨ ខែវិច្ឆិកា ឆ្នាំ​២០២៣ ខាង​មុខ​នេះ នៅ​តាម​ដង​ទន្លេសាប មុខ​ព្រះ​បរមរាជវាំង រាជធានី​ភ្នំពេញ ។

ប្រទីប​របស់​ក្រសួងបរិស្ថាន ត្រូវ​បាន​រចនា​ឡើង ព្រមទាំង​ក្បូរ​ក្បាច់រចនា​បែប​ខ្មែរ ដោយ​យក​និម្មិត្តសញ្ញា នៃ​យុទ្ធសាស្ត្រ​ច​ក្រា​វិស័យ​បរិស្ថាន ២០២៣-២០២៨ ជា​គោល និង​បាន​រចនា​ឡើងជា​រូប​រង្វង់ ដោយ​មាន​យុទ្ធសាស្ត្រ​ស្នូល ផ្តោត​លើ​មុំ ចំនួន​៣ រួម​មាន ពង្រឹង​គោលនយោបាយ កសាង​រដ្ឋបាល​ឌី​ជី​ថ​ល និង​ពង្រីក​ការ​ផ្សព្វផ្សាយ និង​ចលនា​ចល័ត​វិល​រុញ​បង្វិល​យុទ្ធសាស្ត្រ​បី​ផ្សេង​ទៀត ឱ្យ​ដំណើរការ​ដោយ​ជោគជ័យ គឺ​យុទ្ធសាស្ត្រ ភាព​ស្អាត ភាព​បៃតង និង​ដោយ​ចីរភាព ។

ប្រទីប​ក្រសួងបរិស្ថាន បាន​រចនា​ឡើង អម​ដោយ​សមិទ្ធផល​ធំ​ៗ ក្នុង​រយៈពេល​កន្លង​មក និង​ផែនការ​សកម្មភាព​ក្នុង​វិស័យ​បរិស្ថាន​ផង​ដែរ ស្រប​តាម​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល នីតិកាល​ទី​៧ នៃ​រដ្ឋសភា និង​យុទ្ធសាស្ត្រ បញ្ច​កោណ ដំណាក់កាល​ទី​១ ពី​ឆ្នាំ​២០២៣ ដល់​ឆ្នាំ​២០២៨ ដែល​បាន​ចាត់​ទុក​ការ​កែទម្រង់​ការ​គ្រប់គ្រង​ធនធានធម្មជាតិ និង​បរិស្ថាន ជា​ការងារ​អាទិភាព​មួយ ក្នុង​ចំណោម​ការងារ​អាទិភាព របស់​រាជរដ្ឋាភិបាល ហើយ​បាន​ដាក់​បញ្ចូល នូវ​ក្រប​ខណ្ឌ​ការងារ​របស់​ក្រសួងបរិស្ថាន ចំនួន​៥ រួម​មាន ៖ ការ​កាត់​បន្ថយ​ការ​បំពុលបរិស្ថាន​, ការ​ពង្រឹង​ការ​គ្រប់គ្រង​តំបន់ការពារធម្មជាតិ​, ការ​អប់រំ​ផ្សព្វផ្សាយ​បរិស្ថាន និង​ការ​ប្រែប្រួល​អាកាសធាតុ ទំនើប​កម្ម​រដ្ឋបាល និង​ហិរញ្ញវត្ថុ​ប្រកបដោយ​ចីរភាព និង​ការ​លើកកម្ពស់​ការទូត​បៃតង ។

សូម​បញ្ចា​ក់ថា ក្រសួងបរិស្ថាន បាន​ដាក់​ចេញ​នូវ​ការងារ​អាទិភាព​ចំនួន ៣ ដែល​ត្រូវ​ជំរុញ​ក្នុង​រយៈពេល ១០០​ថ្ងៃ​ដំបូង រួម​មាន ៖
ទី​១-​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​សំរាម សំណល់​រឹង​ទីប្រជុំជន ជា​ពិសេស​សំណល់​ប្លា​ស្ទិ​ក
ទី​២-​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ដែល​យកចិត្ត​ទុកជា​សំខាន់ គឺ​ជំរុញ​ការ​បណ្តុះ និង​ដាំ​កូន​ឈើ សំដៅ​បង្កើន​គម្រប​ព្រៃ​ឱ្យ​ដល់​៦០% នៅ​ឆ្នាំ​២០៥០
និង​ទី​៣-​ការ​បង្កើន​ទេសចរណ៍ធម្មជាតិ និង​លើកកម្ពស់​ជីវភាព​សហគមន៍​មូលដ្ឋាន សំដៅ​ធានា​បាន​នូវ​សហគមន៍​ចីរភាព និង​អ​ព្យា​ក្រឹត្យ​កាបូន ។

ក្នុងឆ្នាំនេះ រាជរដ្ឋាភិបាល​បាន​ត្រៀម​រៀបចំ ប្រារព្ធ​ព្រះរាជ​ពិធីបុណ្យ​អុំទូក លយប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក ឱ្យ​បាន​មហោឡារិក និង​អធិកអធម ក្នុង​នោះ​ក្រៅពី​មាន​ពិធី​ប្រឡងប្រណាំង​ទូកង នឹង​មាន​ប្រទីប​ចំនួន​៣០ របស់​ក្រសួង ស្ថាប័ន នឹង​បណ្តែត​បង្ហាញខ្លួន ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ឆ្នាំ​២០២៣​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ